backup og meta

Chlorhexidine (ឱសថ Chlorhexidine)

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Chlorhexidine ព្យាបាលជំងឺអីខ្លះ?

ថ្នាំ​ Chlorhexidine គេ​ប្រើ​សម្រាប់​ព្យាបាល​សម្អាតសម្លាប់​ពពួក​បាក់​តេ​រី (Antiseptic)។ Chlorhexidine ជា​ប្រភេទ​ថ្នាំ​លាប គេ​ប្រើលាប​លើ​ស្បែក​សម្រាប់​សម្លាប់​មេរោគ នៅ​ពេល​មាន​ការ​វះ​កាត់ ការ​ចាក់​ថ្នាំ ឬ​ពេល​មាន​ការ​ដាច់​រលាត់​លើ​ស្បែក។ ថ្នាំ​សូលុយស្យ៊ុង Chlorhexidine ​ក៏​អាច​ប្រើ​​ក្នុង​មាត់ ឬ​បំពង់​ក​មាន​រលាក​​ផង​ដែរ។ វា​ជា​ប្រភេទ​ថ្នាំ​នៅ​ក្នុង​ក្រុម សម្រាប់​សម្អាត​សម្លាប់​មេរោគ​ និង​ប្រឆាំង​ការ​ឆ្លង​រោគ​នៅ​លើ​ស្បែក (Skin Anitseptics and Disinfectants) និង​ព្យាបាល​ដំបៅ ឬ​រលាក​ក្នុង​មាត់។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

គួរ​សាក​សួរ​គ្រូ​ពេទ្យ រាល់​ចម្ងល់​ជុំ​វិញ​ថ្នាំ​មួយ​នេះ​បាន។ ​ត្រូវ​ប្រើ​ថ្នាំ​តាម​កម្រិត​ ដែល​គ្រូពេទ្យ​បាន​ប្រាប់ មិន​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច ឬ​ច្រើន​ ប្រើ​យូរ​លើស​ពី​ការ​កំណត់​របស់​គ្រូពេទ្យ​ឡើយ។ មិន​ត្រូវ​លេប​ថ្នាំ​នេះ​ជា​ដាច់​ខាត​ ព្រោះ​ថ្នាំ Chlorhexidine) ​ជា​ប្រភេទ​ថ្នាំ​លាប​លើ​ស្បែក។

ត្រូវ​លាង​ស្បែក​ដែល​របួស​ឲ្យ​ស្អាត​មុន​ពេល​ប្រើ​​​​ថ្នាំ​លាប Chlorhexidine។ គួរ​​លាប​ថ្នាំ​ឲ្យ​សម​ល្មម​គ្រប​លើ​មុខ​របួស​។ មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ លើ​មុខ​របួស​ដាច់​ជ្រៅ ដាច់​រលាត់​ស្បែក ឬ​មុខ​របួស​ដាច់​រហែក​ស្បែក​ធំ​ទេ។

ដើម្បី​ប្រើ Chlorhexidine ប្រភេទ​សាប៊ូ សូម​លាប​អោយ​សម​ល្មម​ទៅ​លើ​កន្លែង​ដែល​ត្រូវ​ព្យាបាល។ មុន​ពេល​លាប​ថ្នាំ អ្នក​ត្រូវ​លាង​មុខ​របួស​ជាមួយ​ទឹក​ស្អាត​សិន។ មិន​ត្រូវ​លាប​វា​លើ​ទំហំ​ស្បែក​ធំ​ពេក​ទេ។

ថ្នាំ​នេះ​ត្រូវ​បាន​គេ​ផលិត​ឡើង​នៅ​កន្លែង​សម្លាប់​មេរោគ ប៉ុន្តែ​សារធាតុ​​​វា​មិន​បាន​​សម្លាប់​មេរោគ​ទេ។ ដូច​នេះ​មេរោគ​អាច​ជ្រៀត​ចូល​ក្នុង​ថ្នាំ ហើយ​រស់​នៅ​ក្នុង​នោះ​បាន ​ហើយ​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រោគ​កាន់​តែ​ធំ។ ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ចូល​ក្នុង​ថ្នាំ​បាន យើង​ត្រូវ៖

-ប្រើ​ថ្នាំ​ជាមួយ​សំឡី ក្រដាស​ជូត ឬ​ដុំ​ផ្តិត​ដែល​មាន​ស្រាប់​នៅ​ក្នុង​ដប​ថ្នាំ

-បើ​​​មិន​មាន​ប្រដាប់​ផ្តិត​ទេ ​​យក​សំឡី​ស្អាត​មក​ប្រើ​ជំនួស​ក៏​បាន

-មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​មាត់​ដប​ថ្នាំ ឬ​ដាក់​មាត់​ថ្នាំ​ឲ្យ​ប៉ះ​ជាមួយ​ស្បែក​​​ឡើយ

-មិន​ត្រូវ​យក​ថ្នាំ​នេះ​ទៅ​លាយ​ជា​មួយ​ទឹក ឬ​សារធាតុ​រាវ​ផ្សេង​ៗ​ជា​ដាច់​ខាត

-​អាច​ប្រើ​​សំឡី​ ឬ​ក្រដាស​ផ្ដិត​ថ្នាំ​បាន​តែ​ម្តង​គត់ ហើយ​​ត្រូវ​បោះ​​​ចោល​បន្ទាប់​ពី​ប្រើ​​​រួច។

​ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ បើ​អាការៈ​របស់​អ្នក​ជំងឺ​មិន​​​​ធូរ​ស្រាល​​ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ​អំឡុង​ពេល​ប្រើ​ថ្នាំ Chlorhexidine។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Chlorhexidine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាក ថ្នាំchlorhexidine ​ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិត​ពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មិន​ត្រូវ​ប្រើ​ថ្នាំ Chlorhexidine ​ដាច់​ខាត​ បើ​​​មាន​ប្រតិកម្ម​ជាមួយ​វា។ ​​អាច​សាក​សួរ​គ្រូពេទ្យ ឬ​ឱសថការីបន្ថែម​ អំពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំនេះ បើ​​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌​ក្នុង​អាហារ សត្វ ឬ​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដទៃ​ផ្សេង។

គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពេល​​ប្រើ​ថ្នាំ Chlorhexidine លើ​ក្មេង​អាយុ​តិច​ជាង​ ២​ខែ។ ដោយ​សារ​ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ស្បែក ឬ​ក្តៅ​សាច់​របស់​ក្មេង​បាន។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​ ទៅ​លើ​ស្ត្រី​​​ដែល​អាច​បញ្ជាក់​បាន​​​ពី​គ្រោះ​ថ្នាក់​នៃ​​ការ​ប្រើ​ថ្នាំ Chlorhexidine ​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​ឬ​​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ​​​គួរ​តែ​ពិភាក្សា​​ជាមួយ​គ្រួពេទ្យ​ជំ​នាញ ​ដើ​ម្បី​បាន​ដឹង​ពីគុណ​សម្បត្តិ​ ឬ​ផល​ប៉ះ​ពាល់​ផ្សេងៗ ​មុន​ពេល​ប្រើ​​​​ថ្នាំ​នេះ។ ថ្នាំ​នេះ​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​កម្រិត​​ C ដោយ​​យោង​តាម​រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក(FDA)។

ណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖

– A = គ្មានគ្រោះថ្នាក់

– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន

– C = អាចមានគ្រោះថ្នាក់ខ្លះៗ

– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់

– X = ហាមប្រើ

– N = មិនមានព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​បើ​ ប្រើហើយអ្នកជំងឺ​​មាន​បញ្ហា​ប្រតិកម្ម​ ដូច​ជា ហើម​ កន្ទួល រមាស់ ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរ​មាត់ អណ្តាត បំពង់​ក។

ឈប់​ប្រើ​ថ្នាំ Chlorhexidine ភ្លាម ហើយ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ បើ​​​មាន​បញ្ហា​ប្រតិកម្ម​ធ្ងន់​ធ្ងរ​ដូច​ជា៖

– ក្តៅ​ខ្លាំង​លើ​ស្បែក រមាស់ ឬ​ឡើង​ក្រហម

– មាន​ពង​បែក ឬ​របក​ស្បែក

– ឡើង​ហើម ឬ​មាន​កន្ទួល​​រមាស់​ធ្ងន់​ធ្ងរ

– មាន​បញ្ហា​រលាក​ជុំ​វិញ​ស្បែក​ដែល​បាន​ប្រើ​ថ្នាំ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​​អន្តរកម្មថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំ Chlorhexidine ​អាចមាន​ប្រតិកម្ម​​ប៉ះ​ពាល់​ជាមួយ​​​បញ្ហា​សុខ​​ភាព​ជំងឺ​ផ្ទាល់។ ​ប្រតិកម្ម​នេះ​អាច​ធ្វើ​ឲ្យ​សុខ​ភាព​​​​កាន់​តែ​ធ្ងន់​ធ្ង​រ ​ឬ​អាច​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​សកម្មភាព​ថ្នាំ។ អ្វីត្រូវ​ធ្វើ​គឺ​ ប្រាប់​ពេទ្យ ឬ​ឱសថការី​រាល់​បញ្ហា​សុខ​ភាព​ទាំង​អស់​ បើ​​​មាន​បញ្ហា ​ដូច​ជា មាន​របួស​ ឬ​រហែក​ស្បែក​ធំ។ មាន​ផលិត​ផល​ជា​ច្រើន​ មិន​អាច​យក​មក​ប្រើ​ក្នុង​ករណី​នេះ​ទេ។ ដូច​នេះ​ ​​អាច​ប្រើ​ថ្នាំ​ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

សម្រាប់​ព្យាបាល​ជំងឺ​រលាក​អញ្ចាញ៖ 

ខ្ពុរ​ទឹក​ថ្នាំ ១៥​មិល្លីលីត្រ ២​ ដង​/​ថ្ងៃ​ បន្ទាប់​ពី​ដុស​ធ្មេញ​រួច។ ​​ត្រូវ​​បៀម​ទឹក​ថ្នាំ​រយៈ​ពេល​ ៣០​វិនាទី​ ចាំ​ខ្ជាក់​ចេញ។

សម្រាប់​ព្យាបាល​ជំងឺ​ Mucositis៖  

ខ្ពុរ​ទឹក​ថ្នាំ ១៥​មិល្លីលីត្រ ២​ ដង​/​ថ្ងៃ​ បន្ទាប់​ពី​ដុស​ធ្មេញ​រួច។ ​​ត្រូវ​​បៀម​ទឹក​ថ្នាំ​រយៈ​ពេល​ ៣០​វិនាទី​ ចាំ​ខ្ជាក់​ចេញ។

សម្រាប់​ព្យាបាល​ជំងឺ Periodontitis៖ 

– កម្រិត​ដំបូង៖ ​ដាក់​ថ្នាំ ២,៥​មិល្លីក្រាម ​ចូល​ក្នុង​ចន្លោះ​អញ្ចាញ​ធ្មេញ និង​ធ្មេញ ឲ្យ​បាន​ជម្រៅ​ប្រហែល​ ៥មិល្លីមែត្រ អ្នក​អាច​ដាក់​ថ្នាំ​ ៨​ដុំ​ រាល់​ពេល​ប្រើ​ម្តង​ៗ

– កម្រិត​បន្ទាប់៖ ​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ ម្តង​ក្នុង​រយៈ​ពេល​ ៣​ខែ ដាក់​ឲ្យ​បាន​ជម្រៅ​ប្រហែល ៥ មិល្លីមែត្រ។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

សម្រាប់​ព្យាបាល​ជំងឺ​រលាក​អញ្ចាញ៖ 

ប្រសិទ្ធ​ភាព​ និង​សុវត្ថិភាព​របស់​ថ្នាំ Chlorhexidine នៅ​មិន​ទាន់​មាន​សម្រាប់​ក្មេង​អាយុ​តិច​ជាង​ ១៨​ឆ្នាំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​គេ​នៅ​តែ​អាច​ប្រើ ខ្ពុល​ទឹក​ថ្នាំ ១៥​មិល្លីលីត្រ ២​ ដង/ថ្ងៃ​ បន្ទាប់​ពី​ដុស​ធ្មេញ​រួច។ ​​ត្រូវ​​បៀម​ទឹក​ថ្នាំ​រយៈ​ពេល​ ៣០​វិនាទី​ ចាំ​​ខ្ជាក់​ចេញ។

សម្រាប់​ព្យាបាល​ជំងឺ​ Mucositis៖ 

ប្រសិទ្ធ​ភាព​ និង​សុវត្ថិភាព​របស់​ថ្នាំ Chlorhexidine នៅ​មិន​ទាន់​មាន​សម្រាប់​ក្មេង​អាយុ​តិច​ជាង​ ១៨​ឆ្នាំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​គេ​នៅ​តែ​អាច​ប្រើ ខ្ពុល​ទឹក​ថ្នាំ ១៥​មិល្លីលីត្រ ២​ ដង/ថ្ងៃ​ បន្ទាប់​ពី​ដុស​ធ្មេញ​រួច។ ​​ត្រូវ​​បៀម​ទឹក​ថ្នាំ​រយៈ​ពេល​ ៣០​វិនាទី​ ចាំ​​ខ្ជាក់​ចេញ។

សម្រាប់​ព្យាបាល​ជំងឺ Periodontitis៖ 

ប្រសិទ្ធ​ភាព​ និង​សុវត្ថិភាព​របស់​ថ្នាំ Chlorhexidine នៅ​មិន​ទាន់​មាន​សម្រាប់​ក្មេង​អាយុ​តិច​ជាង​ ១៨​ឆ្នាំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​គេ​នៅ​តែ​អាច​ប្រើដូចជា៖

– កម្រិត​ដំបូង៖ ​ដាក់​ថ្នាំ ២,៥​មិល្លីក្រាម ​ចូល​ក្នុង​ចន្លោះ​អញ្ចាញ​ធ្មេញ និង​ធ្មេញ ឲ្យ​បាន​ជម្រៅ​ប្រហែល​ ៥មិល្លីមែត្រ អ្នក​អាច​ដាក់​ថ្នាំ​ ៨​ដុំ​ រាល់​ពេល​ប្រើ​ម្តង​ៗ

– កម្រិត​បន្ទាប់៖ ​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ ម្តង​ក្នុង​រយៈ​ពេល​ ៣​ខែ ដាក់​ឲ្យ​បាន​ជម្រៅ​ប្រហែល ៥ មិល្លីមែត្រ។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

ថ្នាំ Chlorhexidine ​មាន​ក្នុង​កម្រិត និង​ទម្រង់ដូច​ខាង​ក្រោម៖

– លូលុយស្យ៊ុង​ទឹក​ថ្នាំ​ខ្ពុរ​មាត់៖ កម្រិត​ ០,១២​ភាគរយ

– ថ្នាំ​ទឹក​​លាប​លើ​ស្បែក៖ កម្រិត ០,៥ភាគ​រយ ២​ភាគ​រយ និង ៤​ ភាគ​រយ។

១៣-ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណីភ្លេចប្រើថ្នាំ

បើ​ភ្លេចប្រើថ្នាំ សូមប្រើ​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Chlorhexidine http://www.drugs.com/mtm/chlorhexidine-topical.html. Accessed July 16, 2016.

Chlorhexidine http://mims.com/VIETNAM/Home/GatewaySubscription/?generic=Chlorhexidine. Accessed July 16, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម