តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ទឹក​ផ្លែឈើ​ និង​បន្លែ​ធម្មជាតិ​ទាំង​នេះ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​

    ទឹក​ផ្លែឈើ​ និង​បន្លែ​ធម្មជាតិ​ទាំង​នេះ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​

    ​​ការ​ថែ​ទាំ​ស្បែក​ដ៏​ល្អ​មួយ​គឺ​ចាប់ផ្ដើម​ពី​របប​អាហារ​​ប្រចាំ​ថ្ងៃ​របស់​យើង​ផ្ទាល់​។​ រី​ឯ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ និង​បន្លែ​គឺ​ជា​វិធីសាស្ត្រ​ដ៏​ងាយ​ស្រួល​ និង​ប្រសើរ​បំផុត​ក្នុង​ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​អតិបរមា​ពី​បន្លែ និង​ផ្លែឈើ ដែល​ធ្វើ​ឲ្យ​យើង​ឆាប់​ទទួល​បាន​ស្បែក​គួរ​ជាទី​ពេញ​ចិត្ត​។

    ១. ទឹក​ការ៉ុត​

    ការ៉ុត​មិន​ត្រឹម​តែ​​​ជា​ប្រភព​នៃ​វីតាមីន​A​ដ៏​ល្អ​ ដែល​ជំនួយ​ដល់​ភ្នែក​របស់​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​កម្ចាត់​រាល់​បញ្ហា​មុន​ ​ស្នាម​ជាំ​ និង​​ការ​បំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​ថែម​ទៀត​ផង​។​ ​លើស​ពី​នេះ​ វា​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ស​ស្អាត​​។​ ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​ការ៉ុត​ វា​​​រួម​ចំណែក​ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​ផង​ដែរ​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​អាច​សាកល្បង​​ញ៉ាំ​ទឹក​ការ៉ុត​ចំនួន​មួយ​កែវ​​នៅ​​ពេល​ព្រឹក​ ដើម្បី​ទទួល​បាន​ស្បែក​ទន់​ម៉ត់​រលោង​។

    ផឹកទឹកការ៉ុត

    ២. ទឹក​ប៉េងប៉ោះ​

    ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ទឹក​ប៉េងប៉ោះ​​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ក្មេង​ជាង​វ័យ​ និង​មាន​សុខភាព​ល្អ​។​ វីតាមីន​C, A និង​Lycopene នៅ​ក្នុង​ទឹក​ប៉េងប៉ោះ​អាច​​ជួយ​ការពារ​អុកស៊ីតកម្ម​ ដែល​អាច​កាត់​បន្ថយ​ស្នាម​ ​និង​បញ្ហា​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​កាត់​បន្ថយ​រន្ធ​ញើស​រីក​ធំ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង​។​ ចូរ​កិន​ប៉េងប៉ោះ​ជាមួយ​នឹង​អំបិល​បន្តិច​ រួម​ជាមួយ​នឹង​​ទឹក​ឃ្មុំ​ ដើម្បី​​កម្ចាត់​ជាតិ​អាស៊ីដ​​នៅ​ក្នុង​ប៉េងប៉ោះ​ ព្រម​ទាំង​​ទទួល​បាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។ ញ៉ាំ​ទឹក​ប៉េងប៉ោះ​មួយ​កែវ​ នៅ​ក្នុង​ពេល​ព្រឹក​ទើប​ជា​ការ​ប្រសើរ​។

    ៣. ទឹក​​ក្រូចស្រស់

    ជាមួយ​គ្នា​នេះ​ដែរ​ ទឹក​​ក្រូចស្រស់​អាច​ការពារ​ស្បែក​​កុំ​ឲ្យ​ស្ងួត​ ឬ​របក។​ ជាក់​ស្ដែង​ អាស៊ីដ​ក្នុង​ផ្លែ​ក្រូច​អាច​ជួយ​បង្កើត​ភាព​យឺត​ និង​ខូឡាជែន​នៃ​ស្បែក​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​ និង​ក្មេង​ជាង​វ័យ​។ ចូរ​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​នេះ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​ព្រឹក​ព្រលឹម​ ឬ​មុន​ពេល​ញ៉ាំ​អាហារ​។

    ៤. ទឹក​ប្រទាល​កន្ទុយ​ក្រពើ​

    ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ជួយ​រក្សា​ភាព​ភ្លឺ​រលោង​នៃ​ស្បែក​ពី​ធម្មជាតិ​ ជាមួយ​នឹង​ជាតិ​​រ៉ែ​ និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ទៀត​។​ បន្ថែម​ពី​នេះ​ អ័រម៉ូន​Gibberellins និងAuxi​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ​ក៏​អាច​ជួយ​ជួសជុល​ស្បែក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ ចូរ​ញ៉ាំ​វា​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ នៅ​ពេល​ព្រឹក​មុន​ពេល​ញ៉ាំ​អាហារ​។

    ៥. ទឹក​ទទឹម​

    ​ទឹក​ទទឹម​​សម្បូរ​​ទៅ​ដោយ​វីតាមីន​C និង​K ​ដែល​អាច​ជួយ​បង្កើត​កោសិកា​ស្បែក​ឡើង​វិញ​ និង​កាត់បន្ថយ​ការវិវត្តទៅ​រក​ភាព​ចាស់​។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​ទន់​ភ្លឺ​រលោង​ ជាមួយ​នឹង​សារធាតុ​បន្សុទ្ធ​ឈាម​។​ រី​ឯ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ និង​Punicic ​អាច​ជួយ​ផ្ដល់​សំណើម​នៅ​ក្នុង​ស្បែក​ និង​រក្សា​ជាតិ​ទឹក​​បាន​យ៉ាង​ល្អ​ប្រសើរ​។ ស្រី​ៗ​យើង​គប្បី​ញ៉ាំ​ទឹក​ទទឹម​ឲ្យ​បាន​ពីរ​កែវ​នៅ​ក្នុង​មួយ​ថ្ងៃ​ និង​នៅ​ពេល​ព្រឹក​ព្រលឹម​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    ​​https://parenting.firstcry.com/articles/15-best-fruit-and-vegetable-juices-for-glowing-skin/?ref=interlink

     

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 31/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត