backup og meta

មិនចង់ឲ្យ​ស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ កុំរំលង​តិចនិក​ទាំង ៥នេះ

មិនចង់ឲ្យ​ស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ កុំរំលង​តិចនិក​ទាំង ៥នេះ

ស្បែក​មិន​ត្រឹម​តែ​ជួយ​ការ​ពារ​រាង​កាយ​យើងពី​ការ​ឆ្លង​រោគ​ផ្សេងៗ​ទេ ប៉ុន្តែ​ស្បែក​ក៏​ដើរ​តួរ​ជា​អ្នក​ផ្ដល់​សម្រស់​ឲ្យ​យើង​ទៀត​ផង។​ គ្នា​យើង​ដឹង​ទេ សម្រស់​​ស្បែក​របស់​យើង​អាច​នៅ​ក្មេង​ជាង​វ័យ ឬ​ភ្លឺ​រលោង​បាន​យូរ​ប៉ុន​ណា​នោះ គឺ​អាស្រ័យ​លើការ​ហូប​ចុក និង​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​យើង​ដែរ។ ខាង​ក្រោម​នេះ ជា​តិច​និក​មួយ​ចំនួន​ជួយ​គ្នា​យើង ពិសេស​ស្រីៗ​ថែរក្សា​ស្បែក​កុំ​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ ឬ​​មើល​ទៅ​ចាស់​ជាង​វ័យ​។​

. របប​អាហារ​ល្អ​ចំពោះ​ស្បែក

គ្នា​យើង​ចង់​បាន​ស្បែក​មាន​សុខ​ភាព​ល្អ? កុំរំលង​រឿង​របប​អាហារ​ឲ្យ​សោះ។ ការ​ដែល​គ្នា​យើង​ញ៉ាំ​អាហារមាន​វីតាមីន​ C បាន​ច្រើន និង​បន្ថយ​ការញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កាបូអ៊ីដ្រាត គឺ​មាន​ទំនាក់​ទំនង​ជួយ​ដល់​សុខ​ភាព​ស្បែក​របស់​យើងឲ្យ​មើល​ទៅ​ឃើញ​ថា​​នៅ​ក្មេង​ជាង​វ័យ​។

អាហារ​សម្បូរ​ដោយ​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម (antioxidants) ដូច​ជា​ត្រី ផ្លែ​ឈើ និង​បន្លែ អាច​ជួយ​ការ​ពារ​ស្បែក​ឲ្យ​មាន​សុខ​ភាព​ល្អ។

. ញ៉ាំអាហារ​សម្បូរវីតាមីន C និងE

គ្នា​យើង​ដឹង​ហើយ​ថា​គ្រីម​ការ​ពារ​ស្បែក​គឺមាន​ផ្ទុក​វីតាមីន C E ។ ចុះ​ហេតុ​អ្វី​យើង​មិន​ប្រើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មទាំងនេះ​ឲ្យ​ជួយ​ស្បែក​យើង​ពី​ខាង​ក្នុង​ខ្លួន​មក​វិញ? នេះ​គឺ​យើង​ត្រូវ​ញ៉ាំ​អាហារ​សប្បូរ​ដោយ​វីតាមីន​C និង E រួម​ជាមួយ​ជាតិ​រ៉ែស៊ីលីញ៉ូម(selenium) ដើម្បី​ជួយ​ការ​ពារ​ស្បែក​យើង​ប្រឆាំង​នឹង​ការ​បំផ្លាញ​ដោយ​ពន្លឺព្រះ​អាទិត្យ ជួយ​យើង​ទប់ទល់​នឹង​បញ្ហា​ស្បែក​ជ្រីវ​ជ្រួញ​ និង​ប្រែ​ពណ៌​ស្បែក​។

. ហាត់​ប្រាណ​

ការ​ហាត់​ប្រាណ​មាន​ប្រ​យោជន៍​ច្រើន​ដល់​រាង​កាយ​របស់​យើង មិន​ថា​សរីរាង្គ​មួយ​ណា​នោះ​ទេ គឺ​​រួម​ទាំង​ស្បែក​ផង​ដែរ។ ការ​ហាត់​ប្រាណ​​បង្កើន​ដំណើរការ​ល្អ​នៃ​​​ចរន្ត​ឈាម ជួយ​ឲ្យ​ស្បែកមាន​សុខ​ភាព​ល្អ។​ ចរន្តឈាម​ដើរ​បាន​ល្អ ជួយ​នាំ​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមដល់​​ស្បែក និង​ជួយ​ស្បែក​​ផលិត​ខូឡាជែន ព្រម​ទាំង​ពន្យា​ភាព​ចាស់​របស់​ស្បែក​។ យ៉ាង​ណា​កុំ​ភ្លេច​ថាហាត់ប្រាណ​គឺ​បែក​ញើស ដូច​នេះកុំ​ភ្លេច​សម្អាត​ខ្លួន​ឲ្យ​បាន​ស្អាត​ក្រោយ​ហាត់ប្រាណ។​

. ប្រើកាហ្វេសម្រាប់ថែស្បែក

ជាតិ​កាហ្វេអ៊ី​ន​នៅ​ក្នុង​កាហ្វេ​ ឬតែ​ អាច​ធ្វើ​ឲ្យ​​រាង​កាយ​យើង​ខ្សោះជាតិ​ទឹក​បាន ហើយ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ស្ងួត។ ប៉ុន្តែ​មាន​ការសិក្សា​ធ្វើ​លើ​សត្វ​កណ្ដុរ​​រកឃើញ​ថា​ការ​យក​កាហ្វេ​មក​លាប​ស្បែក បែរជា​ជួយ​ការពារ​ស្បែក​​នឹង​ការ​បំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ និង​កាត់​ន្ថយ​​ហានីភ័យ​មហារីក​ស្បែក។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នកជំនាញ​ក៏កំពុង​សិក្សា​ទៀតថា​តើ​កាហ្វេ​អាច​ជួយ​រក្សា​ស្បែក​របស់​មនុស្ស​យើង​យ៉ាង​ណា​ខ្លះ​ទៀត។

. រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន

ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​គឺ​មាន​សារៈសំខាន់​ចំពោះសុខ​ភាព​ ដូច​យើង​ដឹង​ហើយ​ថា​គ្រប់​ផ្នែក​នៃរាង​កាយ​យើង​ត្រូវ​ការ​ជាតិ​ទឹក​ដើម្បី​ដំណើរ​ការ​។​

ក្រៅពី​ជួយ​នាំជាតិ​ពុល​ចេញ​ពី​រាង​កាយ ជាតិ​ទឹក​ក៏​ជួយ​ដល់​ការ​រំលាយអាហារ គ្រប់គ្រង​សីតុណ្ហ​ភាព​​ក្នុង​ខ្លួន ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​មាន​សំណើម​។​

ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង របៀបរបប​រស់​នៅ​ប្រចាំថ្ងៃ របប​អាហារត្រឹម​ត្រូវ ការ​រក្សា​ជាតិទឹក​បាន​ល្អ​នៅ​ក្នុង​ខ្លួន​ គឺ​សុទ្ធតែ​មាន​ប្រយោជន៍​សម្រាប់​សុខ​ភាព​ស្បែក និង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/beauty/ss/slideshow-skin-beauty

https://www.healthline.com/health/skin/how-to-prevent-wrinkles#takeaway

កំណែ​ប្រែបច្ចុប្បន្ន

13/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

ចែកគ្នាដឹង! ខ្វះជាតិដែកធ្វើឲ្យប៉ះពាល់សុខភាព និងសម្រស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម