ស្វែងយល់ពីការប្រើប្រាស់
១- ប្រើថ្នាំ Daflon® ព្យាបាលជំងឺអីខ្លះ?
ជាទូទៅ គេប្រើ Daflon® សម្រាប់ព្យាបាលរោគសញ្ញា ពាក់ព័ន្ធនិងកង្វះ Venolymphatic នាំឲ្យមានអាការៈ ធ្ងន់ជើង ឈឺ រោយជើងនៅពេលព្រឹក ហើយក៏សម្រាប់ព្យាបាលរោគសញ្ញាផ្សេងៗ បង្កដោយសារជំងឺឬសដូងបាតផងដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
គួរញ៉ាំថ្នាំនេះក្រោយពេលបាយ ឬពេលញ៉ាំបាយ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Daflon® អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Daflon® ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ Daflon® ត្រូវពិគ្រោះ និងត្រូវប្រាប់គ្រូពេទ្យប្រសិនបើបញ្ហាប្រតិកម្មជាមួយថ្នាំដូចជា៖
– ប្រាប់ពីថ្នាំទាំងអស់យើងកំពុងប្រើ រួមទាំងថ្នាំទិញដោយគ្មានវេជ្ជបញ្ជា ទាំងវីតាមីន និងថ្នាំបំប៉នផ្សេងៗ។
– បើមានប្រតិកម្មអាលែកហ្ស៊ីផ្សេងៗ មានជំងឹផ្សេងទៀតពីមុន និងប្រាប់គ្រប់ជំងឺទាំងអស់កំពុងមាន។
– មានបញ្ហាសុខភាពណាមួយ ធ្វើឲ្យយើងមិនអាចទ្រាំទ្រជាមួយផលរំខានរបស់ថ្នាំនេះ។
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
សម្រាប់ស្ត្រីមានផ្ទៃពោះ៖ មានការសិក្សាលើសត្វបានបង្ហាញថា មិនមានផលប៉ះពាល់របស់ថ្នាំមួយនេះទៅលើការវិវត្តន៍របស់គភ៌ទេ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ អំពីផលរំខានរបស់ថ្នាំទៅលើមនុស្សនៅឡើយទេ។
សម្រាប់ស្រ្តីកំពុងបំបៅកូន៖ ទោះមិនមានការសិក្សាណាមួយបញ្ជាក់ថា ពីប៉ះពាល់នៃថ្នាំជ្រាបចូលទឹកដោះម្តាយក៏ពិតមែន ប៉ុន្តែអ្នកជំនាញណែនាំមិនគួរបំបៅដោះកូន អំឡុងពេលព្យាបាលដោយប្រើថ្នាំនេះទេ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
មានការអះអាង ថ្នាំ Daflon® អាចបង្កប៉ះពាល់តិចតួច ទៅលើជំងឺក្រពះ ពោះវៀន និងជំងឺខ្សោយប្រព័ន្ធប្រសាទ យ៉ាងណាមិនបានបង្អាក់ ឬពន្យារការព្យាបាលដោយថ្នាំនោះដែរ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំ Terbpin Hydrate/codeine អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Daflon® អាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន អាចធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
– កម្រិតថ្នាំធម្មតា៖ លេប ២ គ្រាប់/ថ្ងៃ ចែកជា ២ដង ពេលថ្ងៃ និងពេលបាយល្ងាច។
– ព្យាបាលជំងឺឬសដូងបាត៖ លេប ៦ គ្រាប់/ថ្ងៃ រយៈពេល ៤ ថ្ងៃដំបូង និង ៤ គ្រាប់/ថ្ងៃ រយៈពេល ៣ ថ្ងៃបន្ទាប់។
១១- ក្មេងត្រូវប្រើកម្រិតណា?
ថ្នាំនេះមិនទាន់មានកម្រិតប្រើប្រាស់ សម្រាប់កូនក្មេងនៅឡើយទេ។ ថ្នាំនេះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេង។ ដូចនេះត្រូវដឹងឲ្យបានច្បាស់អំពី សុវត្ថិភាពរបស់ថ្នាំមុនប្រើ។ ដើម្បីដឹងព័ត៌មានបន្ថែម អាចពិភាក្សាជាមួយគ្រូពេទ្យបាន។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Daflon® មានក្នុងកម្រិត និងប្រភេទដូចខាងក្រោម៖
– ថ្នាំគ្រាប់ ៥០០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]