– ឈឺពេលនោម
– ឈឺពោះ
– ក្អួត (កម្អួតមានពណ៌កាហ្វេ)
– ប្រតិកម្មអាលែកហ្ស៊ី រួមមាន កន្ទួលរមាស់ ឬហើម (ជាពិសេសមុខ អណ្ដាត ឬបំពង់ក) វិលមុខធ្ងន់ធ្ងរ ឬពិបាកដកដង្ហើម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរកម្មជាមួយ Aluminium Phosphate រួមមាន៖ Digoxin, Indomethacin, Iron salt, Isoniazide, Chlodiazepoxide, Naproxen, Dicumarol, Pseudoephedrine, Diazepam, Amphetamine , Quinidine និងថ្នាំ Aspirin ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Aluminium phosphate អាចមានអន្តរកម្មជាមួយអាហារ ឬ ជាតិអាល់កុល ដោយបម្រែបម្រួលសកម្មភាពរបស់ថ្នាំ ឬបង្កើនហានិភ័យនៃផលរំខានធ្ងន់ធ្ងរជាច្រើន។ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីពីបញ្ហានេះ។
៩- អន្តរកម្មជាមួយសុខភាព
Aluminium phosphate អាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន។ ការមានអន្តរកម្មនេះ នឹងអាចធ្វើឲ្យបញ្ហាសុខភាពនេះកាន់តែធ្ងន់ ឬប្រែប្រួលអំពើរបស់ថ្នាំ។ ដូចនេះ គួរតែប្រាប់គ្រូពេទ្យមុនពេលប្រើ ប្រសិនបើអ្នកមានបញ្ហាដូចជា៖ ខូចតម្រងនោមជាដើម។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលយើងផ្តល់ឲ្យនេះ មិនត្រូវបានរាប់ចូលជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីមុនពេលចាប់ផ្តើមប្រើថ្នាំនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
ពិភាក្សាជាមួយគ្រូពេទ្យនូវព័ត៌មានបន្ថែមពីកម្រិតថ្នាំ Aluminium phosphate។
– កម្រិតថ្នាំត្រូវប្រើ គឺ ១-២ កញ្ចប់ ២-៣ ដងក្នុងមួយថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
កម្រិតថ្នាំសម្រាប់កុមារមិនទាន់មានការសិក្សាណាមួយច្បាស់ទេ។ វាប្រហែលជាមិនមានសុវត្ថិភាពសម្រាប់កូនរបស់យើង។សំខាន់ណាស់ក្នុងការស្វែងយល់ពីសុវត្ថិភាពរបស់ថ្នាំមុនពេលប្រើប្រាស់។ សូមពិគ្រោះជាមួយគ្រូពេទ្យ និងឱសថការីសម្រាប់ព័ត៌មានបន្ថែម។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Aluminium phosphate អាចមានទម្រង់ដូចខាងក្រោម៖
– កញ្ចប់មាន ជាតិដូចចាហួយ (Gel) ១២ ភាគរយ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕