– កន្ទួល
– រមាស់
– ហ៊ឹងត្រចៀក
– ហើម
– ថយចុះកោសិកាគ្រាប់ឈាម (Neutropenia)
– ថយចុះកោសិកាឈាមគ្រប់ទម្រង់ (Pancytopenia)
– ថយចុះកោសិកាឈាមស (Leukopenia)
– អាល្លែក្ស៊ី មានចាប់ពីកន្ទួលស្បែកស្រាលៗ រហូតដល់ក្តៅខ្លួន និងដំបៅ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាព Alaxan® ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរកម្មជាមួយឱសថនេះដូចជា៖
– Acetylsalicylic acid លុះត្រាតែកម្រិតទាប (មិនលើសពី ៧៥មីលីក្រាម ក្នុងមួយថ្ងៃ) ពពួកថ្នាំ NSAIDs ដទៃទៀត រួមមានក្រុមថ្នាំ Cyclo-oxygenase-2 selective inhibitors ថ្នាំ Chloramphenicol, Cholestyramine, Metoclopramide, Domperidone, Warfarin, Anticoagulants, Antihypertensives, Antiplatelet agents និងក្រុមថ្នាំ Selective serotonin reuptake inhibitors (SSRIs), Acetylsalicylic acid, Cardiac glycosides, Ciclosporin, Corticosteroids ពពួកឆ្នាំបញ្ចុះទឹកនោម Diuretics, Lithium, Methotrexate, Mifepristone, ថ្នាំផ្សះពពួក Quinolone, Tacrolimus និង Zidovudine ជាដើម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– បញ្ហាស្ទះបំពង់ខ្យល់ (Bronchospasm)
– បញ្ហាតម្រងនោម
– បញ្ហាថ្លើម
– ហើម មុខ បបូរមាត់ អណ្ដាតនិងបំពង់ក (Angioedema) ឬ មានដុំសាច់ក្នុងច្រមុះ (Nasal Polyps)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនប្រើថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើ ១ គ្រាប់ រៀងរាល់ ៦ ម៉ោងម្តង ពេលឈឺនិង តាមការណែនាំពីគ្រូពេទ្យ ឬឱសថការី។
១១- ក្មេងត្រូវប្រើកម្រិតណា?
ថ្នាំនេះមិនទាន់មានកម្រិតប្រើប្រាស់ សម្រាប់កូនក្មេងនៅឡើយទេ។ ថ្នាំនេះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេង។ ដូចនេះត្រូវដឹងឲ្យបានច្បាស់ពីសុវត្ថិភាពរបស់ថ្នាំ មុនពេលប្រើប្រាស់។ ដើម្បីដឹងពត៌មានបន្ថែម អាចពិភាក្សាជាមួយគ្រូពេទ្យបាន។
១២- មានទម្រង់បែបណាខ្លះ?
Alaxan® អាចមានទម្រង់ដូចខាងក្រោម៖
– ថ្នាំគ្រាប់ មាន Paracetamol ៣២៥ មិល្លីក្រាម និង Ibuprofen ២០០ មិល្លីក្រាម។
– Alaxan® FR គ្រាប់មានស្រោម Paracetamol ៣២៥មិល្លីក្រាម និង Ibuprofen ២០០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕