ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Topical Hydrocortisone ព្យាបាលជំងឺអ្វីខ្លះ?
ថ្នាំ Topical Hydrocortisone ជាកតទីកូរអ៊ីត ដែលអ័រម៉ូនម្យ៉ាងបង្កើតដោយប្រទាប់អាដ្រេណាលកតតិក្ស របស់ក្រពេញលើតម្រង់នោម។ ជាទូទៅ គេប្រើសម្រាប់ប្រឆាំងការរលាក ទាក់ទងនឹងជំងឺស្បែកជាច្រើនដូចជា៖
– ប្រតិកម្មដោយសារសត្វល្អិតខាំ
– ជំងឺ Prurigo nodularis (ដុំពក និងរមាស់លើស្បែក)
– ជំងឺស្បែកទាក់ទងប្រព័ន្ធប្រសាទ
– រលាកត្រចៀកផ្នែកខាងក្រៅ
– ជំងឺរបកស្បែក (Intertrigo)
– រមាស់បណ្ដាលមកពីកន្ទបទឹកនោម
– ជំងឺត្រអក-អាតូពិច (Atopic បញ្ហាស្បែកក្រហមរមាស់នៅគន្លាក់ជើង) ត្រអកលើកូនក្មេង (Discoid) ឬ ជំងឺ Stasis (បញ្ហាស្បែកបណ្ដាលមកពីចលនាឈាមក្នុងសរសៃវ៉ែន ពិសេសនៅកំភួនជើង)។
– ជំងឺរលាកស្បែក ប្រតិកម្មរលាកដំបូង ប្រតិកម្មផ្ទាល់នឹងសារធាតុអ្វីមួយ ដូចជាពន្លឺព្រះអាទិត្យ ឬជំងឺស្បែកក្បាល (Seborrhoeic) ជាដើម។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
– គួរតែប្រើ តាមការណែនាំរបស់ពេទ្យ អានព័ត៌មានលើថ្នាំ និងធ្វើតាមការណែនាំដោយមានការប្រុងប្រយ័ត្ន។
– មុនពេលប្រើថ្នាំ Topical Hydrocortisone គួរតែលាងដៃឲ្យស្អាតជាមុនសិន។
៣- គួររក្សាទុករបៀបណា?
កន្លែងដែលល្អបំផុត សម្រាប់រក្សាទុកថ្នាំប្រភេទនេះ គឺក្នុងទូទឹកកក ប៉ុន្តែកុំទុកកន្លែងកក ដើម្បីការពារកុំឲ្យខូចគុណភាពថ្នាំ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Topical Hydrocortisone ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួសកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំ Metformine ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ ជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មាន៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
សម្រាប់ការប្រើប្រាស់ ថ្នាំ Topical Hydrocortisone អាចធ្វើឲ្យមានផលរំខានលើស្បែកដូចជា៖
– ពងបែក រលាកស្បែក ដំបៅស្បែក ស្បែកស្ងួត ឬរបកស្បែក
– រមាស់ បែកស្រកា ស្បែកស្ងួតធ្ងន់ធ្ងរ ឈឺ ឬហើមលើស្បែក
– ឡើងក្រហម និងបែកស្រកានៅជុំវិញមាត់
– ស្បែកស្តើងជាងមុន បណ្តាលឲ្យងាយជាំពិសេសប្រើលើមុខ និងនៅចន្លោះម្រាមដៃ
– ស្បែកស្តើង ទន់ខ្សោយ ឬងាយរបក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
យើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– Cushing’s syndrome (ជំងឺទាក់ទងក្រពេញអាដ្រេណាល់លើតម្រងនោម)
– ជំងឺទឹកនោមផ្អែម
– ជំងឺលើសជាតិស្ករក្នុងឈាម
– កើនសម្ពោធក្នុងក្បាល (Intracranial hypertension)
– មានការបង្ករោគនៅនឹងកន្លែង ឬជិតកន្លែងលាបថ្នាំ
– ការឈឺចាប់ខ្លាំង មានដាច់រហែកស្បែក ឬមានរបួសស្បែកធ្ងន់ធ្ងរនៅកន្លែងលាបថ្នាំ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០– មនុស្សពេញវ័យត្រូវប្រើថ្នាំនេះកម្រិតណា?
– ក្រែម៖ លាបលើស្បែកមានបញ្ហា ២-៣ ដង/ថ្ងៃ
– ឡេ៖ លាបលើស្បែកមានបញ្ហា ២-៤ ដង/ថ្ងៃ
– ប្រេង៖ លាបលើស្បែកមានបញ្ហា ៣-៤ ដង/ថ្ងៃ
– សារធាតុរាវផ្សេងទៀត៖ លាបលើស្បែកមានបញ្ហា ៣-៤ ដង/ថ្ងៃ។
១១–កូនក្មេងត្រូវប្រើកម្រិតណា?
– ក្រែម៖ លាបលើស្បែកមានបញ្ហា ២-៣ ដង/ថ្ងៃ
– ឡេ៖ លាបលើស្បែកមានបញ្ហា ២-៤ ដង/ថ្ងៃ
– ប្រេង៖ លាបលើស្បែកមានបញ្ហា ៣-៤ ដង/ថ្ងៃ
– សារធាតុរាវផ្សេងទៀត៖ លាបលើស្បែកមានបញ្ហា ៣-៤ ដង/ថ្ងៃ។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Topical Hydrocortisone អាចមានទម្រង់ដូចជា៖
– ប្រេង ក្រែម ឡេ សារធាតុរាវផ្សេងទៀត៖ ០,៥ភាគរយ ១ភាគរយ និង ២,៥ ភាគរយ។
១៣–ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤–ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ ត្រូវលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]