តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

តិចនិក​​ងាយ​ៗ​ទាំង​៥ កម្ចាត់​ស្នាម​ជ្រួញ​លើ​ដៃ​យ៉ាង​មាន​ប្រសិទ្ធភាព

    តិចនិក​​ងាយ​ៗ​ទាំង​៥ កម្ចាត់​ស្នាម​ជ្រួញ​លើ​ដៃ​យ៉ាង​មាន​ប្រសិទ្ធភាព

    ដៃ​របស់​យើង​ ក៏​ដូចជា​ផ្នែក​ដទៃ​ទៀត​នៃ​រាងកាយ​ដែរ​ ដែល​ត្រូវការ​ការ​ថែទាំ​ជា​ពិសេស​ និង​ការ​ទុកចិត្ត​ទុកដាក់​ខ្ពស់​។​ ​ទោះ​បី​ជា​​​ភាព​ចាស់​អាច​ធ្វើ​ឲ្យ​កើត​មាន​ស្នាម​ជ្រួញ​​នៅ​លើ​ដៃ​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​សាកល្បង​អនុវត្ត​តិចនិក​មួយ​ចំនួន​​ខាង​ក្រោម​នេះ​ ដើម្បី​ការពារ​ស្នាម​ជ្រួញ​នៅ​លើ​ដៃ ឬ​ក៏​កាត់​បន្ថយ​​ស្នាម​ជ្រួញ​​ឲ្យ​នៅ​កម្រិត​​តិចតួច​បំផុត។​​

    . ញ៉ាំ​ទឹក​ឲ្យបាន​​គ្រប់គ្រាន់​

    យើង​បាន​ដឹង​ហើយ​ថា​ ទឹក​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​ផ្លូវ​ចិត្ត​ និង​រាងកាយ​ ​ក៏​ដូចជា​ស្បែក​របស់​យើង​​ផង​ដែរ​។​ ការ​ខ្វះ​ជាតិ​ទឹក​គឺ​ជា​មូលហេតុ​ចម្បង​ ដែល​ធ្វើ​ឲ្យ​ដៃ​របស់​យើង​ស្ងួត​ ព្រម​ទាំង​មាន​ស្នាម​ជ្រួញ​។​ ដូច្នេះ​ហើយ​ ចូរ​​បំពេញ​ជាតិ​ទឹក​ឲ្យ​គ្រប់គ្រាន់​ដល់​ស្បែក​របស់​យើង​។

    . លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ

    ​​គ្នា​យើង​ភាគ​ច្រើន​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​នៅ​លើ​ផ្ទៃ​​មុខ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ វា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​នៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ​ដែល​ងាយ​រង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ថ្ងៃ​។​ ជាទូទៅ​ ដៃ​​ក៏​ប្រឈម​នឹង​កម្ដៅ​ថ្ងៃ​ខ្លាំង​ ដូច​នឹង​មុខ​របស់​យើង​ដែរ​ ដូច្នេះ​ហើយ​ យើង​គួរ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​នៅ​លើ​ដៃ​​២០​នាទី​ មុន​ពេល​ចេញ​ទៅ​ក្រៅ​ និង​លាប​ម្ដងទៀត​ ជា​រៀង​រាល់​២​ទៅ​៣​ម៉ោង​ម្ដង​។​

    . ផ្ដល់​សំណើម​ដល់​ស្បែក​​​ដៃ

    ​​​​​​ក្រែម​ផ្ដល់​សំណើម​ ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​ភាព​ភ្លឺ​ថ្លា​ និង​ទន់​រលោង​។​ គ្នា​យើង​​ភាគ​ច្រើន​ជឿ​ថា​ ប្រសិនបើ​យើង​មាន​ស្បែក​ខ្លាញ់​ យើង​មិន​ចាំបាច់​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ឡើយ​ ប៉ុន្តែ​​វា​មិន​ពិត​ឡើយ​។​ ​ចូរ​ប្រើ​ក្រែម​ប្រភេទ​ស្រាល​សម្រាប់​ស្បែក​ខ្លាញ់​។​ ​ចំពោះ​ស្បែក​ចម្រុះ​ ​​យើង​គួរ​តែ​លាប​ក្រែម​ផ្ដល់​សំណើម​នៅ​ត្រង់​ផ្នែក​ដែល​ស្ងួត​ខ្លាំង​​​ គឺ​គ្រប់គ្រាន់​ហើយ​។

    អាចម៍រុយខ្នងដៃ

    . អនុវត្ត​ទម្លាប់​ថែទាំ​ស្បែក​ពេល​យប់

    ​​ខណៈ​ពេល​ដែល​យើង​តែងតែ​ថែទាំ​ស្បែក​មុខ​នៅ​ពេល​យប់​ ​វា​ក៏​មាន​សារសំខាន់​ដូច​គ្នា​​ក្នុង​ការ​ថែទាំ​ស្បែក​ដៃ​របស់​យើង​។​ ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ដៃ​ ដោយ​ប្រើ​ក្រែម​លាប​ដៃ ឬ​​ប្រេង​ចាហួយ​នឹង​ធ្វើ​ឲ្យ​ដៃ​របស់​យើង​ទន់​ល្មើយ​ ក៏​ដូចជា​ជៀស​ឆ្ងាយ​​​​ពី​ស្នាម​ជ្រួញ​​យ៉ាង​មាន​ប្រសិទ្ធភាព។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​អាច​​រក​មើល​គ្រឿង​ផ្សំ​ដូចជា ​Glycol Acid ឬ​ Hyaluronic Acid នៅ​ក្នុង​ក្រែម​ទាំង​នោះ​ ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​។

    ​​​. លាង​សម្អាត​ដៃ​ជាមួយ​នឹង​ទឹក​​ ជាជាង​ការ​ប្រើ​​ជែល​លាង​ដៃ

    ទោះ​បី​ជា​យើង​ចាំបាច់​ត្រូវ​មាន​ជែល​លាង​ដៃ​ដាក់​ជាប់​តាម​ខ្លួន​ជានិច្ច​ក៏​ដោយ​​​ ប៉ុន្តែ​​ប្រសិនបើ​យើង​​អាច​ជ្រើសរើស​បាន​ យើង​គួរ​តែ​លាង​ដៃ​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​ជំនួស​វិញ​។​ ពិត​ណាស់​ ការ​លាង​ដៃ​ដោយ​ប្រើ​ជែល​នឹង​ធ្វើ​ឲ្យ​ដៃ​របស់​យើង​ស្ងួត​ខ្លាំង​ ដែល​អាច​បណ្ដាល​​ទៅ​ជា​ស្នាម​ជ្រួញ​លើ​ដៃ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ត្រូវ​ប្រើ​ជែល​លាង​ដៃ​ញឹកញាប់​ យើង​ចាំបាច់​ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែក​ដៃ​របស់​យើង​ឲ្យ​បាន​ញឹកញាប់​ដូច​គ្នា​។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.femina.in/beauty/skin/6-simple-ways-to-get-rid-of-wrinkles-on-hands-184261.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 26/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត