ការតចង្កាឱ្យមុខវែងស្រួចដើម្បីប្តូរទម្រង់មុខកំពុងពេញនិយមណាស់ដែរ ប៉ុន្តែរាល់ការវះកាត់ មិនថាការវះកាត់ធម្មតា ឬការវះកាត់កែសម្ផស្សទេសុទ្ធតែអាចមានផលវិបាក។ តើការតចង្កាអាចមានផលវិបាកអ្វីខ្លះ?
ការតចង្កាឱ្យមុខវែងស្រួចដើម្បីប្តូរទម្រង់មុខកំពុងពេញនិយមណាស់ដែរ ប៉ុន្តែរាល់ការវះកាត់ មិនថាការវះកាត់ធម្មតា ឬការវះកាត់កែសម្ផស្សទេសុទ្ធតែអាចមានផលវិបាក។ តើការតចង្កាអាចមានផលវិបាកអ្វីខ្លះ?

ជាធម្មតាគ្រូពេទ្យវះកាត់កែសម្ផស្សនឹងចាក់ថ្នាំសណ្តំឱ្យយើងមុននឹងធ្វើការវះកាត់តចង្កា។ បន្ទាប់មកគ្រូពេទ្យនឹងធ្វើការវះបន្តិចនៅខាងក្នុងមាត់ ឬក្រោមចង្កា។ គ្រូពេទ្យអាចប្រើឆ្អឹងពិត ជាលិកាខ្លាញ់ ឬស៊ីលីកូនតភ្ជាប់ពីមុខឆ្អឹងចង្កាយើង រួចចាប់វ៉ីសឱ្យជាប់។ ជាចុងក្រោយគ្រូពេទ្យនឹងដេរភ្ជាប់មុខរបួសវិញ។
បន្ទាប់ពីធ្វើការវះកាត់រួច យើងអាចត្រលប់ទៅផ្ទះវិញធម្មតា ប៉ុន្តែកន្លែងវះកាត់នឹងហើម។ យើងអាចត្រឡប់ទៅធ្វើការ ឬប្រកបរបរចិញ្ចឹមជីវិតវិញក្នុងរយៈពេលមួយសប្តាហ៍។

ដើម្បីកាត់បន្ថយផលវិបាកនៃការតចង្កា យើងត្រូវជ្រើសរើសគ្រូពេទ្យវះកាត់កែសម្ផស្សដែលមានជំនាញត្រឹមត្រូវ និងត្រូវពិភាក្សាជាមួយគ្រូពេទ្យពីតម្រូវការរបស់យើងឱ្យបានច្បាស់លាស់។