ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Hepadial ព្យាបាលជំងឺអ្វីខ្លះ?
Hepadial ជាថ្នាំសម្រាប់ព្យាបាលជំងឺដំបៅក្រពះ បញ្ហាច្រាលអាហារ (Gastroesophageal reflux disease) និងព្យាបាលជំងឺដទៃទៀត។ អាចសាកសួរគ្រូពេទ្យ ឬឱសថការីដើម្បីដឹងព័ត៌មានបន្ថែម។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវអានការណែនាំនៅលើក្រដាសក្នុងប្រអប់ថ្នាំ។ មិនត្រូវប្រើប្រាស់ថ្នាំនេះលើសកម្រិត ឬប្រើយូរលើសការណែនាំទេ។ មិនត្រូវយកថ្នាំមកកិន ទំពា បំបែកទេ។ អ្នកជំងឺត្រូវលេបចូលទាំងមូលជាមួយទឹក។ លេបថ្នាំ Hepadial មុនញ៉ាំអាហារ ឬលេបពេលណាត្រូវការ។
គួរសួរគ្រូពេទ្យដើម្បីដឹងឲ្យបានកាន់តែច្បាស់ពីរបៀបប្រើថ្នាំ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Hepadial អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Hepadial ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– កំពុងមានទំងន់ ឬបំបៅដោះកូន ព្រោះយើងមិនអាចញ៉ាំថ្នាំផ្តេសផ្តាសដោយមិនមានវេជ្ជបញ្ជាពេលកំពុងពពោះ ឬបំបៅដោះកូន។
- កំពុងញ៉ាំថ្នាំផ្សេង រួមមាន ថ្នាំទិញតាមឱសថស្ថានទាំងមាន ឬគ្មានវេជ្ជបញ្ជា ក៏ដូចជាឱសថបុរាណផ្សេងៗ។
- មានប្រតិកម្មជាមួយសារធាតុផ្សំក្នុងថ្នាំ Hepadial ឬមានប្រតិកម្មជាមួយថ្នាំអ្វីផ្សេង។
- មានជំងឺ ឬកំពុងមានបញ្ហាសុខភាពក្នុងខ្លួន។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មកដល់ពេលនេះនៅមិនទាន់មានការបង្ហាញអំពីសុវត្ថិភាពរបស់ថ្នាំ Hepadial អំឡុងពេលកំពុងពពោះ ឬបំបៅដោះនៅឡើយទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យធ្វើការថ្លឹងថ្លែងផលវិជ្ជមាន និងផលប៉ះពាល់ថ្នាំនេះមុនប្រើ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ថ្នាំនេះអាចបណ្ដាលឲ្យមានអាការៈរាករួស។ ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យក្នុងករណីមានសញ្ញាប្រតិកម្មដូចជា កន្ទួលរមាស់ ថប់ពិបាកដកដង្ហើម តឹងថប់ក្នុងទ្រូង ហើមកន្ទួលលើមុខ បបូរមាត់ ឬអណ្ដាត។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– បញ្ហារាកធ្ងន់ធ្ងរ
– ខូចតម្រងនោម
– ខូចមុខងាររបស់ថ្លើម
– ស្ទះផ្លូវទឹកប្រមាត់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតថ្នាំដែលត្រូវប្រើ គឺលេបម្តង ១ គ្រាប់ លេប ៣ ដង/ថ្ងៃ។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាខុសៗគ្នាពីម្នាក់ទៅម្នាក់។
១១- ក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានការកំណត់កម្រិតថ្នាំ សម្រាប់ក្មេងនៅឡើយទេ។ ដោយសារថ្នាំនេះអាចមានគ្រោះថ្នាក់ដល់ក្មេង។ ដូចនេះអ្នកត្រូវដឹងឲ្យច្បាស់អំពីសុវត្ថិភាពរបស់ថ្នាំ មុនពេលប្រើប្រាស់។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងបន្ថែមអំពីព័ត៌មានរបស់ថ្នាំនេះ។
១២- មានទម្រង់បែបណាខ្លះ?
– ថ្នាំ Hepadial ជាប្រភេទថ្នាំគ្រាប់ ឈ្មោះ Acide dimécrotique ៥០ មិល្លីក្រាម។
១៣-ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ ត្រូវលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]