– ថ្នាំបញ្ចុះសម្ពាធឈាមដទៃទៀត
– ថ្នាំ Lithium
– ថ្នាំ Celecoxib
– ថ្នាំ Aspirin ឬពពួកថ្នាំ NSAIDS (non-steroidal anti-inflammatory drugs) ផ្សេងទៀតដូចជា ថ្នាំ Ibuprofen (Advil, Motrin) ថ្នាំ Naproxen (Aleve) ថ្នាំ Diclofenac ថ្នាំ Indomethacin ថ្នាំ Meloxicam និងថ្នាំផ្សេងៗទៀត។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំ Losartan អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Losartan អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពទាំងអស់របស់យើងបច្ចុប្បន្ន ពិសេសធ្លាប់មានប្រតិកម្ម Angioedema និងជំងឺមួយចំនួនដូចជា៖
– ជំងឺលើតម្រងនោម
– ជំងឹខ្សោយបេះដូងធ្ងន់ធ្ងរ នាំឲ្យមានបញ្ហាដល់តម្រងនោម
– ជំងឺទឹកនោមផ្អែម កំពុងប្រើថ្នាំ Aliskiren (Tektuma®)
– ជំងឺដែលមានជំងឺលើតម្រងនោម កំពុងប្រើថ្នាំ Aliskiren (Tektuma®) ក៏មិនគួរប្រើថ្នាំ Losartan ដូចគ្នា។
អតុល្យភាព អេឡិចត្រូលីត (កើនខ្ពស់ ឬចុះទាប កម្រិតប៉ូតាស្យូម ឬសូដ្យូមក្នុងរាងកាយ) ហេតុនេះត្រូវប្រើដោយប្រុងប្រយ័ត្ន ព្រោះអាចបណ្ដាលឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។
– ជំងឺថ្លើម រួមបញ្ចូលទាំងក្រិនថ្លើម (Cirrhosis) ដូចនេះត្រូវប្រើដោយប្រុងប្រយ័ត្ន ព្រោះផលប៉ះពាល់អាចកើនឡើង ដោយសារការបញ្ចេញសារធាតុស្តុកក្នុងថ្នាំនេះចេញពីរាងកាយមានសភាពយឺតយ៉ាវ។
– Angioedema (ប្រតិកម្មអាលែក្ស៊ីមួយប្រភេទ) ជាមួយនឹងថ្នាំបញ្ចុះសម្ពាធឈាមដទៃទៀត ដូចជាថ្នាំ Benazepril ថ្នាំ Enalapril ថ្នាំ Lisinopril ថ្នាំ Lotrel® ថ្នាំ Vasotec® ថ្នាំ Zestoretic®, និង Zestril®។ បើមានប្រវត្តិប្រើថ្នាំទាំងនេះបណ្តាលឲ្យអាលែកហ្ស៊ី ការប្រើថ្នាំ Losartan ក៏អាចបណ្ដាលអាការៈនេះកើតឡើងម្ដងទៀតដែរ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតប្រើទូទៅលើមនុស្សពេញវ័យសម្រាប់ជំងឺ Diabetic Nephropathy
– កម្រិតប្រើដំបូង៖ ៥០មិល្លីក្រាម លេបមួយថ្ងៃម្តង។
– កម្រិតប្រើបន្ថែម៖ ២៥-១០០ មិល្លីក្រាម ១-២ ដង/ថ្ងៃ។
កម្រិតប្រើទូទៅលើមនុស្សពេញវ័យសម្រាប់ជំងឺលើសសម្ពាធឈាម (Hypertension)
– កម្រិតប្រើដំបូង៖ ៥០មិល្លីក្រាម លេបមួយថ្ងៃម្តង។
– កម្រិតប្រើបន្ថែម៖ ២៥-១០០ មិល្លីក្រាម ១-២ ដង/ថ្ងៃ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
កម្រិតប្រើថ្នាំ Losartan លើក្មេងៗជំងឺលើសសម្ពាធឈាម (Hypertension)
– ក្មេងៗអាយុ ៦ ឆ្នាំឡើង៖ ០,៧ មិល្លីក្រាម/គីឡូ មួយថ្ងៃលេបម្ដង (កម្រិតអតិបរមា ៥០ មិល្លីក្រាម)។
១២- ទម្រង់ថ្នាំដូចម្ដេចខ្លះ?
Losartan នៅលើទីផ្សារ មានទម្រង់ និងកម្រិតប្រើដូចខាងក្រោម៖
– ថ្នាំគ្រាប់សម្រាប់លេប៖ ២៥មិល្លីក្រាម ៥០មិល្លីក្រាម និង ១០០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
សញ្ញាប្រើថ្នាំលើសកម្រិតរួមមាន៖
– វិលមុខខ្លាំង
– សន្លប់
– ចង្វាក់បេះដូងខុសប្រក្រតី។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕