៦- ប្រើថ្នាំពេទ្យ
អ្នកអាចកាត់បន្ថយការរលាកដោយប្រើថ្នាំប្រឆាំងនឹងការរលាក។ វាមិនត្រឹមតែជួយកាត់បន្ថយការហើមនិងក្រហមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយយើងកាត់បន្ថយការឈឺចាប់ខ្លាំងទៀតផង។ ពពួកថ្នាំដែលមិនត្រូវការវេជ្ជបញ្ជាដូចជា អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ណាប្រុកហ្សែន (Naproxen) ឬអាស្ពៀរីន គឺសុទ្ធតែអាចជួយបាន។ នៅពេលដែលការហើមបានស្រកហើយនោះ កោសិកាស្បែកអាចនឹងជួសជុលកន្លែងដែលរលាកនោះ នឹងបង្កើតកោសិកាស្បែកថ្មី។
៧- ការពារកន្លែងដែលមានពងបែកលើស្បែក
ការរលាកស្បែកកម្រិតពីរ អាចបង្កឲ្យមានពងបែកបាន។ បើសិនជាមានពងបែក សូមកុំបំបែកឬបកវាឲ្យសោះ។ សូមរក្សាស្បែកកន្លែងនោះឲ្យស្អាត ស្ងួត និងរុំវា ឬគ្របវាដោយប្រើបង់រុំ អំឡុងពេលថ្ងៃ។ អ្នកអាចយកបង់រុំចេញ និងរុំរបួសរលាកនោះសើរៗជាមួយបង់រុំដែលអាចឲ្យស្បែកទទួលបានខ្យល់ និងការពារពីការរមាស់ ឬរលាកបាន។ សូមលាបថ្នាំផ្សះសម្រាប់លាបលើស្បេក ប្រសិនបើពងបែកនោះ ធ្លាយបែក និងរុំវាជាមួយនឹងបង់រុំរបួស។
អត្ថបទពាក់ព័ន្ធ៖ វិធីសាស្រ្តផ្សេងៗក្នុងការព្យាបាលអាចម៍រុយ និងស្នាមមុនលើស្បែកមុខ
៨- ការពារពីការខូចស្បែកដោយសារពន្លឺព្រះអាទិត្យទៅថ្ងៃមុខ
ខណៈដែលស្បែកដែលរលាកកំពុងជាសះស្បើយ ជាចាំបាច់ដែលត្រូវការពារវាពីការប៉ះពាល់ជាមួយពន្លឺថ្ងៃបន្ថែមទៀត។ ដូចនេះ សូមស្ថិតនៅក្នុងម្លប់ ពាក់ខោអាវការពារពីពន្លឺព្រះអាទិត្យ និងជាពិសេសទៀតនោះ គឺត្រូវលាបផលិតផលការពារពន្លឺថ្ងៃ។ យើងគួរតែរកជំនួយពីគ្រូពេទ្យប្រសិនបើមានពងបែកលើស្បែកក្នុងកម្រិតធ្ងន់ធ្ងរ លើផ្នែកជាច្រើនរបស់រាងកាយ មានគ្រុនក្ដៅ រងារញាក់ ឬបើសិនពងបែកទាំងនោះមានខ្ទុះដែលបង្ហាញថាជាសញ្ញានៃការបង្ករោគកើតឡើង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕