​រូបមន្ត​ធម្មជាតិ​​ទាំង ​៥​ ធ្វើ​ឲ្យ​ក្លៀក​ស​យ៉ាង​មាន​ប្រសិទ្ធភាព

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 13/01/2021 . អាន 3 នាទី
Share now

ស្រី​ៗ​យើង​មួយ​ចំនួន​ ​បាន​បាត់បង់​​ទំនុក​ចិត្ត​ក្នុង​ការ​ពាក់​អាវ​វាល​ក្លៀក​ដៃ​តូច​ៗ​ ដោយ​ងាក​មក​ពាក់អាវ​ជិតៗ​វិញ​ដើម្បី​បិទបាំង​ក្លៀក​​​ខ្មៅ​ និង​គគ្រើម​របស់​ខ្លួន​ ដែល​មើល​ទៅ​មិន​គួរ​ឲ្យ​ទាក់ទាញ​​។​ ប៉ុន្តែ​​ តើ​​យើង​ចង់​​បិទបាំង​បែប​នេះ​ដល់​ពេល​ណា​ទៀត? ពិត​ណាស់​​យើង​​អាច​ធ្វើ​ឲ្យ​ក្លៀក​របស់​យើង​​ប្រែ​ទៅ​ជា​ស​វិញ​បាន​ ដោយ​ការ​ប្រើប្រាស់​រូបមន្ត​ធម្មជាតិ​​ងាយ​ៗ​ និង​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ យើង​គួរ​តែ​​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រែម​ជម្រុះ​រោម​ និង​​ប្រដាប់​លុញ​ក្លៀក​នៅ​ពេល​ដែល​យើង​អនុវត្ត​រូបមន្ត​ខាង​ក្រោម​នេះ។

. ត្រសក់

​​​​ត្រសក់​​​មិន​ត្រឹម​តែ​មាន​សារធាតុ​ធ្វើ​ឲ្យ​ត្រជាក់​ ក៏​ដូចជា​កាត់​បន្ថយ​កម្ដៅ​រាងកាយ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ភ្នាក់ងារ​កម្ចាត់​ស្បែក​ខ្មៅ​ផង​ដែរ។​ ចូរ​ឈូស​ ឬ​កិន​ត្រសក់​ឲ្យ​ម៉ត់​ រួច​ត្រង​យក​ទឹក​របស់​វា​​។​ បន្ទាប់​មក​ យក​សំឡី​ជ្រលក់​នៅ​ក្នុង​ទឹក​ត្រសក់​ រួច​យក​​មក​ជូត​នៅ​បរិវេណ​ក្លៀក​ដែល​ខ្មៅ​ជា​រៀង​រាល់​ថ្ងៃ​។​ រូប​មន្ត​ដ៏​ងាយ​ស្រួល​មួយ​​នេះ​ ​អាច​ជួយ​ធ្វើ​ឲ្យ​ក្លៀក​របស់​យើង​ប្រែ​ជា​​ស​យ៉ាង​ឆាប់​រហ័ស​ ព្រម​ទាំង​បំបាត់​ក្លិន​ក្លៀក​ថែម​ទៀត​ផង​។

. ដំឡូង​បារាំង

​​​ជាមួយ​គ្នា​នេះ​ដែរ​ ដំឡូង​​បារាំង​មាន​ជាតិ​អាស៊ីដ​ និង​ជា​ភ្នាក់ងារ​​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា​​តាម​បែប​ធម្មជាតិ​។ ​ដូច​នេះ​ ដើម្បី​កម្ចាត់​បញ្ហា​ក្លៀក​ខ្មៅ​ យើង​អាចប្រើ​ចំណីត​ដំឡូង​បារាំង​ស្ដើងៗ​ត្រដុស​នៅត្រង់​​ក្លៀក​របស់​យើង​​ឲ្យ​សព្វ​ល្អ​។​ ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​អាច​ឈូស​ ឬ​កិន​វា​ដើម្បី​ច្រោះ​យក​ទឹក​​មក​លាប​នៅ​លើ​ក្លៀក​ដោយ​ប្រើ​សំឡី​​​បាន​ផង​ដែរ​​។​ ​ចូរ​ទុក​ចោល​រយៈពេល​១៥​នាទី​ រួច​​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ណៗ​​ជា​ការ​ស្រេច​។

. ប្រេង​ដូង

ប្រេង​ដូង​ក៏​ជា​ជម្រើស​មួយ​​ដ៏​​ល្អ​បំផុត​ ​ក្នុង​ការ​ធ្វើ​ឲ្យ​ក្លៀក​​ដែល​ខ្មៅ​ ត្រលប់​ទៅ​ជា​ស​វិញ​​បាន​​ផង​ដែរ​។​ ចូរ​ធ្វើការ​ម៉ាស្សា​ប្រេង​ដូង​នៅ​លើ​ក្លៀក​ បន្ទាប់​មក​ទុក​ចោល​រយៈ​ពេល​១៥​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ណ​ៗ​​។​ ការ​ម៉ាស្សា​ប្រេង​ដូង​នៅ​លើ​ក្លៀក​​ជា​រៀង​រាល់​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​ស្បែក​ដែល​​នៅ​ត្រង់​បរិវេណ​ក្លៀក​ប្រែ​ទៅ​ជា​ស​វិញ​​​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​

ក្លៀក២

. ម្សៅ​Baking Soda

​​ចំពោះ​ស្រីៗ​ដែល​ចង់​​​បាន​​ក្លៀក​ស​ស្អាត​ គប្បី​​ធ្វើ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ជា​រៀងរាល់​ថ្ងៃ​ ហើយ​ម្សៅ​Baking Soda គឺ​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ចាស់​ៗ​​ដ៏​ល្អ​បំផុត​​សម្រាប់​​ស្បែក​ដែល​ខ្មៅ​។​ ​ចូរ​លាយ​ម្សៅ​Baking Soda ​ជាមួយ​នឹង​ទឹក​ដើម្បី​បង្កើត​ជា​ល្បាយ​។​ បន្ទាប់​មក ចូរ​លាប​ល្បាយ​នោះ​នៅ​លើ​ក្លៀក​​ឲ្យ​សព្វ​ល្អ​ រួច​លាង​ជម្រះ​ចេញ​ ព្រម​ទាំង​ជូត​ឲ្យ​ស្ងួត​។​ ស្រីៗ​យើង​អាច​អនុវត្ត​រូបមន្ត​នេះ​ ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​​ជា​ទី​គាប់​ចិត្ត​។

. ក្រូច​ឆ្មារ

បន្ថែម​ពី​នេះ​ ស្រី​ៗ​យើង​មួយ​ចំនួន​ ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ក្រូច​ឆ្មារ​​​គឺ​ជា​ភ្នាក់ងារ​​ដែល​ធ្វើ​ឲ្យ​​ក្លៀក​របស់​យើង​ប្រែ​ទៅ​ជា​ស​ឡើង​វិញ​ដ៏​ពូកែ​អស្ចារ្យ​។​ ​យើង​គ្រាន់​តែ​កាត់​ក្រូច​ឆ្មារ​មួយ​ចំណិត​ រួច​ត្រដុស​វា​នៅ​លើ​ក្លៀក​ប្រហែល​ពីរ​ទៅ​បី​នាទី​ បន្ទាប់​មក​ទុក​ចោល​រយៈពេល​​១៥​នាទី​ ទើប​លាង​ជម្រះ​ចេញ​។​ ស្រីៗ​យើង​អាច​សាកល្បង​រូបមន្ត​ងាយ​ៗ​នេះ​​ពីរ​ដង​​ក្នុង​មួយ​សប្ដាហ៍​​។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

តិចនិក​​​ទាំង​៦​​​ ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​ឡើងវិញ​ ក្រោយ​សម្រាល​កូន​​ ​​​

ស្បែកក្រោយ​សម្រាល - បន្ទាប់​ពី​សម្រាល​កូន​​រួច​ បញ្ហា​ស្បែក​យារ​ធ្លាក់​ ក៏​នៅ​តែ​​​តាម​លង​បន្លាច​​ស្រី​ៗ​​គ្នា​យើង​ឥត​ស្រាកស្រាន្ត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ខែធ្លាក់ខ្យល់ស្ងួត! ធ្វើតាមក្បួនធម្មជាតិនេះ ស្បែកស្ងួតលែងជាបញ្ហាទៀត

ស្បែកស្ងួត - នៅ​ក្នុង​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​ កាន់​តែ​ងាយ​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត ព្រោះ​ខ្យល់​កាន់​តែ​ត្រជាក់ កាន់​តែ​ស្ងួត...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ នាង សុខុមដាលីញ៉ា

ពេលអាកាសធាតុត្រជាក់ ទប់ទល់បញ្ហាស្បែកងាយស្ងួត-ស្រអាប់ ជាមួយអាហារប៉ុន្មាននេះ

ស្បែកស្ងួត- ស្រី​ៗ​គ្នា​យើង​ខ្លះ ខំ​ប្រឹង​ខាត់​ស្បែក លាប​ឡេ ដើម្បី​ឲ្យ​ស្បែក​ស​ភ្លឺ​រលោង តែ​យើង​ត្រូវ​ដឹង​ថា​ស្បែក​ស្អាត​ចាប់​ផ្ដើម​ចេញ​ពី​អាហារ​ដែល​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

តិចនិក ៥ យ៉ាង​ ជួយ​សង្គ្រោះស្បែកពីការរលាកដោយកម្ដៅព្រះអាទិត្យ​

រលាកស្បែក - ស្បែក​របស់​យើង​អាច​រលាក​ដោយ​កម្ដៅ​ព្រះអាទិត្យ​បាន​​បើ​សិនជា​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​យូរ​ម៉ោង​ពេក និង​បាន​ការពារ​ត្រឹម​ត្រូវ....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

អត្ថបទគួរអាន

ងូតទឹក

ខែរងា ខ្ជិលងូតទឹក ប្រយ័ត្នមានបញ្ហាប៉ុន្មាននេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 06/01/2021 . អាន 2 នាទី

ទម្លាប់​អាក្រក់​ទាំង​នេះ​ អាច​បំផ្លាញ​មុខ​ដោយ​មិន​ដឹង​ខ្លួន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Chorn Sophearom
ចេញផ្សាយថ្ងៃទី 31/12/2020 . អាន 2 នាទី
ស្បែកភ្លឺ

គ្រាន់តែផឹកទឹកច្រើន អាចជួយស្បែកឲ្យមានសំណើមធម្មជាតិមែន ឬអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 10/12/2020 . អាន 2 នាទី
ស្បែក​ភ្លឺ

ចង់ឲ្យស្បែក​ភ្លឺ​ចែង​ចាំង​​​ថ្ងៃ​រៀបការ​ កុំរំលងតិចនិក​ទាំង​៥​នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 07/12/2020 . អាន 3 នាទី