home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

នៅវ័យក្មេងសោះ ម៉េចស្រីៗខ្លះ ជ្រុះសក់ខ្លាំងម៉្លេះ?

នៅវ័យក្មេងសោះ ម៉េចស្រីៗខ្លះ ជ្រុះសក់ខ្លាំងម៉្លេះ?

បញ្ហា​ជ្រុះ​សក់​លើ​មនុស្ស​ស្រី ពិសេស​នៅ​វ័យ​ក្មេង​ទៀត​នោះ អាច​ប៉ះពាល់​ទៅ​ដល់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ខ្លាំង​ណាស់។ បញ្ហា​សក់​ជ្រុះ​ ៥០​សរសៃ ឬ​លើស​នេះ​/ថ្ងៃ ជា​រឿង​ធម្មតា​ទេ តែ​បើ​ឃើញ​ជ្រុះ​ច្រើន​ទៅ​ៗ សក់​នៅ​លើ​ក្បាល​ស្ដើង​ទៅ​ៗ ធ្វើ​ឲ្យ​គ្នា​យើង​ស្រីៗ​មិន​បារម្ភ​មិន​បាន​ទេ។ មូលហេតុ​បណ្ដាល​ឲ្យ​ជ្រុះ​សក់​ភាគ​ច្រើន​បណ្ដាល​មក​ពី​កត្ដាតំណ​ពូជ តែ​ខាង​ក្រោម​នេះ​ក៏​អាច​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​សក់​យើង​ជ្រុះ​ខ្លាំង ទាំង​វ័យ​នៅ​ក្មេង​ដូច​គ្នា។

១. របប​អាហារ​មិន​ត្រឹម​ត្រូវ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ហើយ​ថា របប​អាហារ​ច​​​ម្រុះសំខាន់​ដល់​រាងកាយ ប៉ុន្តែ​យើង​ប្រហែល​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ថា របប​អាហារ​សម្បូរ​វីតាមីន និង​រ៉ែ​គ្រប់គ្រាន់​ក៏​មាន​ឥទ្ធិពល​ដល់​ការ​លូតលាស់​សក់​ដែរ។ សក់​ត្រូវ​ការ​ថាមពល​ខ្លាំង​ដើម្បី​លូតលាស់ ហើយ​បើ​យើង​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន ជាតិ​ដែក វីតាមីន និង​អាស៊ីដ​ខ្លាញ់​មិនគ្រប់គ្រាន់​ទេ​នោះ សក់​ច្បាស់​ជា​ចាប់​ផ្ដើម​ជ្រុះ​មក​មិន​ខាន។

២. ស្ត្រេស

បញ្ហា​ស្ត្រេស មិន​ថា​ស្ត្រេស​រ៉ាំរ៉ៃ ឬ​​ស្រួច​ស្រាល់ទេ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​វដ្ដ​នៃ​ការ​លូតលាស់​សក់​យឺត។ នៅ​ពេល​ដែល​យើង​ស្ត្រេស រាងកាយ​ផលិត​អ័រម៉ូន​មួយ​ហៅ​ថា cortisol ដែល​ជំរុញ​ឲ្យ​សក់​ចូល​ទៅ​ដំណាក់​កាល​សម្រាក លូតលាស់​យឺត​ខ្លាំង​។

៣. ប្រែ​ប្រួល​អ័រម៉ូន

អ័រម៉ូន​ប្រែប្រួល​ក៏​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​ជ្រុះ​សក់​បាន​ដែរ ពិសេស​ស្ត្រី​ពពោះ ឬ​ស្រី​ដែល​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត។ អំឡុង​ពេល​ពពោះ កម្រិត​អ័រម៉ូន estrogen ឬ progesterone បណ្ដាល​ឲ្យ​សក់​យើង​ឆាប់​ដុះ​វែង និង​រលោង តែ​ដល់​ពេល​សម្រាល​រួច កម្រិត​អ័រម៉ូន​ទាំង​នោះ​ធ្លាក់​ចុះ​ខ្លាំង ជា​ហេតុ​បណ្ដាល​សក់​ចាប់​ផ្ដើម​ជ្រុះ​។​

៤. អ៊ុត កៀប​សក់​ខ្លាំង​ពេក

ការ​បំផ្លាញ​សក់​ដោយ​កម្ដៅ​អាច​បណ្ដាល​ឲ្យ​សក់​ខូច ឆាប់​ដាច់ និង​សក់​ជ្រុះ ពិសេស​បើ​យើង​ប្រើ​ម៉ាស៊ីន​កៀប មូល​រួញ​សក់​ជា​ប្រចាំ ឬ​មួយ​ក៏​លាប​សក់​ញឹក​ញាប់។ លើស​ពី​នេះ ការ​ចង​សក់​តឹង​ៗ​ជា​ប្រចាំ ក៏​អាច​ធ្វើ​ឲ្យ​សក់​យើង​ជ្រុះ​បាន​ដូច​គ្នា។

៥. ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន

បញ្ហា​ជ្រុះ​សក់​ក៏​អាច​បណ្ដាល​មក​ពី​ថ្នាំ​ដែល​យើង​កំពុង​ប្រើ​ដូចជា ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ថ្នាំ​ព្យាបាល​ជំងឺ​មហារីក រលាក​សន្លាក់ និង​ជំងឺ​បាក់​ទឹកចិត្ត។ មួយ​វិញ​ទៀត ការ​ជ្រុះ​សក់​ក៏​អាច​មាន​ទាក់ទង​នឹង​បញ្ហា​សុខភាព​យើង​ផ្ទាល់​​ដែរ ដូច​ជា​ជំងឺ​បេះ​ដូង ជំងឺ​មហារីក ឬ​លើស​សម្ពាធ​ឈាម​ជាដើម។

ជ្រុះសក់

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.cosmopolitan.com/style-beauty/beauty/a28538871/hair-loss-young-women/

https://www.nhs.uk/conditions/hair-loss/coping-tips-for-women/

https://www.self.com/story/10-common-causes-of-hair-loss-in-women

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ នាង សុខុមដាលីញ៉ា នៅ 2 weeks ago
x