backup og meta

Gentamicin (ឱសថ Gentamicin)

ស្វែងយល់ពីការប្រើប្រាស់

១-​ ថ្នាំ​ Gentamicin ព្យាបាលជំងឺ​​អ្វីខ្លះ​?

គេ​ប្រើ Gentamicin ដើម្បី​ព្យាបាល​ និង​ការពារ​ជំងឺ​បង្ក​​ដោយ​បាក់​តេរី​បាន​យ៉ាង​ច្រើន។  Gentamicin ជា​ថ្នាំ​ផ្សះ​ស្ថិត​ក្នុង​ក្រុម Aminoglycoside។ សកម្មភាពវា​គឺ​ទៅ​ទប់​កុំ​ឲ្យ​បាក់​តេរី​លូត​លាស់​បាន។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

គ្រូពេទ្យ​ចាក់​ថ្នាំ Gentamicin ​ចូល​ក្នុង​សរសៃ​ឈាម ឬ​ចាក់​ក្នុង​សាច់ដុំរៀង​រាល់​ ៨ ម៉ោង​ម្តង។​ កម្រិត​​​ថ្នាំ​ខុស​គ្នា​ទៅ​តាម​ ស្ថាន​ភាព​ជំងឺ ទម្ងន់ និង​ការ​ឆ្លើយ​តប​​ថ្នាំ។ គ្រូពេទ្យ​ធ្វើ​តេស្ត​ ពិនិត្យ​មើល​មុខ​ងារ​តម្រង​នោម និង​កម្រិត​ថ្នាំ​នៅ​ក្នុង​ឈាម ដើម្បី​ដឹង​ឲ្យ​បាន​ច្បាស់​ថា​អ្នក​គួរ​ប្រើ​ថ្នាំ​ក្នុង​កម្រិត​ណាមួយ។

បើ​​កំពុង​​ប្រើ​ថ្នាំ​នេះ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ​ត្រូវ​សិក្សា​​ការ​ប្រើ​ប្រាស់ពី​គ្រូពេទ្យឲ្យ​បាន​ច្បាស់។ ត្រូវ​ពិនិត្យ​មើល​គុណ​ភាព​ថ្នាំ​ មុន​ពេល​ប្រើ​ប្រាស់។ បើ​ថ្នាំ​មាន​​ប្តូរ​ពណ៌​​ ឬ​កករ​អ្នក​មិន​ត្រូវ​ប្រើ​​​ទេ។ ត្រូវ​សិក្សា​អំពី​របៀប​រក្សា​ទុក និង​​បោះ​ចោល​ថ្នាំឲ្យ​បាន​ត្រឹម​ត្រូវ។

ដើម្បី​​ប្រើ​ថ្នាំផ្សះឲ្យ​បាន​​ល្អ ​គឺ​អ្នក​ត្រូវ​កំណត់​កម្រិត​ថ្នាំក្នុង​ឈាម​​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ​មិន​ត្រូវ​ប្រើ​​ថ្នាំ​នេះ​ ញឹក​ញាប់​ពេក​ទេ។

ទោះ​ជាស្ថានភាព​​ជំងឺ​​បាន​ធូ​ស្រាល​ហើយ​ក្តី អ្នក​ត្រូវ​បន្ត​ប្រើ​ថ្នាំ​ឲ្យ​បាន​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា។ ការ​បញ្ឈប់​ប្រើ​ប្រាស់​ថ្នាំមុន​ពេល​កំណត់ ​អាច​ធ្វើ​ឲ្យ​បាក់​តេ​រី​បន្ត​លូត​លាស់​ ដែល​បណ្តាល​ឲ្យ​ជំងឺ​មិន​អាច​​ជា​សះ​ស្បើយ។

ត្រូវ​ប្រាប់​អំពី​អាការៈ​ជំងឺ ​ទៅ​កាន់​គ្រូ​ពេទ្យ អំឡុង​ពេល​ប្រើ​ប្រាស់​ថ្នាំ។

៣- រក្សា​ទុកដោយ​វិធី​ណា?

អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Alaxan® (Alaxan and Ibuprofen) ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤-​ត្រូវ​ដឹងពី​អ្វី​ខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ​ថ្នាំ ​Gentamicin ត្រូវ៖

– ប្រាប់​គ្រូពេទ្យ​ ឬ​ឱសថការី បើយើងមាន​​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ Amikacin (Amikin),

Gentamicin, Kanamycin (Kantrex), Neomycin, Netilmicin (Netromycin), Streptomycin,

Tobramycin (Nebcin) ឬ​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដទៃ​​ទៀត។

– ប្រាប់​គ្រូ​ពេទ្យ​ ឬ​ឱសថការី ​ពី​ថ្នាំ​ទាំង​អស់យើងជំងឺ​កំពុង​ប្រើ ​ទាំង​មាន ឬគ្មាន​​វេជ្ជបញ្ជា ជា​ពិសេស​ថ្នាំ​បញ្ចុះ​ទឹក​នោម Cisplatin (Platinol), Amphotericin ​(Amphotec, Fungizone) ថ្នាំ​ផ្សះ​​ៗ និង​ពពួក​ថ្នាំ​វីតាមីន។

– ប្រាប់​គ្រូ​ពេទ្យ​ ឬ​ឱសថការី ​បើមាន​ជំងឺ​តម្រង​នោម វិល​មុខ មិន​ឮសំឡេង​ ហ៊ឹង​ត្រ​ចៀក​ ខ្សោយ​សាច់​ដុំ ឬ​ជំងឺ​​ Parkinson’s (ជំងឺ​ញ័រ​លើ​មនុស្ស​ចាស់)។​

– ត្រូវ​ប្រាប់​គ្រូពេទ្យ​ បើ​​​កំពុង​មាន​ផ្ទៃពោះ មាន​គម្រោង​ចង់​បាន​កូន ឬ​កំពុង​បៅ​ដោះ​កូន។ ​​​មាន​ផ្ទៃពោះ​​ពេល​ប្រើ​ថ្នាំ Gentamicin​ ​ត្រូវ​ពិភាក្សា​ជាមួយ​​ពេទ្យជា​បន្ទាន់។ ថ្នាំ Gentamicin អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

រហូ​ត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ ទៅ​លើ​ស្ត្រី​​​ដែល​អាច​បញ្ជាក់​បាន​អំ​ពី​គ្រោះ​ថ្នាក់នៃ​​ការ​ប្រើ​ថ្នាំ Gentamicin នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​ឬ​ពេល​បំ​បៅ​ដោះ​កូន​នៅ​ឡើយ​ទេ។​ ​គួរ​តែ​ពិភាក្សា​​ជាមួយ​គ្រួពេទ្យ​ជំ​នាញ ​ដើ​ម្បី​បាន​ដឹង​អំពីគុណ​សម្បតិ្ត​ ឬ​ផល​ប៉ះ​ពាល់​ផ្សេង​ៗ ​មុន​​​ប្រើ​​​​ថ្នាំ​នេះ។ ​​យោង​តាម​ស្ថាប័នចំណី​អាហារ​ និង​ឱសថ​ នៅអាមេរិក (FDA) ថ្នាំ​នេះ​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​កម្រិត​​ D។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ផល​រំខាន​ជា​ទូ​ទៅ​របស់​ថ្នាំ​អាចមាន ក្អួត​ចង្អោរ ឈឺ​ក្រពះ​ ឬ​មិន​ឃ្លាន​។ ការ​ឈឺ​ចាប់​​ ក្តៅ​ក្រហម​នៅ​ត្រង់​កន្លែង​ចាក់​ថ្នាំ អាច​កើត​ឡើង​ជា​រឿង​ធម្មតា។ ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​តម្រង​នោម ហើយ​វា​អាច​បង្ក​ឲ្យ​អ្នក​ជំងឺ​ថ្លង់​ជា​រៀង​រហូត និង​មិន​អាច​ទប់​លំនឹង​ខ្លួន​ឯង​បាន។ ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ក្នុង​ករណីឮសំឡេង​​ហ៊ឹង​ ឬ​សំឡេង​​ញ័រ​​ ​ក្នុង​ត្រចៀក​ លែង​ឮសំឡេង​ វិល​មុខ និង​បញ្ហាថយចុះបរិមាណ​ទឹក​នោម​ជាដើម។

មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរ​កម្ម​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

មាន​ថ្នាំ​មួយ​ចំនួន​​​​មិន​​ត្រូវ​ប្រើ​​ជា​មួយ​ថ្នាំ​ Gentamicin នោះទេ ដូចជាថ្នាំ ​​Ataluren ​និង​ Amifampridine។

ទោះ​បី​ជា​ថ្នាំ​ Gentamicin មិន​គួរ​ប្រើ​​ជាមួយ​ថ្នាំ​មួយ​ចំនួន​ក៏ពិតមែន ប៉ុន្តែ​មាន​ករណី​ខ្លះ​​តម្រូវ​ឲ្យ​​ប្រើ​ថ្នាំ​ទាំង​ពីរ​មុខ​នោះ​ជាមួយ​គ្នា។ ក្នុង​ករណី​នេះ​គ្រូ​ពេទ្យ​ អាច​បន្ថយ​កម្រិត​ថ្នាំ​ឲ្យ​មក​ទាប ឬ​កាត់​បន្ថយ​រយៈ​ពេល​ប្រើ​ប្រាស់​ថ្នាំ។​ ថ្នាំ​ទាំង​នោះ​​ មានដូចជា Alcuronium, Atracurium, ​Cidofovir, Cisatracurium, ​Colistimethate Sodium, ​Decamethonium,​ Doxacurium, ​Ethacrynic Acid, ​Fazadinium, ​Furosemide, ​Gallamine, ​Hexafluorenium,​ Lysine,​​ ​Metocurine, ​Mivacurium, ​Pancuronium, ​Pipecuronium, ​ Rapacuronium, ​​Rocuronium,​ Succinylcholine, ​Tacrolimus, ​Tubocurarine, ​Vancomycin ​និង​ Vecuronium ជាដើម។

ពេល​ប្រើ​ថ្នាំ​មួយ​នេះ​​ជាមួយ​ថ្នាំ​ដទៃ អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​​ច្រើន ប៉ុន្តែ​​មាន​ពេល​ខ្លះ​​ប្រើ​ថ្នាំ​ពីរ​មុខ​ចូល​គ្នា ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ព្យា​បាល​ជំងឺ​របស់​អ្នក។ បើ​​គ្រូពេទ្យ​ចេញ​ថ្នាំ​ទាំង​ពីរ​មុខ​ជាមួយ​គ្នា ប្រហែល​ជាត្រូវ​បន្ថយ​កម្រិត​ថ្នាំ​ឲ្យ​មក​ទាប។ ថ្នាំ​ទាំង​នោះ​រួម​មាន៖ Indomethacin, Methoxyflurane, Polygeline។

៨- អន្តរ​កម្ម​ជា​មួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ​ និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ​​ Gentamicine មាន​ការ​ប្រែប្រួល​​។ វា​​អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផ្តល់​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​​ធ្ងន់ធ្ងរ​។ ​អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– ជំងឺ​ហឺត

– កាល់​ស្យូម​ទាបក្នុង​ឈាម

– ប៉ូ​តា​ស្យូម​ទាប​ក្នុង​ឈាម

– ជំងឺ​តម្រង​នោម​ធ្ងន់​ធ្ងរ

– បញ្ហា​សាច់​ដុំ

– ខ្សោយ​សាច់​ដុំ​ខ្លាំង

-​ បើ​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ​ ​ត្រូវ​ប្រើ​ថ្នាំ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ថ្នាំ​អាច​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ដុន​ដាប។

– ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​សារធាតុ Sulfite  ថ្នាំ​នេះ​មាន​ផ្ទុក​ជាតិ sodium metabisulfite ​​អាច​ធ្វើ​ឲ្យ​ប្រតិកម្ម​មួយ​នេះ​កើត​មាន​ឡើង។

– ម៉ាញ៉េស្យូម​ទាប​ក្នុង​ឈាម។​ មុន​ពេល​ប្រើ​ថ្នាំ​​ ត្រូវ​ដោះ​ស្រាយ​បញ្ហា​ថយ​ចុះ​ម៉ាញ៉េស្យូម​មុន​សិន។ បើ​មិន​ព្យាបាល ថ្នាំ​​នេះ​អាច​មាន​ផល​ប៉ះ​ពាល់​កាន់​តែ​ច្រើន។

– ​មាន​ជំងឺ​តម្រង​នោម ​ត្រូវ​ប្រើ​ថ្នាំ​នេះ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ជំងឺ​​អាច​ធ្វើ​ឲ្យ​ថ្នាំ​មិន​ងាយ​ច្រោះ​ចេញ​ពី​ក្នុង​ខ្លួន​បាន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ដែល​យើង​ផ្តល់​នេះ​ មិន​បាន​ចាត់​ទុក​ជា​ដំបូន្មានរបស់គ្រូពេទ្យ​ទេ​។​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ ឬ​ឱសថការី​​​មុន​ពេល​អ្នក​ប្រើប្រាស់​ថ្នាំ Gentamicin​។​

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

– ព្យាបាល​បាក់​តេ​រី​ក្នុង​ឈាម៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​១,៥​-​​២ មិល្លីក្រាម​/គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១-១,៧​ មិល្លីក្រាម/​គីឡូ ចាក់​រៀង​រាល់​ ៨ ​ម៉ោង​ម្តង ឬ​ចាក់​ ៥-៧​ មិល្លីក្រាម/គីឡូ ចាក់​​តាម​សរសៃ​រៀង​រាល់​ ២៤ ​ម៉ោង​ម្តង។

– ការពារ​បាក់តេរី​ធ្វើ​ឲ្យ​រលាក​បេះដូង៖ ១,​៥ ​មិល្លីក្រាម​ក្នុង​មួយ​គីឡួ​ (​មិន​ត្រូវ​ឲ្យ​លើស​ពី​ ១២០​មិល្លីក្រាម) ដោយ​ចាក់​តាម​សរសៃ ឬ​ចាក់​ក្នុង​សាច់​ដុំ ចាក់​តែ​ម្តង​ក្នុង​រយៈ​ពេល​ ៣០ ​នាទី​មុន​ពេល​ការ​វះ​កាត់​ចាប់​ផ្តើម។

– ព្យាបាល​​ការ​ឆ្លង​រោគ​បាក់​តេ​រី៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​១,៥-​​២ មិល្លីក្រាម​គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១-១,៧ ​មិល្លីក្រាម/​គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង ឬ​ចាក់​ ៥​​-៧ ​មិល្លីក្រាម/គីឡូ ចាក់​​តាម​សរសៃ​រៀង​រាល់​ ២៤​ ម៉ោង​ម្តង។

– ព្យាបាល​​​​ការ​បង្ក​រោគ​ដោយ​បាក់​តេ​រី Brucella៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២មិល្លីក្រាម​ក្នុង​មួយ​គីឡូលើក​ដំបូង បន្ទាប់​មក​ចាក់ ១,៧​ មិល្លីក្រាម​/​គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង​ ឬ​ចាក់ ៧ មិល្លីក្រាម/គីឡូ ចាក់​​តាម​សរសៃ​រៀង​រាល់​ ២៤​ ម៉ោង​ម្តង។

– ព្យាបាល​រលាក​ភ្លើង​ខាង​ក្រៅ៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២-២,៥​​ មិល្លីក្រាម​/គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១,៧-២​​ មិល្លីក្រាម/គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង។

–  ព្យាបាល​ Cystic Fibrosis៖ ៥​-១០​ មិល្លីក្រាម​/​គីឡូ/​ថ្ងៃ ចែក​វា​ប្រើ ​២​-​៤ ​ដង​/​ថ្ងៃ។

– ព្យាបាល Endometritis៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២ ​​​មិល្លីក្រាម/គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១,៥ ​​​មិល្លីក្រាម/​គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង។

– ព្យាបាល Febrile Neutropenia៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២​​​ មិល្លីក្រាម/​គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១,៧​​​ មិល្លីក្រាម/​គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង។

– ព្យាបាល​ការ​ឆ្លង​រោគ​ក្នុង​ពោះ៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២ ​​​មិល្លីក្រាម​/គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១,៧​​​ មិល្លីក្រាម​/​គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង ​ឬ​ចាក់​ ៥​ មិល្លីក្រាម/គីឡូ​ រៀង​រាល់​ ១២​ម៉ោង​ម្តង។

– ព្យាបាល​រលាក​ស្រោម​ខួរ​ក្បាល៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២ ​​​មិល្លីក្រាម​/គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១,៧ ​​​មិល្លីក្រាម/គីឡូ ចាក់​រៀង​រាល់​ ៨ ​ម៉ោង​ម្តង។

– ព្យាបាល​​រលាក​ឆ្អឹង ​និង​សាច់ដុំ៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​១,៥​-​​២ មិល្លីក្រាម​/​គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១-១,៧ ​មិល្លីក្រាម​/​គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង ឬ​ចាក់​ ៥-៧​ មិល្លីក្រាម​/គីឡូ ចាក់​​តាម​សរសៃ​រៀង​រាល់​ ២៤​ម៉ោង​ម្តង។

– ព្យាបាល​​រលាក​ក្នុង​អាង​ត្រគៀក៖​ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២ ​​​មិល្លីក្រាម/​គីឡូលើក​ដំបូង បន្ទាប់​មក​ចាក់ ១,៥​​​ មិល្លីក្រាម​/​គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង ឬ​ចាក់​ ៥​ មិល្លីក្រាម/​គីឡូ​ រៀង​រាល់​ ១២ ​ម៉ោង​ម្តង។

– ព្យាបាល​រលាក​ស្រោម​ពោះ៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២ ​​​មិល្លីក្រាម៊/គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១,៧​​​ មិល្លីក្រាម/​គីឡូ រៀង​រាល់​ ៨​ ម៉ោង​ម្តង ឬ​ចាក់​ ៥ ​មិល្លីក្រាម/​គីឡូ​ ចាក់​រាល់​ ១២ ម៉ោង​ម្តង។

– ព្យាបាល​រោគប៉ែស្ដ (Plague)៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២​​​ មិល្លីក្រាម/​គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១,៧​​​ មិល្លីក្រាម​/​គីឡូ រៀង​រាល់​ ៨​ ម៉ោង​ម្តង ឬ​ចាក់​ ៥ ​មិល្លីក្រាម/​គីឡូ រៀង​រាល់​ ១២ ​ម៉ោង​ម្តង។

– ព្យា​បាល​ជំងឺ​រលាក​សួត៖ ​ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២ ​​​មិល្លីក្រាម/​គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១,៧ ​​​មិល្លីក្រាម/គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង ឬ​ចាក់​ ៥​ មិល្លីក្រាម/​គីឡូ រៀង​រាល់​ ១២ ម៉ោង​ម្តង។

– ព្យា​បាល​ជំងឺ​រលាក​តម្រង​នោម៖ ​ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​​២ ​​​មិល្លីក្រាម/​គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១,៧ ​​​មិល្លីក្រាម/គីឡូ ចាក់​រៀង​រាល់​ ៨​ ម៉ោង​ម្តង ឬ​ចាក់​ ៥​ មិល្លីក្រាម/​គីឡូ រៀង​រាល់​ ១២ ម៉ោង​ម្តង។

– ព្យាបាល​​​រលាក​ស្បែក៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​១,៥​-២ មិល្លីក្រាម​/គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១-១,៧ ​មិល្លីក្រាម/​គីឡូ ចាក់​រៀង​រាល់​ ៨ ​ម៉ោង​ម្តង ឬ​ចាក់​ ៥-៧ ​មិល្លីក្រាម/គីឡូ ចាក់​​តាម​សរសៃ​រៀង​រាល់​ ២៤​ ម៉ោង​ម្តង។

– បង្ការ​ការ​ឆ្លង​រោគ​នៅ​ពេល​វះកាត់៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​១,៥-២ មិល្លីក្រាម​/​គីឡូ​​ (​មិន​ត្រូវ​ប្រើ​លើស​ពី​ ១២០ ​មិល្លីក្រាម​ ) សម្រាប់​ការ​ចាក់​ថ្នាំ​សណ្តំ។

– ព្យាបាល Tularemia​​​​៖ ចាក់ចូល​តាម​សរសៃ ឬចាក់​ក្នុង​សាច់​ដុំ ​១,៥​-២ មិល្លីក្រាម​/គីឡូ លើក​ដំបូង បន្ទាប់​មក​ចាក់ ១-១,៧ ​មិល្លីក្រាម/​គីឡូ ចាក់​រៀង​រាល់​ ៨ ​ម៉ោង​ម្តង ឬ​ចាក់​ ៥-៧ ​មិល្លីក្រាម/គីឡូ ចាក់​​តាម​សរសៃ​រៀង​រាល់​ ២៤​ ម៉ោង​ម្តង។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

ព្យាបាល​ការ​ឆ្លង​បាក់​តេ​រី៖

– អាយុ​ចាប់​ពី​​ ០-៤​ សប្តាហ៍ ​គីឡូ​ពេល​កើត​តិច​ជាង​ ១២០០​ ក្រាម៖ ចាក់​ ២,៥ ​មិល្លីក្រាម​/គីឡូ ចាក់​តាម​សរសៃ​ ឬ​ចាក់​ក្នុង​សាច់​ដុំ ​រៀង​រាល់​ ១៨-២៤​ ម៉ោង។

– អាយុ​ចាប់​ពី​​ ០-១​ សប្តាហ៍ ​គីឡូ​ពេល​កើត​ច្រើន​​ជាង​ ១២០០ ​ក្រាម៖ ចាក់​ ២,៥ ​មិល្លីក្រាម/គីឡូ ចាក់​តាម​សរសៃ​ ឬ​ចាក់​ក្នុង​សាច់ដុំ​ រៀង​រាល់​​ ១២ ​ម៉ោង។

– អាយុ​ចាប់​ពី ​​១-៤​ សប្តាហ៍ ​គីឡូ​ពេល​កើត​ចន្លោះ​ពី​ ១២០០​-២០០០ ​ក្រាម៖ ចាក់​ ​២,៥​ ​មិល្លីក្រាម/គីឡូ ចាក់​តាម​សរសៃ​ ឬ​ចាក់​ក្នុង​សាច់ដុំ​ រៀង​រាល់​​ ៨​-១២​ ម៉ោង។

– អាយុ​ចាប់​ពី​​ ១-៤​ សប្តាហ៍ ​គីឡូ​ពេល​កើត​ច្រើន​​ជាង​ ២០០០​ ក្រាម៖ ចាក់​ ២,៥ ​មិល្លីក្រាម​/គីឡូ ចាក់​តាម​សរសៃ​ ឬ​ចាក់​ក្នុង​សាច់ដុំ​រៀង​រាល់​​ ៨​ ម៉ោង។

– អាយុ​​តិច​ជាង​ ១​ ខែ៖ ចាក់ ១​-២,៥​ មិល្លីក្រាម/គីឡូ ចាក់​តាម​សរសៃ​ ឬ​ចាក់​ក្នុង​សាច់ដុំ ​រៀង​រាល់​​ ៨​ម៉ោង។

– ការ​ពារ​ជំងឺ​រលាក​បេះ​ដូង៖ ចាក់ ១​,៥ ​មិល្លីក្រាម/​គីឡូ ចាក់​តាម​សរសៃ​ ឬ​ចាក់​ក្នុង​សាច់ដុំ​។ ចាក់ ៣០​នាទី​មុន​ពេល​វះកាត់។

– ការ​ពារ​ឆ្លង​រោគ​ពេល​វះ​កាត់៖ ចាក់​ ២​ មិល្លីក្រាម/​គីឡូ ចាក់​ចូល​ក្នុង​សរសៃ​ឈាម​​ ​សម្រាប់​ថ្នាំ​សណ្តំ។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

– Gentamicin Sulfate មានទម្រង់​ជា​ថ្នាំ​ចាក់ ក្នុង​កម្រិត​ ០,៩​ភាគរយ Sodium Chloride ចាក់​ក្នុង​​ VIAFLEX​

Plus។

– Gentamicin ៦០មិល្លីក្រាម ក្នុង​ ៥០​មីលីលីត្រ

– Gentamicin ៨០​មិល្លីក្រាម ក្នុង​ ៥០​មីលីលីត្រ

– Gentamicin ១០០​មិល្លីក្រាម ក្នុង​ ៥០​មីលីលីត្រ

– Gentamicin ១២០​មិល្លីក្រាម ក្នុង​ ១០០​មីលីលីត្រ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើវា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gentamicin https://www.drugs.com/mtm/gentamicin.html. Accessed July 16, 2016.

Gentamicin injection http://www.webmd.com/drugs/2/drug-1496/gentamicin- injection/details. Accessed July 16, 2016.

Gentamicin topical route http://www.mayoclinic.org/drugs-supplements/gentamicin- topical-route/description/drg-20064038. Accessed July 16, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម