ក្រៅពីជួយការពារស្បែកពីភាពចាស់ វីតាមីននេះក៏ជួយព្យាបាលស្បែកខូច និងករណីខ្លះ ក៏ជួយកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។ មួយវិញទៀត ការទទួលបានវីតាមីន C គ្រប់គ្រាន់ ក៏ជួយជួសជុល និងការពារស្បែកស្ងួតផងដែរ។
វីតាមីន C អាចរកបាននៅក្នុងផ្លែក្រូច ស្ត្រ័របឺរី ផ្កាខាត់ណាខៀវ និងស្ពៃពួយឡេង ជាដើម។
៣. វីតាមីន E
មិនខុសពីវីតាមីន C វីតាមីន E ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែរ។ វីតាមីននេះ ដើរតួសំខាន់ក្នុងការការពារស្បែកប្រឆាំងនឹងការខូចខាតដោយសារព្រះអាទិត្យ។ ក្រៅពីនេះ ក៏នៅជួយដល់ការពារស្នាមអុជខ្មៅ និងភាពជ្រីវជ្រួញទៀតផង។
ជាធម្មតា រាងកាយយើងផលិតវីតាមីន E តាមរយៈសារធាតុខ្លាញ់(Sebum)បញ្ចេញតាមរន្ធញើស។ នៅពេលមានតុល្យភាពល្អ Sebum ជួយរក្សាស្បែក និងការពារស្បែកស្ងួត។ ក្រៅពីនេះ វីតាមីនEក៏អាចជួយព្យាបាលបញ្ហារលាកស្បែកផងដែរ។
វីតាមីនEអាចរកបាននៅគ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលមានដូចជាគ្រាប់អាល់ម៉ុន គ្រាប់hazelnuts និងគ្រាប់ផ្កាឈូករ័ត្ន ជាដើម។
៤. វីតាមីន K
វីតាមីនK បានសារសំខាន់ជួយរាងកាយដោះស្រាយបញ្ហាដុំកំណកឈាម ដែលជួយឲ្យរាងកាយឆាប់ជាពីរបួស និងមុខរបួសកន្លែងវះកាត់។ ក្រៅពីនេះវីតាមីនK ក៏មាននាទីជួយដល់បញ្ហាស្បែកដូចជា ស្នាមសង្វារ ស្នាមអុជខ្មៅ សម្លាក និងស្នាមខ្មៅជុំវិញភ្នែកផងដែរ។
វីតាមីនK អាចរកបាននៅក្នុងស្ពៃពួយឡេង ស្ពៃក្ដោប សណ្ដែកខៀវ និងស្ពៃសាលាដ ជាដើម។