home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចង់បានសក់រលោងស្អាត ស្រីៗកុំរំលងរបៀបងាយៗទាំងនេះ

ចង់បានសក់រលោងស្អាត ស្រីៗកុំរំលងរបៀបងាយៗទាំងនេះ

គ្នាយើងណា មិនចង់បានសក់ស្អាត ទាំងស្រី ទាំងប្រុស។ ចង់តែស្អាតមួយមុខអត់ទាន់គ្រប់ទេ គឺត្រូវទាមទារការថែទាំ សម្អាត និងមានអនាម័យខ្ពស់ ហើយទៀងទាត់មែនទែន។ វិធីថែទាំស្រីៗ ប្រាកដជាមិនដូចគ្នា ខ្លះហ៊ានចាយលុយច្រើនលើគ្រឿងសម្អិតសម្អាង ហើយខ្លះទៀត ប្រឹងធ្វើរបៀបសាមញ្ញៗ ហើយសន្សំសំចៃបំផុត។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹងណែនាំវិធីងាយៗតាមធម្មជាតិ៖

១- ស៊ុត

– ផ្នែកសរបស់ស៊ុតមួយគ្រាប់ អាចផលិតជាម៉ាស់សម្រាប់ធ្វើឲ្យសក់ស្អាតបាន ដោយគ្រាន់តែយកមកលាយជាមួយប្រេងអូលីវមួយស្លាបព្រាកាហ្វេ ឬប្រេងអាល់ម៉ុន និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។

លាយបញ្ចូលគ្នា រួចលាបលើសក់ និងស្បែកក្បាល រួចយកមួកមកគ្របពីលើ ហើយទុកចោលប្រហែល ៣០ នាទី បន្ទាប់មកលាងសម្អាតសក់ជាមួយទឹកត្រជាក់ នោះគ្នាយើងនឹងបានសក់រលោងស្អាតដូចបំណង (សូមកុំប្រើទឹកក្ដៅ)។

– ជម្រើសមួយទៀត អាចប្រើស៊ុត ២ គ្រាប់ ប្រេងអាល់ម៉ុន ២ ស្លាបព្រាកាហ្វេ លាយជាមួយយ៉ាអួរកន្លះពែង លាបទៅលើសក់ រួចពាក់មួកគ្របពីលើរយៈពេល ៣០ នាទី ក្រោយមកសម្អាតសក់ជាមួយទឹកត្រជាក់ ជាការស្រេច។ អនុវត្តឲ្យបានម្ដងក្នុងមួយសប្ដាហ៍ នឹងមានសក់រលោងស្អាត។

២- ស្រាបៀរ

ស្រាបៀរជាសារធាតុបំប៉នសក់ដ៏ប្រសើរ។ វាមានប្រូតេអ៊ីនខ្លាញ់ និងក្លិនដែលមានប្រសិទ្ធភាពជួសជុលសក់ខូច។

– លាងសក់ដោយសាប៊ូថ្នមៗ បន្ទាប់មកយកស្រាបៀលាបពីលើដោយផ្ទាល់។
– ច្បូតសក់ថ្នមៗ ដើម្បីឲ្យប្រូតេអ៊ីនដែលមានក្នុងស្រាបៀរជ្រាបចូលក្នុងស្បែកក្បាល។
– ទុកចោលរយៈពេល ៥ នាទី រួចកក់សម្អាតសក់ជាមួយទឹកក្ដៅឧណ្ហៗ។

ធ្វើបែបនេះម្ដងរៀងរាល់ ២ សប្ដាហ៍ សក់នឹងរលោងស្អាត។

៣- ប្រេងដូង

ប្រេងដូងមានសារធាតុគីមីម៉្យាងដែលអាចព្យាបាលកោសិកាសក់ខូច និងធ្វើឲ្យសក់មានសំណើម។

– លាបប្រេងដូងក្ដៅឧណ្ហៗលើសក់ពីឫសទៅដល់ចុងសក់។ បន្ទាប់មក ម៉ាស្សាសក់ថ្នមៗ ដើម្បីឲ្យប្រេងជ្រាបចូលសព្វល្អ។ គ្របកន្សែងពោះគោពីលើទុកចោល ៣០ នាទី ក្រោយមកលាងសម្អាតសក់ដោយសាប៊ូ និងទឹកធម្មតា។

គន្លឹះបន្ថែម

ទន្ទឹម​នឹង​ចេះថែរក្សា​សក់​ឲ្យ​នៅ​រលោង​ស្អាត យើង​ក៏​ត្រូវ​ដឹងវិធី​ថែរក្សាសក់​កុំ​ឲ្យ​ជ្រុះ​ផង​ដែរ។ គ្នា​យើង​ត្រូវ​ដឹង​ថា​​កង្វះ​សារធាតុ​រ៉ែ​ខនិជ អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​បាន​។ ហេតុនេះ យើង​ត្រូវ​បញ្ចូល​អាហារ​សម្បូរ​​ជាតិ​ដែក ដូចជា ថ្លើម បន្លែ​បៃតង សាច់​សត្វ ពិសេស​​សាច់​ក្រហម គ្រាប់​ធញ្ញជាតិ និង​ផលិត​ផល​ពី​សណ្តែក​សៀង​ក្នុង​របប​អាហារ​ ដើម្បី​ការពារ​សក់​ជ្រុះ​។ យ៉ាង​ណា កុំ​ភ្លេច​ជាតិ​ប្រូតេអ៊ីន និង​ស័ង្កសី​ផង ខណៈ​អាហារ​មាន​ជាតិ​ស័ង្កសី​ខ្ពស់ មាន ​ស្រូវ​សាលី គ្រាប់​ល្ពៅ ស៊ុត​លឿង និង​ពពួក​ខ្យង​ខ្ចៅ​ផង​ដែរ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Home Remedies for Smooth and Shiny Hair http://www.top10homeremedies.com/home-remedies/home-remedies-smooth-shiny-hair.html Accessed December 17, 2016

6 Magic Ingredients for Soft Silky Hair with Home Remedies http://www.thebeautymadness.com/6-magic-ingredients-for-soft-silky-hair-with-home-remedies/ Accessed December 17, 2016

15 Best Home Remedies For Getting Smooth And Shiny Hair http://olwomen.com/home-remedies-for-getting-smooth-and-shiny-hair/ Accessed December 17, 2016

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ CHIN Ven កែសម្រួល​ចុងក្រោយថ្ងៃទី 05/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x