ស្វែងយល់ពីការប្រើប្រាស់
១- អាស៊ីដបូរិក ព្យាបាលអីខ្លះ?
អាស៊ីដបូរិក (Boric Acid) ជាថ្នាំផ្សះប្រភេទខ្សោយ សម្រាប់ប្រឆាំងនឹងការបង្ករោគដោយបាក់តេរី ឬផ្សិត។ ក៏អាចប្រើវាសម្រាប់លាងភ្នែក សម្រួលដល់អាការៈរកាំភ្នែក ឬបង្ហូរចេញនូវសារធាតុពុលមួយចំនួនពីផ្សែងពុលក្លររីន សារធាតុគីមីដទៃទៀត ហើយវាក៏អាចប្រើព្យាបាលជំងឺផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
– ដាក់ក្នុងកែវសម្រាប់ត្រាំភ្នែក
– ប្រើកែវត្រាំភ្នែកដែលស្អាត
– ចៀសវាងប៉ះគែមកែវជាមួយភ្នែក ពេលប្រើវា
– ប្រើនៅពេលឈរនៅឡាវ៉ាបូ លាងដៃ
– បង្វិលគ្រាប់ភ្នែកឲ្យបានគ្រប់ទិស ដើម្បីឲ្យអាស៊ីដបូរិកលាងភ្នែកយើង
– ធ្វើបែបនេះចំពោះភ្នែកម្ខាងទៀត
– លាងភ្នែករួច ត្រូវជូតស្បែកដែលនៅជុំវិញភ្នែករឲ្យបានស្ងួត កុំឲ្យប៉ះគ្រាប់ភ្នែក
– ចាក់អាស៊ីដបូរិកឲ្យបានកន្លះកែវ ហើយឱនក្បាល បន្ទាប់មកដាក់ភ្នែកយើងក្នុងកែវនោះ បន្ទាប់មកងើយក្បាល ហើយបើកភ្នែក
– ពេលសង្កត់កែវទៅភ្នែកគួរតែឱនទៅឡាវ៉ាប៉ូលាងដៃ ហើយដកកែវនោះចេញ ដោយព្យាយាមឲ្យសូលុយស្យុង អាស៊ីដបូរិក ហូរចេញពីភ្នែកចូលទៅក្នុងឡាវ៉ាបូលាងដៃ។
៣- រក្សាទុកដោយវិធីណា?
– រក្សាទុកបានល្អនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពល្មម ឆ្ងាយពីពន្លឺថ្ងៃ និងសំណើម
– មិនត្រូវទុកក្នុងបន្ទប់ទឹក ឬទូរទឹកកកឡើយ
– ការរក្សាទុកអាចខុសគ្នាទៅតាមរោងចក្រដែលផលិត ដូចនេះត្រូវពិនិត្យមើលក្រដាសណែនាំរបស់ផលិតផល និងសាកសួរព័ត៌មានពីឱសថការី
– ទុកថ្នាំគ្រប់ប្រភេទទាំងអស់ឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម
– មិនត្រូវចោលអាស៊ីដបូរិក ក្នុងបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់
ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
– មិនត្រូវប្រើវាទេ បើមានប្រតិកម្មជាមួយជាតិអាស៊ីដបូរិក
– ជៀសវាងការប្រើ បើអ្នកមានដំបៅចំហ ឬរបួសស្បែកនៅជុំវិញភ្នែក
– មិនត្រូវប្រើវាដោយគ្មានការណែនាំពីគ្រូពេទ្យ ព្រោះវាគ្រាន់តែជាពពួកអង់ទីប៊ីយ៉ូទិកខ្សោយប៉ុណ្ណោះ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
ព័ត៌មានអំពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំអាស៊ីដបូរិក អំឡុងមានផ្ទៃពោះ មិនគ្រប់គ្រាន់ទេ។ ដូចនេះយើងគួរតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ខាងក្រោមនេះ មិនបានបង្ហាញពីផលរំខានទាំងអស់ដែលអាចកើតមានបន្ទាប់ពីប្រើប្រាស់ថ្នាំប្រភេទនេះទេ ដូចនេះយើងប្រាប់គ្រូពេទ្យពីផលរំខានផ្សេងៗ។
ផលរំខានកម្រិតស្រាល៖
– រកាំភ្នែក
– ស្រវាំងភ្នែក
– ហូរទឹកភ្នែក
– ក្រហមភ្នែក
ទាក់ទងទៅគ្រូពេទ្យភ្លាមៗ បើមានបញ្ហាធ្ងន់ធ្ងរដូចខាងក្រោម៖
– ក្តៅភ្នែកខ្លាំង
– ឈឺភ្នែកខ្លាំង
– ការមើលឃើញរបស់ភ្នែកប្រែប្រួល ២ ឬ ៣ម៉ោង
– បញ្ហាភ្នែកមិនប្រសើរ ឬកាន់តែធ្ងន់ធ្ងរឡើង។
ទាក់ទងទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើមានសញ្ញានៃប្រតិកម្មថ្នាំ ដូចជា ឡើងកន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
អាស៊ីដបូរិក អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ ធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ចៀសសវាងការប្រើ អាស៊ីដបូរិក ជាមួយឡេនដាក់ភ្នែកដែលមានសារធាតុផ្តល់សំណើម ឬសារធាតុដទៃទៀតដែលមានសារជាតិ Polyvinyl alcohol។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាស៊ីដបូរិក អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
អាស៊ីតបូរិកអាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវឲ្យវេជ្ជបណ្ឌិត និងឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនផ្តើមប្រើថ្នាំនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
យើងត្រូវប្រើអាស៊ីដបូរិកទៅតាមការណែនាំពីគ្រូពេទ្យ និងនៅលើសំបកថ្នាំដោយមានការប្រុងប្រយត្ន័។
កម្រិតនៃការប្រើប្រាស់ត្រូវផ្អែកលើ៖
– បញ្ហាដែលត្រូវព្យាបាល
– បញ្ហាសុខភាពដទៃទៀត
– ថ្នាំដែលយើងកំពុងប្រើ
– ការឆ្លើយតបរបស់យើងទៅការប្រើប្រាស់ថ្នាំ
– ទម្ងន់
– កម្ពស់
– អាយុ
– ភេទ។
១១- ក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានកម្រិតប្រើសម្រាប់កុមារនៅឡើយទេ អាចនឹងមិនមានសុវត្ថិភាពសម្រាប់កូនយើង។ សូមពិភាក្សាជាមួយនឹងគ្រូពេទ្យ ឬឱសថការីដើម្បីទទួលបានព័ត៌មានបន្ថែម។
១២- មានទម្រង់បែបណាខ្លះ?
– អាស៊ីដបូរិក សម្រាប់ភ្នែក ០,០៥ភាគរយ
– អាស៊ីដបូរិក សម្រាប់ត្រចៀក ២,៧៥ភាគរយ
– អាស៊ីដបូរិក ប្រភេទប្រេងលាប ១០ភាគរយ
– អាស៊ីដបូរិក ប្រភេទប្រេងលាប ៥ភាគរយ
– អាស៊ីដបូរិក ប្រភេទលាបជាសូលុយស្យុង ៥ភាគរយ
– អាស៊ីដបូរិក ប្រភេទម្សៅ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើវិញវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
[embed-health-tool-bmi]