ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំ Telmisatan អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ នាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ ឬបង្កើនគ្រោះថ្នាក់ ផលរំខានទៅដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំនេះមិនត្រូវបានណែនាំប្រើជាមួយថ្នាំមួយចំនួនដូចខាងក្រោមពិសេសថ្នាំ Aliskiren (ថ្នាំព្យាបាលលើសឈាម)។ គ្រូពេទ្យអាចសម្រេចមិនព្យាបាលដោយថ្នាំនេះ ឬផ្លាស់ប្ដូរថ្នាំថ្មីសម្រាប់យើង។ ករណីខ្លះ ទោះជាថ្នាំមួយចំនួនមិនត្រូវបានណែនាំឲ្យប្រើរួមគ្នាជាមួយថ្នាំ Telmisatan ក៏ពិតមែន ប៉ុន្តែនៅតែអាចប្រើបាន បើសិនជាគ្រូពេទ្យចេញវេជ្ជបញ្ជាដោយផ្ទាល់ ហើយថ្នាំទាំងនោះមាន ដូចជាថ្នាំ Benazepril, Captopril, Enalapril, Enalaprilat, Fosinopril, Lisinopril, Moexipril, Perindopril Erbumine, Quinapril, Ramipril, Topotecan, Trandolapril, Trimethoprim។
ប្រើថ្នាំ Telmisatan ជាមួយថ្នាំរៀបរាប់ខាងក្រោមនេះ អាចបង្កើនហានិភ័យ ផលរំខានមួយចំនួន ប៉ុន្តែប្រើថ្នាំទាំងនេះ អាចមានប្រសិទ្ធិភាពកាន់តែខ្ពស់ព្យាបាលជំងឺយើង។ បើថ្នាំទាំងនេះត្រូវបានចេញវេជ្ជបញ្ជាជាមួយគ្នា វេជ្ជបណ្ឌិតអាចនឹងកែសម្រួលកម្រិតថ្នាំ ឬចំនួនពេលត្រូវប្រើ។ ហើយថ្នាំទាំងនោះមាន ដូចជាថ្នាំ Aceclofenac, Acemetacin, Amtolmetin Guacil, Aspirin, Bromfenac, Bufexamac, Celecoxib, Choline Salicylate, Clonixin, Dexibuprofen, Dexketoprofen, Diclofenac, Diflunisal, Digoxin, Dipyrone, Etodolac, EtofEnamate, Etoricoxib, Felbinac, Fenoprofen, Fepradinol, Feprazone, Floctafenine, Flufenamic, Acid, Flurbiprofen, Ibuprofen, Ibuprofen Lysine, Indomethacin, Ketoprofen, Ketorolac, Lithium, Lornoxicam, Loxoprofen, Lumiracoxib, Meclofenamate, Mefenamic Acid, Meloxicam, Morniflumate, Nabumetone, Naproxen, Nepafenac, Niflumic Acid, Nimesulide, Oxaprozin, Oxyphenbutazone, Parecoxib, Phenylbutazone, Piketoprofen, Piroxicam, Pranoprofen, Proglumetacin, Propyphenazone, Proquazone, Rofecoxib, Salicylic Acid, Salsalate, Sodium Salicylate, Sulindac, Tenoxicam, Tiaprofenic Acid, Tolfenamic Acid, Tolmetin, Valdecoxib,
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំ Telmisatan អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើយហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Telmisatan អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពទាំងអស់របស់យើបច្ចុប្បន្ន ពិសេសបើយើងមានជំងឺ៖
– ខ្សោយបេះដូងធ្ងន់ធ្ងរ នាំឲ្យមានបញ្ហាដល់តម្រងនោម។
– ជំងឺទឹកនោមផ្អែម កំពុងប្រើថ្នាំ Aliskiren (Tektuma ®) ហេតុនេះមិនគួរប្រើថ្នាំនេះឡើយ។
– អតុល្យភាព អេឡិចត្រូលីត ពិសេសកើនកម្រិតប៉ូតាស្យូមខ្ពស់ក្នុងឈាម ឬសូដ្យូមចុះទាប។
– អតុល្យភាព សារធាតុរាវ (បណ្ដាលមកពីបាត់បង់ជាតិទឹកច្រើន ដោយសារក្អួត ឬរាគ)។
– ជំងឺលើតម្រងនោម ត្រូវប្រើដោយប្រុងប្រយ័ត្ន ព្រោះអាចបណ្ដាលឲ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ។
– ជំងឺថ្លើម ដូចនេះត្រូវប្រើដោយប្រុងប្រយ័ត្ន ព្រោះផលប៉ះពាល់អាចកើនឡើង ដោយសារការបញ្ចេញសារធាតុស្តុកក្នុងថ្នាំនេះចេញពីរាងកាយមានសភាយឺតយ៉ាវ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតទូទៅលើមនុស្សពេញវ័យមានជំងឺលើសសម្ពាធឈាម (Hypertension)
– កម្រិតប្រើដំបូង៖ ៤០មិល្លីក្រាម លេបមួយថ្ងៃម្តង ជាមួយអាហារ ឬពោះទទេ កំណត់តាមបរិមាណចាក់តាមសរសៃ (Intravascular)។
– កម្រិតប្រើបន្ថែម៖ ២០-៨០ មិល្លីក្រាម លេបមួយថ្ងៃម្តង។
កម្រិតទូទៅលើមនុស្សពេញវ័យបន្ថយហានិភ័យសរសៃឈាមបេះដូង (Cardiovascular Risk Reduction)
– កាត់បន្ថយហានិភ័យសរសៃឈាមបេះដូង (Cardiovascular Risk Reduction) ចំពោះអ្នកជំងឺមិនអាចប្រើថ្នាំ ACE inhibitors៖ ៤០ មិល្លីក្រាម លេបមួយថ្ងៃម្តង ជាមួយអាហារ ឬពោះទទេ។
នៅមិនទាន់ដឹងទេថា កម្រិតប្រើតិចជាង ៨០មិល្លីក្រាម អាចមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យជំងឺអត្រាស្លាប់ និងអត្រាមរណៈភាពដោយសារជំងឺបេះដូងបាន ឬយ៉ាងណាទេ។
ពេលចាប់ផ្ដើមប្រើថ្នាំ Telmisartan ដើម្បីកាត់បន្ថយហានិភ័យសរសៃឈាមបេះដូង ត្រូវត្រួតពិនិត្យសម្ពាធឈាមឲ្យបានទៀងទាត់ កែតម្រូវកម្រិតថ្នាំអាចនឹងចាំបាច់ដើម្បីជួយសម្ពាធឈាមកាន់តែថយចុះ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានការណែនាំកម្រិតសម្រាប់កុមារនៅឡើយទេ ព្រោះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេងៗ។ ហេតុនេះសំខាន់បំផុតត្រូវដឹងពីសុវត្ថិភាពថ្នាំមុនប្រើ តាមរយៈពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី។
១២- ទម្រង់ថ្នាំដូចបែបណាខ្លះ?
Telmisatan នៅលើទីផ្សារមានទម្រង់ និងកម្រិតប្រើ ជាថ្នាំគ្រាប់សម្រាប់លេបមាន ២០មិល្លីក្រាម ៤០មិល្លីក្រាម និង ៨០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរស័ព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
សញ្ញាប្រើថ្នាំលើសកម្រិតរួមមាន៖
– វិលមុខខ្លាំង
– សន្លប់
– ចង្វាក់បេះដូងខុសប្រក្រតីអាចយឺតឬលឿន។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនា។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕