– ប្រើច្រើនដោយចៃដន្យ (Accidental Consume)៖ អ្នកមានជំងឺ អាចលេបខុសប្រភេទថ្នាំ ឬទិញថ្នាំផ្សំមិនត្រឹមត្រូវ លេបខុសម៉ោង និងកម្រិតមិនត្រឹមត្រូវតាមការណែនាំ ដោយមិនបានដឹងពីផលវិបាកនៅពេលខាងមុខ។
– គេចពេលវេលាលេបថ្នាំ ឬលេបដោយចេតនា៖ អ្នកមានជំងឺ លេបថ្នាំក្នុងកម្រិតខ្ពស់ ដើម្បីគេចមិនលេបថ្នាំនៅពេលក្រោយទៀត ឬក្នុងចេតនាធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់។
៤- វិធីសង្គ្រោះបឋមចំពោះករណីប្រើថ្នាំលើសកម្រិត
ប្រសិនយើងឃើញមានករណីប្រើថ្នាំលើសកម្រិត សូមធ្វើតាមជំហានណែនាំទាំងនេះ៖
– ត្រូវធ្វើចិត្តឲ្យត្រជាក់
– ទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាម
– បើអ្នកជំងឺសន្លប់ ប៉ុន្តែនៅដកដង្ហើម សូមបង្វិលដាក់ឲ្យដេកផ្អៀង (Recovery Position)។ បង្វិលក្បាល និងលើកចង្កាឡើង ដើម្បីប្រាកដថា ផ្លូវដង្ហើមគាត់នៅតែបើក។ ពិនិត្យមើលដង្ហើមអ្នកជំងឺជាបន្តបន្ទាប់ និងពិនិត្យមើលស្ថានភាពរហូតមានជំនួយមកដល់។
– មិនត្រូវព្យាយាមធ្វើឲ្យអ្នកជំងឺក្អួតទេ
– មិនត្រូវបង្ខំ ឲ្យអ្នកជំងឺផឹក ឬញ៉ាំអ្វីឡើយ
– ត្រូវយកថ្នាំអ្នកជំងឺញ៉ាំលើស ឬកំប៉ុងថ្នាំ សម្បកថ្នាំ ទៅមន្ទីរពេទ្យជាមួយផង
– ទោះបីជាអ្នកជំងឺមើលទៅហាក់ដូចជាមិនអី ហើយដឹងខ្លួនវិញក៏ដោយ មិនត្រូវទុកគាត់ឲ្យនៅម្នាក់ឯងទេ ត្រូវជូនទៅមន្ទីរពេទ្យដែលជិតបំផុត ដើម្បីចៀសវាងផលវិបាកទៅថ្ងៃក្រោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕