ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Metformin ព្យាបាលអីខ្លះ?
Metformin ជាថ្នាំប្រើសម្រាប់គ្រប់គ្រងបរិមាណជាតិស្ករក្នុងឈាម ដោយអមជាមួយការតមអាហារ និងហាត់ប្រាណត្រឹមត្រូវ និងថ្នាំដទៃទៀត។ ថ្នាំនេះប្រើទៅលើជំងឺទឹកនោមផ្អែមប្រភេទទី២ ដើម្បីគ្រប់គ្រងជាតិស្ករ ជួយការពារទៅលើ តម្រងនោម ងងឹតភ្នែក បញ្ហាប្រព័ន្ធប្រសាទ បាត់បង់អវយវៈ និងបញ្ហាសុខភាពផ្លូវភេទ។ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមបានត្រឹមត្រូវ អាចកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល (Stroke)។ ថ្នាំនេះក៏កាត់បន្ថយចំនួនជាតិស្ករដែលថ្លើមបានផលិត និងពោះវៀនយើងបានស្រូបយក។
Metformin អាចប្រើដើម្បីផ្លាស់ប្ដូររបៀបរស់នៅ ដូចជា ការតមអាហារ និងហាត់ប្រាណ ការពារជំងឺទឹកនោមផ្អែម។ ថ្នាំនេះ អាចប្រើទៅលើស្ត្រីដែលមានជំងឺដំុគីសទឹកច្រើនកន្លែងលើក្រពេញអូវែ និងជួយឲ្យវដ្តរដូវស្រីៗទៀងទាត់ បង្កើនឱកាសមានកូន។
របៀបប្រើថ្នាំនេះមិនទាន់ទទួលស្គាល់ពីអ្នកឯកទេសនៅឡើយទេ ប៉ុន្តែគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យយើងបាន។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
- លេបថ្នាំនេះតាមការណែនាំរបស់គ្រូពេទ្យ ជាទូទៅពី ១-៣ ដង/ថ្ងៃ ជាមួយអាហារ។ ត្រូវញ៉ាំទឹកឲ្យច្រើននៅពេលលេបថ្នាំនេះ លើកលែងតែគ្រូពេទ្យណែនាំកុំឲ្យផឹកទឹកច្រើនប៉ុណ្ណោះ។
– កម្រិតប្រើអាស្រ័យលើស្ថានភាពសុខភាព មុខងារតម្រងនោម និងលទ្ធផលនៃការព្យាបាល។ គ្រូពេទ្យអាចនឹងចាប់ផ្ដើមឲ្យយើងប្រើក្នុងកម្រិតទាបជាមុនសិន បន្ទាប់មកនឹងបង្កើនកម្រិតប្រើបន្តិចម្ដងៗ ដើម្បីកាត់បន្ថយកម្រិតនៃផលរំខានរបស់ថ្នាំ ដូចជាឈឺក្នុងពោះជាដើម។
– គ្រូពេទ្យនឹងកែតម្រូវកម្រិតប្រើតាមជាតិស្ករក្នុងឈាមរបស់យើង ដូច្នេះត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានដិតដល់។ លេបថ្នាំនេះឲ្យទៀងម៉ោងជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាល។
– បើយើងកំពុងប្រើថ្នាំប្រឆាំងជំងឺទឹកនោមផ្អែមផ្សេងទៀត (ដូចជា Chlorpropamide) ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយប្រុងប្រយ័ត្ន ដើម្បីឈប់ប្រើ ឬបន្តប្រើថ្នាំចាស់នោះ។
– ត្រូវពិនិត្យមើលជាតិស្ករឲ្យទៀងទាត់ និងប្រាប់លទ្ធផលទៅគ្រូពេទ្យ។
៣- គួររក្សាទុករបៀបណា?
Metformine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម (២០-២៥ អង្សា) ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Metformine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើយើងកំពុងស្ថិតក្នុងករណីដូចខាងក្រោម៖
– មានប្រតិកម្មជាមួយនឹង Metformin ឬសារធាតុផ្សំណាមួយ ត្រូវសួរទៅឱសថការីពីបញ្ជីនៃសារធាតុផ្សំរបស់ថ្នាំ។
– កំពុងលេបថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ក៏ដូចជាឱសថបុរាណ អាហារូបត្ថម្ភផ្សេងទៀត (Complementary Medicines)។ ត្រូវប្រាកដថាឱសថដែលយើងកំពុងប្រើមានក្នុងបញ្ជីខាងក្រោមនេះ សុទ្ធតែបានប្រាប់ទៅគ្រូពេទ្យ៖
– ថ្នាំ Acetazolamide (Diamox), Amiloride (Midamor, in moduretic)
– ថ្នាំ Angiotensin-converting enzyme (Ace) Inhibitors ដូចជា Benazepril (lotensin), Captopril (Capoten), Enalapril (Vasotec), Fosinopril (Monopril), Lisinopril (Prinivil, Zestril), Moexipril (univasc), Perindopril (Aceon), Quinapril (Accupril), Ramipril (Altace), Trandolapril (Mavik);
– ពពួកថ្នាំ Beta-blockers ដូចជា Atenolol (Tenormin), Labetalol (Normodyne), Metoprolol (Lopressor, Toprol xl), Nadolol (Corgard), Propranolol (Inderal);
– ពពួកថ្នាំ Calcium channel blockers ដូចជា Amlodipine (Norvasc), Diltiazem (Cardizem, Dilacor, Tiazac, others), Felodipine (Plendil), Isradipine (Dynacirc), Nicardipine (Cardene), Nifedipine (Adalat, Procardia), Nimodipine (Nimotop), Nisoldipine (Sular), and Verapamil (Calan, Isoptin, Verelan) ថ្នាំ Cimetidine (Tagamet), Digoxin (Lanoxin), Diuretics (‘water pills’), Furosemide (Lasix), Isoniazid, Morphine (ms contin)
– ការព្យាបាលដោយជំនួសអ័រម៉ូន Hormone replacement therapy និងប្រើអាំងស៊ុយលីន ថ្នាំព្យាបាលជំងឺហឺត ថ្នាំព្យាបាលទៅលើជំងឺផ្លូវចិត្ត និងចង្អោរ ថ្នាំព្យាបាលទៅលើជំងឺលើក្រពេញទីរ៉ូអ៊ីត (Medications for thyroid disease)។
– ថ្នាំ Niacin ថ្នាំពន្យារកំណើត (Birth control pills) និងពពួកថ្នាំ Steroids ដូចជា Dexamethasone (decadron, dexone), methylprednisolone (medrol), prednisone (deltasone) ថ្នាំ Phenytoin (Dilantin, Phenytek), Procainamide (Procanbid), Quinidine, Quinine, Rranitidine (Zantac), Topiramate (Topamax), Triamterene (Dyazide, Maxzide), Trimethoprim (Primsol), Vancomycin (Vancocin), Zonisamide (Zonegran)។ គ្រូពេទ្យអាចដូរកម្រិតប្រើថ្នាំ ឬត្រួតពិនិត្យលើផលរំខានដែលអាចកើតឡើង។
– ប្រាប់ពីបញ្ហាសុខភាពទាំងអស់ទៅគ្រូពេទ្យ
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងអាចប្រើថ្នាំនេះបាននៅពេលមានការណែនាំពីគ្រូពេទ្យ
- ញ៉ាំតិច ឬហាត់ប្រាណខ្លាំងជ្រុល អាចប៉ះពាល់ដល់កម្រិតជាតិស្ករ គ្រូពេទ្យនឹងផ្ដល់ការណែនាំបន្ត។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំ Metformine ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ ជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត B សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មាន៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
សម្រាប់ស្ត្រីកំពុងបំបៅដោះកូន ក៏មិនទាន់បានការអះអាងពីផលប៉ះពាល់ដោយថ្នាំប្រភេទនេះដែរ។ យ៉ាងណា ត្រូវពិភាក្សាជាមួយគ្រូពេទ្យ មុននឹងប្រើ ទាំងពេលកំពុងមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ទាំងនេះជាផលរំខានកើតឡើងញឹកញាប់៖
រកជំនួយសង្រ្គោះបន្ទាន់ភ្លាម បើមានសញ្ញាប្រតិកម្មអាលែកហ្ស៊ីដូចជា កន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្ដាត ឬបំពង់ក។ ថ្នាំនេះអាចនឹងបង្កបញ្ហា Lactic acidosis។ បញ្ហានេះនឹងកើតម្ដងបន្តិចៗរហូតកាន់តែធ្ងន់ទៅៗ។ត្រូវរកជំនួយសង្រ្គោះបន្ទាន់ភ្លាម បើមាន
សញ្ញានៃ Lactic Acidosis ដូចជា៖
– ឈឺសាច់ដុំ ឬសាច់ដុំចុះខ្សោយ
– ស្ពឹក ឬត្រជាក់ដៃជើង
– ពិបាកដកដង្ហើម
– វិលមុខ ស្រាលក្បាល ហត់ និងខ្សោយ
– ចុកពោះ ចង្អោរ ក្អួត
– ចង្វាក់បេះដូងទាប ឬមិនសើ្ម
ផលរំខានធ្ងន់ធ្ងរ៖
– ដកដង្ហើមខ្លីៗ
– ហើម ឬកើនទម្ងន់ខ្លាំង
– គ្រុនក្ដៅ ញ័រ ឈឺខ្លួន សញ្ញាដូចគ្រុនផ្ដាសាយ
ផលរំខានមិនសូវធ្ងន់ធ្ងរ៖
– ឈឺក្បាល ឬសាច់ដុំ
– កម្លាំងចុះខ្សោយ
– ក្អួតចង្អោរតិចតួច រាក ឈឺពោះ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
Metformine អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ ធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានទៅដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
អន្តរកម្មពេលប្រើថ្នាំ Metformine ជាមួយថ្នាំដទៃទៀតមានដូចជា៖
– ថ្នាំ Furosemide (Lasix)
– ថ្នាំ Nifedipine (Adalat, Procardia)
– ថ្នាំ Cimetidine (Tagamet) or ranitidine (Zantac)
– ថ្នាំ Amiloride (Midamor) or triamterene (Dyrenium)
– ថ្នាំ Digoxin (Lanoxin)
– ថ្នាំ Morphine (MS Contin, Kadian, Oramorph)
– ថ្នាំ Procainamide (Procan, Pronestyl, Procanbid)
– ថ្នាំ Quinidine (Quin-G) or quinine (Qualaquin)
– ថ្នាំ Trimethoprim (Proloprim, Primsol, Bactrim, Cotrim, Septra)
– ថ្នាំ Vancomycin (Vancocin, Lyphocin)
ជាតិស្ករនឹងកើនឡើងខ្ពស់ (Hyperglycemia) ពេលប្រើ Metformine ជាមួយឱសថខាងក្រោម៖
– Isoniazid
– ថ្នាំបញ្ចុះទឹកនោម (Water pills)
- ពពួកថ្នាំ Steroids (Prednisone)
- ថ្នាំប្រើព្យាបាលជំងឺបេះដូង ឬសម្ពាធឈាម (Cartia, Cardizem, Covera, Isoptin, Verelan និងថ្នាំផ្សេងទៀត។
– Niacin (Advicor, niaspan, niacor, simcor, slo-niacin និងផ្សេងទៀត)
– Phenothiazines (Compazine and others);
– ថ្នាំប្រើទៅលើក្រពេញ ទីរ៉ូអ៊ីត (Thyroid Medicines) (synthroid and others)
– ថ្នាំពន្យារកំណើត និងអ័រម៉ូនផ្សេងទៀត (other hormones)
– ថ្នាំប្រឆាំងប្រកាច់ (Dilantin)
– ថ្នាំបញ្ចុះទម្ងន់ (Diet Pill) ឬថ្នាំព្យាបាលជំងឺហឺត គ្រុនក្ដៅ ឬអាលែកហ្ស៊ី។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Metformine អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Metformine អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវឲ្យវេជ្ជបណ្ឌិត និងឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន ជាពិសេស៖
– ញៀនស្រា
– ក្រពេញអាដ្រេណាល់ដំណើរការទាប (Underactive adrenal glands)
– ក្រពេញ Pituitary ដំណើរការទាប (Underactive pituitary gland)
– កង្វះអាហារូបត្ថម្ភ (Undernourished condition)
– រាងកាយចុះខ្សោយ
– ស្ថានភាពសុខភាពផ្សេងៗបណ្ដាលឲ្យជាតិស្ករក្នុងឈាមទាប អ្នកជំងឺដែលមានបញ្ហានេះ នៅពេលប្រើ Metformin បណ្ដាលឲ្យកាន់ធ្លាក់កម្រិតជាតិស្ករ។
– ស្លេកស្លាំង
– ខ្សោយបេះដូងស្រួចស្រាវ
– បាត់បង់ជាតិទឹក (Dehydration)
– គាំងបេះដូងស្រួចស្រាវ
– ធ្លាក់ចុះអុកស៊ីសែនក្នុងឈាម (Hypoxemia)
– ជំងឺលើតម្រងនោម
– ជំងឺលើថ្លើម
– មេរោគក្នុងឈាម
– សម្ពាធឈាមទាប លំហូរឈាមក្នុងរាងកាយខ្សោយ (Shock) នាំឲ្យបញ្ហា Lactic Acidosis អាចនឹងកើតឡើង។ ពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើយើងបារម្ភពីបញ្ហានេះ។
– សារធាតុ Ketones ក្នុងឈាម (Diabetic ketoacidosis)
– ជំងឺលើតម្រងនោមធ្ងន់ធ្ងរ
– កើនអាស៊ីដក្នុងឈាម (Metabolic Acidosis)
– ជំងឺទឹកនោមផ្អែមប្រភេទ មួយ (Type 1 Diabetes) មិនត្រូវប្រើ Metformine ទៅលើអ្នកជំងឺប្រភេទនេះទេ។
– គ្រុនក្ដៅ
– មានឆ្លងមេរោគ (Infection)
– វះកាត់
– របួសដោយប៉ះទង្គិចខ្លាំង (Trauma)។ ស្ថានភាពនេះអាចនឹងបង្កបញ្ហាបណ្ដោះអាសន្នលើការគ្រប់គ្រងជាតិស្ករក្នុងឈាម ហើយគ្រូពេទ្យអាចនឹងប្ដូរឲ្យចាក់ Insulin ជំនួសវិញ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
ជំងឺទឹកនោមផ្អែមប្រភេទទី ២ (Diabetes Type 2)
ប្រភេទ Immediate-release
– កម្រិតដំបូង៖ ៥០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ ឬ ៨៥០មិល្លីក្រាម លេបម្ដងក្នុងថ្ងៃ។
– កម្រិតកែតម្រូវ៖ បង្កើន ៥០០មិល្លីក្រាម រៀងរាល់អាទិត្យ ឬ ៨៥០មិល្លីក្រាម រៀងរាល់ ២ អាទិត្យម្ដង ប្រសិនបើយើងជំងឺស៊ាំនឹងថ្នាំ។
– កម្រិតបន្ថែម៖ ២០០០ មិល្លីក្រាម រៀងរាល់ថ្ងៃ។
– កម្រិតអតិបរមា៖ ២៥៥០ មិល្លីក្រាម រៀងរាល់ថ្ងៃ។
ប្រភេទ Extended-release
– កម្រិតដំបូង៖ ៥០០-១០០០ មិល្លីក្រាម លេបម្ដងក្នុងថ្ងៃ។
– កម្រិតកែតម្រូវ៖ បង្កើន ៥០០មិល្លីក្រាម រៀងរាល់អាទិត្យ ប្រសិនបើយើងស៊ាំនឹងថ្នាំ។
– កម្រិតបន្ថែម៖ ២០០ មិល្លីក្រាម រៀងរាល់ថ្ងៃ
– កម្រិតអតិបរមា៖ ២៥៥០មិល្លីក្រាម រៀងរាល់ថ្ងៃ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
ជំងឺទឹកនោមផ្អែមប្រភេទទី ២ (Diabetes Type 2) លើកុមារ អាយុចាប់ពី ១០ ឆ្នាំឡើងទៅ
ប្រភេទ Immediate-release
– កម្រិតដំបូង៖ ៥០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ
– កម្រិតកែតម្រូវ៖ បង្កើន ៥០០មិល្លីក្រាម រៀងរាល់អាទិត្យប្រសិនបើយើងស៊ាំនឹងថ្នាំ។
– កម្រិតបន្ថែម៖ ២០០០មិល្លីក្រាម រៀងរាល់ថ្ងៃ
– កម្រិតអតិបរមា៖ ២៥៥០មិល្លីក្រាម រៀងរាល់ថ្ងៃ។
១២- ទម្រង់ថ្នាំដូចម្ដេចខ្លះ?
Metformine មានទម្រង់ និងកម្រិតដូចខាងក្រោម៖
-ថ្នាំគ្រាប់ ៥០០មិល្លីក្រាម និង ១០០០មិល្លីក្រាម
-ថ្នាំគ្រាប់ប្រភេទ Extended Realease ៥០០មិល្លីក្រាម និង ១០០០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ Metformine សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]