ពិត​អត់ ទឹកកាមជួយ​កម្ចាត់​បញ្ហា​មុន​បាន?

    ពិត​អត់ ទឹកកាមជួយ​កម្ចាត់​បញ្ហា​មុន​បាន?

    គ្នា​យើង​ស្រីៗ​ទំនងជា​ធ្លាប់​ឮ​ខ្លះៗ​ហើយ ពាក្យ​និយាយ​តៗ​គ្នា​ថា​ទឹក​កាម​បុរស​អាច​មាន​ប្រ​សិទ្ធ​ភាព​កម្ចាត់​មុន​បាន។ ការ​លើក​លើក​បែប​នេះ ក៏​មាន​ការ​ជជែក​គ្នា​ច្រើន​ដែរ​ថា​ពិត​ឬ​មិន​ពិត ហើយ​អ្វី​ដែល​សំខាន់​មិន​មាន​នរណា​ដឹង​ថា​ការ​លើក​ឡើង​បែប​នេះ​មាន​ប្រភព​ចេញ​ពី​ណា​មក​នោះ​ទេ​។

    ១.​បើ​អ៊ីចឹង​ទឹក​កាម​មាន​ប្រយោជន៍​ក្នុង​ការ​កម្ចាត់​មុន​មែន​ឬ​ទេ?

    ការ​លើក​ឡើង​ថា​ទឹក​កាម​អាច​ជួយ​កម្ចាត់​មុន​បាន គឺ​ពិត​ជា​មាន​មែន តែ​ថា​មិន​មាន​ការ​ស្រាវ​ជ្រាវ​ណាមួយ​បញ្ជាក់​រឿង​នេះ​ច្បាស់​ទេ ហើយ​ក្រុម​អ្នក​ជំនាញ​ខាង​រោគ​សើ​ស្បែក​ក៏​មិន​ហ៊ាន​អះអាង​ថា​ពិត​ដែរ។

    អ្នក​ជំនាញ​ខាង​រោគ​សើ​ស្បែក​បាន​លើក​ឡើង​ថា​ជាតិទឹក​នៅ​ក្នុង​ទឹក​កាម​នៅ​ពេល​ស្ងួត នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​យើង​កាន់​តែ​ស្ងួត​ថែម​​ទៀត ពិសេស​អ្នក​មាន​ស្បែក​មុខ​ស្តើង​ត្រូវតែ​ប្រយ័ត្ន​ចំពោះ​ការ​យក​ទឹក​កាម​មក​លាប​លើ​មុខ​នេះ។

    ក្រៅពី​នេះ ការ​យក​ទឹក​កាម​មក​លាប​លើ​ផ្ទៃមុខ​ ក៏​អាច​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​អាលែក​ហ្ស៊ី ឬ​​ឆ្លង​ជំងឺ​កាម​រោគ​ផង​ដែរ។​

    បញ្ហា​មុន

    ២.ហេតុ​អ្វី​បាន​ជា​មាន​ការ​លើក​ឡើង​ដូច​នេះ?

    ​​​​​ការ​លើក​ឡើង​បែប​នេះ ទំនង​ជា​មកពី​មាន​ការ​ចុះ​ផ្សាយ​ការសិក្សា​ក្នុង​Nature Cell Biology មួយ​ថា​ការ​ចាក់​​spermidine ដោយ​ផ្ទាល់​​ចូល​ក្នុង​កោសិកា​អាច​ជួយ​ពន្យា​ភាព​ចាស់​បាន។ ​​spermidine ជា​សារធាតុ​កើត​ចេញពី​Spermine ដែល​​ជា​​ភ្នាក់​ងារ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម និង​ការ​រលាក រក​ឃើញ​មាន​នៅ​ក្នុង​ទឹក​កាម​បុរស និង​កោសិកា​របស់​មនុស្ស​យើង អាច​ជួយ​​​បំបាត់​ស្នាម​ជាំ​បាន​។​ ប៉ុន្តែ ចំពោះ​ការ​យក​ទឹក​កាម​លាប​លើ​ផ្ទៃ​មុខ​ដើម្បី​បំបាត់​មុន ឬ​ស្នាម​មុន​​មិន​ទាន់​មាន​ភស្តុ​តាង​បញ្ជាក់​ពី​រឿង​នេះ​ទេ​។​

    ដើម្បី​ទប់​ស្កាត់​ភាព​ចាស់​លើ​ស្បែក តាម​ការណែនាំ​គ្នា​យើង​គួរ​ប្រើ​ផលិត​ផល​ដែល​មាន​ផ្ទុក​វីតាមីន C ​និង​ retiniods វិញ​ល្អ​ជាង។

    ដូច​គ្នា​ដែរ ដោយ​សារ​តែ​ទឹក​កាម​មាន​ផ្ទុក​ប្រូតេអ៊ីន ក៏​អាច​ធ្វើ​ឲ្យ​មាន​មតិ​លើក​ឡើង​បែប​នេះ​ដែរ។ ​នៅ​ក្នុង​ទឹក​កាម​គេ​រក​ឃើញ​ថា​មាន​ប្រូតេអ៊ីន​ជាង​២០០​ ដែល​នេះ​ជា​ចំនួន​ច្រើន​មែន​។ យ៉ាងណា នៅ​ក្នុង​ទឹក​កាម១០០​មិល្លីលីត្រ មាន​ប្រូតេអ៊ីន​តែ​ប្រាំ​ក្រាម​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​នោះ​ទេ​។ គ្នា​យើង​ដឹង​ទេ មនុស្ស​ស្រី​យើង​ត្រូវ​ការ​ប្រូតេអ៊ីន​៤៦​ក្រាម​ក្នុង​ក្នុង​មួយ​ថ្ងៃ ហើយ​មនុស្ស​ប្រុស​ត្រូវ​ការ​ជា​មធ្យម​៥៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ​ដូច​នេះហើយ​ ដើម្បី​ឲ្យ​សុខភាព​ស្បែក​យើង​ល្អ យើង​គួរ​ពិចារណា​លើ​របប​អាហារ​វិញ ព្រោះ​ប្រូតេអ៊ីន​ភាគច្រើន​បាន​ពី​អាហារ​។

    ដោយ​សារ​តែ​ហេតុ​ផល​ទាំង​នេះ​ហើយ បាន​ជា​អ្នក​ឯកទេស​រោគ​សើ​ស្បែក​មិន​ណែនាំ​ឲ្យ​ស្រីៗ​យើង​ជ្រើស​រើស​យក​ទឹក​កាម​ជា​ផលិត​ផល​ថែ​រក្សា​ស្បែក​នោះ​ទេ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthline.com/health/is-sperm-good-for-skin#urea

    https://www.newshub.co.nz/home/lifestyle/2019/05/beautician-says-sperm-is-the-key-to-glowing-skin.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 01/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត