home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជ្រុះ​សក់​ក្រោយជាពីជំងឺ​កូវីដ​​១៩ អាច​ដោះស្រាយ​តាម​វិធី​នេះ​​​​​​​​​​​​​

ជ្រុះ​សក់​ក្រោយជាពីជំងឺ​កូវីដ​​១៩ អាច​ដោះស្រាយ​តាម​វិធី​នេះ​​​​​​​​​​​​​

​អាការៈ​ឈឺ​ក្បាល​ អស់​កម្លាំង​ និង​ស្បែក​ស្លេកស្លាំង​​ គឺ​សុទ្ធ​តែ​ជា​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ​១៩​។​ ក្រៅ​ពី​នេះ​ គ្នា​យើង​មួយ​ចំនួន​ក៏​ជួប​ប្រទះ​បញ្ហា​ជ្រុះ​សក់​ ក្រោយ​ពេល​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​​។​ ប៉ុន្តែ​យើង​មិន​ចាំបាច់​ព្រួយ​បារម្ភ​នោះ​ទេ ពីព្រោះ​​វា​គ្រាន់​តែ​ជា​ផល​ប៉ះពាល់​ទូទៅ​ ហើយ​​យើង​អាច​ដោះស្រាយ​​បញ្ហា​មួយ​នេះ​បាន​ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​វិធីសាស្ត្រ​មួយ​ចំនួន​។

​មូលហេតុ​​​ជ្រុះ​សក់​ជាប់​ពាក់ព័ន្ធ​នឹង​​​ជំងឺ​កូវីដ១៩

​​យើង​ទាំង​អស់​គ្នា​ កំពុង​តែ​​ប្រឈម​នឹង​ជំងឺ​រាតត្បាត​ដ៏​កាច​​សាហាវ​ ហើយ​ជំងឺ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​គឺ​កាន់​តែ​គ្រោះថ្នាក់​មួយ​កម្រិត​ទៀត​។​ ពិត​ណាស់​ មាន​​មនុស្ស​ជា​ច្រើន​បាន​​ជា​សះ​ស្បើយ​ពី​ជំងឺ​​នេះ​​​រួច​មក​ហើយ​​ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើន​នៅ​តែ​ទទួល​ផល​ប៉ះពាល់​​​​​ពី​ជំងឺ​នេះ​ ​ដែល​មាន​ដូចជា​ការ​​ជ្រុះ​សក់​ជា​ដើម​។

​ទោះ​បី​ជា​មូលហេតុ​នៃ​ការ​ជ្រុះ​សក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​ជំងឺ​កូវីដ​១៩​នេះ​ មិន​ទាន់​​ត្រូវ​បាន​បង្ហាញ​តាម​បែប​វិទ្យាសាស្ត្រ​នៅ​ឡើយ​ ប៉ុន្តែ​វា​អាច​បណ្ដាល​មក​ពី​ស្រ្តេស​ និង​ការ​ថប់បារម្ភ​។​ ក្រៅ​ពី​នេះ​ កង្វះ​សារធាតុ​ចិញ្ចឹម​ ដោយ​សារ​តែ​យើង​មិន​ទទួល​បាន​របប​អាហារ​សុខភាព​ អំឡុង​ពេល​ឆ្លង​ជំងឺ ​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សក់​ជ្រុះ​ដូច​គ្នា​។

ជ្រុះសក់២

តិចនិក​​ដោះស្រាយ​បញ្ហា​​ជ្រុះ​សក់​ក្រោយ​កើត​ជំងឺ​កូវីដ​១៩​

​ដើម្បី​ដោះស្រាយ​បញ្ហា​ជ្រុះ​សក់​ ក្រោយ​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​ គ្នា​យើង​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​៖

  • ​​ញ៉ាំ​អាហារ​បំប៉ន​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​D និង​ជាតិ​ដែក​
  • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​​ រយៈពេល​ប្រហែល​៣០​ទៅ​៦០​នាទី​ និង​​៥ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​
  • គេង​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​
  • កាត់បន្ថយ​​ស្រ្តេស បញ្ហា​ផ្លូវ​ចិត្ត​ និង​អនុវត្ត​លំហាត់​ប្រាណ​ដក​ដង្ហើម​ ឬ​ធ្វើ​សមាធិ
  • ​កក់​សក់​ជា​ប្រចាំ
  • ​​កុំ​សិត​សក់​ជាមួយ​នឹង​ក្រាស់​​សរសៃ​តូច​ៗ​ពេក​​​​​​
  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​អាហារ​បំប៉ន​ដូចជា​Biotin។​ ​បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ញ៉ាំ​ស៊ុត អាហារ​គ្រឿង​សមុទ្រ​ សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ ព្រម​ទាំង​ផលិតផល​ធ្វើ​​ពី​សណ្ដែក​ ដែល​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុBiotin​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 03/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត