ស្វែងយល់ពីការប្រើប្រាស់
១-ថ្នាំ Glucosamine ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Glucosamine ប្រើដើម្បីជួយដល់សុខភាពសន្លាក់ និងឆ្អឹងខ្ចី។ ថ្នាំនេះក៏អាចប្រើសម្រាប់ព្យាបាលជំងឺផ្សេងផងដែរ។ ត្រូវពិភាក្សាជាមួយឱសថការី ដើម្បីដឹងពីពត៌មានបន្ថែម ថ្នាំយើងប្រើ។
Glucosamine ជាផលិតផលផ្សំ ស្រដៀងនឹងកោសិកា Cellulose ដែលរាងកាយផលិតឡើងដើម្បីបង្កើតជាឆ្អឹងខ្ចី។ គេគិតថាពួកកោសិកានេះមាននាទីបញ្ជាដល់ការផលិតឆ្អឹងខ្ចី សម្រាប់ជួសជុលសន្លាក់ខូចខាតហើយ ដើរតួរជាអ្នកការពារ និងបញ្ឈប់កុំឲ្យឆ្អឹងខ្ចីមានការខូចខាតផងដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវប្រ់ើ Glucosamine ទៅតាមអ្វីដែលគ្រូពេទ្យបានណែនាំ។ សូមអានក្រដាសណែនាំដើម្បីបានដឹងពីរបៀបប្រើ និងកម្រិតរបស់ថ្នាំ។ ជាធម្មតា កម្រិតថ្នាំអាស្រ័យទៅតាមផលិតផលនីមួយៗ។ ប្រើប្រាស់ថ្នាំតាមក្រដាសណែនាំ ឬប្រើតាមការណែនាំរបស់គ្រូពេទ្យ។
ថ្នាំនេះត្រូវការរយៈពេលចាប់ពី ៣-៤សប្តាហ៍ រហូតទៅដល់មួយខែ ដើម្បីទទួលបានប្រសិទ្ធភាពព្យាបាល។
បើភ្លេចលេបថ្នាំ Glucosamine រយៈពេលមួយថ្ងៃ ឬច្រើនជាងមួយថ្ងៃ អាចគ្មានបញ្ហានោះទេ។ តែបើគ្រូពេទ្យតម្រូវឲ្យប្រើ សូមព្យាយាមលេបតាមបរិមាណពេទ្យណែនាំឲ្យបានទៀងទាត់។ អាចសាកសួរគ្រូពេទ្យអំពីព័ត៌មានបន្ថែម។
៣- រក្សាទុកដោយវិធីណា?
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Glucosamine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
-អ្នកមានផ្ទៃពោះ
-មានប្រតិកម្មជាមួយសារធាតុផ្សំនៅក្នុងថ្នាំ Glucosamine។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ថ្នាំភាគច្រើនសុទ្ធតែផ្តល់ផលប៉ះពាល់ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើផលរំខានមួយចំនួនអាចធ្វើឲ្យយើងមានក្តីបារម្ភ។
ផលប៉ះពាល់ជាទូទៅរួមមាន៖
– ទល់លាមក
– រាក
– ងងុយគេង
– ក្តៅចុងដង្ហើម
– ចង្អោរ
– ឈឺក្រពះ
– ក្អួត។
ប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ បើមានបញ្ហាណាមួយកើតឡើងកាន់តែធ្ងន់ធ្ងរ៖
– មានប្រតិកម្មខ្លាំងដូចជា ឡើងកន្ទួល ហើម រមាស់ ពិបាកដកដង្ហើម ថប់ទ្រូង ហើមមាត់ មុខ បបូរមាត់ ឬអណ្តាត។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧-អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យ មុនពេលចាប់ផ្តើមប្រើថ្នាំ Glucosamine អំឡុងពេលយើងកំពុងប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំបេះដូង អាំងស៊ុយលីន ថ្នាំពង្រាវឈាម និងថ្នាំបញ្ចុះទឹកនោម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– កំពុងបំបៅដោះកូន ឬមានបំណងចង់បានកូន
– កំពុងប្រើថ្នាំទាំងឡាយណា ទាំងមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំឱសថបុរាណ ឬប្រភេទថ្នាំបំប៉ន
– មានប្រតិកម្មជាមួយថ្នាំ ជាមួយអាហារ ពិសេស គ្រឿងសមុទ្រ ឬជាមួយសារធាតុដទៃផ្សេងៗ
- កំពុងប្រើប្រាស់ថ្នាំរលាកសន្លាក់ (ឧ. Celecoxib) ឬមានជំងឺទឹកនោមផ្អែម។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
សម្រាប់ព្យាបាលរលាកឆ្អឹង និងសន្លាក់
– មនុស្សពេញវ័យ៖ លេប ៥០០ មិល្លីក្រាម លេប ៣-៤ ដង/ថ្ងៃ។
– កម្រិតថ្នាំអតិបរិមា៖ ១៥០០ មិល្លីក្រាម/ថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានការកំណត់កម្រិតថ្នាំ សម្រាប់ក្មេងនៅឡើយទេ។ ដោយសារថ្នាំនេះអាចមានគ្រោះថ្នាក់ដល់ក្មេង។ ដូចនេះត្រូវដឹងឲ្យច្បាស់អំពីសុវត្ថិភាពរបស់ថ្នាំ មុនពេលប្រើ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងបន្ថែមអំពីព័ត៌មានរបស់ថ្នាំនេះ។
១២- មានទម្រង់បែបណាខ្លះ?
– ថ្នាំគ្រាប់លេប៖ ២៥០មិល្លីក្រាម
– ល្បាយម្សៅសម្រាប់លេប៖ ១,៥ក្រាម
– ល្បាយថ្នាំ ថ្នាំចាក់តាមសរសៃ៖ ៤០០មិល្លីក្រាម ក្នុង ៣ មិល្លីលីត្រ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]