– ងូតទឹកក្តៅ៖ ងូតទឹកក្តៅឧណ្ហៗ ក៏ជួយបានដូចគ្នា អាចជួយឲ្យកោសិកាស្បែកដែលងាប់ ងាយរបកអស់ ប៉ុន្តែត្រូវថ្នមដៃ ពេលសម្អាតកោសិកាស្បែកងាប់ទាំងនោះ ព្រោះស្បែកថ្មី មានសភាពស្បែក ហើយទន់ មិនទាន់រឹងមាំ។
– ស្អំស្បៃត្រជាក់៖ វិធីផ្សេងទៀត ព្យាបាលបញ្ហារបកស្បែកដោយសារកាំរស្មី UV អាចស្អំដោយស្បៃត្រជាក់។ យើងអាចដាក់ស្បៃត្រជាក់ និងសើមនៅលើស្បែករបក ឲ្យបាន ២០-៣០ នាទី ដើម្បីសម្រាលការរលាក។ ចៀសវាងដាក់ស្អំទឹកកកដោយផ្ទាល់ទៅលើផ្ទៃស្បែក ព្រោះអាចបណ្តាលឲ្យស្បែកឈឺក្រហាយ។
– ស្លៀកពាក់ជិតៗ៖ អ្នកជំនាញណែនាំថា អាចគ្របស្បែកកំពុងរបក ឬស្នាមស្បែកឲ្យត្រលប់ដូចដើមវិញបាន ដោយប្រើសម្លៀកបំពាក់ណាមួយ ឬលាបឡេការពារកម្តៅថ្ងៃ មានសមត្ថភាពការពារកម្តៅថ្ងៃ (SPF) ៤៥ ឬខ្ពស់ជាងនេះ ដើម្បីចៀសវាងការខូចខាតបន្ថែមទៀតដោយសារកម្តៅព្រះអាទិត្យ។
– ផលិតផលផ្តល់សំណើម៖ ករណីស្បែករលាកថ្ងៃរបកទាំងអស់តែម្តង គេណែនាំឲ្យលាបផលិតផលផ្តល់សំណើម ដែលមានបរិមាណអាស៊ីដអាល់ហ្វាហាយដ្រុកស៊ី បន្តិចបន្តួច។ ផលិតផលទាំងនោះ នឹងជួយសកជម្រុះចោលស្បែកងាប់ នឹងមិនធ្វើឲ្យប៉ះពាល់កោសិកាស្បែកថ្មីឡើយ។
