៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ Albendazole មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។ ពិសេសមិនត្រូវប្រើថ្នាំនេះជាមួយទឹកទំពាំងបាយជូរនោះឡើយ។
៩- អន្តរកម្មជាមួយសុខភាព
Albendazole អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពបច្ចុប្បន្ន ពិសេសបើធ្លាប់មានប្រវត្តិប្រតិកម្ម ឬមានបញ្ហាសុខភាពមួយចំនួនដូចជា៖
– ឆ្លងរោគ Cysticercosis នៅក្នុងភ្នែក។ អ្នកជំងឺដែលប្រើថ្នាំ Albendazole ព្យាបាលពពួកព្រូននៅក្នុងប្រព័ន្ធប្រសាទ្ធ (Neurocysticercosis) គួរតែពិនិត្យភ្នែកបន្ថែម ព្រោះពេលប្រើថ្នាំ Albendazole ផលរំខានរបស់ថ្នាំអាចប៉ះពាល់អ្នកជំងឺ។
– មានជំងឺថ្លើម កាន់តែប្រឈមមុខខ្ពស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើសម្រាប់ព្យាបាល Echinococcosis លើមនុស្សពេញវ័យ៖
– ទម្ងន់លើស ៦០ គីឡូក្រាម៖ លេប ៤០០មិល្លីក្រាម ២ដង ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ២៨ ថ្ងៃ។
– ទម្ងន់តិចជាង ៦០ គីឡូក្រាម៖ លេប ១៥ មិល្លីក្រាម/គីឡូ ចែកជា ២ដង ក្នុងមួយថ្ងៃ។
– កម្រិតប្រើអតិបរមា៖ ៨០០ មីល្លីក្រាម/ថ្ងៃ។
– សម្រាប់ព្យាបាល Cystic Echinococcosis៖ ព្យាបាលក្នុងរយៈពេល ២៨ថ្ងៃ មាន ៣ ជុំ។ ក្នុងរយៈពេលនោះ ត្រូវទុកចន្លោះពេល ១៤ថ្ងៃ ព្យាបាលដោយមិនប្រើថ្នាំ។
– សម្រាប់ព្យាបាល Alveolar Echinococcosis៖ ព្យាបាលក្នុងរយៈពេលរៀងរាល់ ២៨ ថ្ងៃ។ ក្នុងរយៈពេលនោះ ត្រូវទុកចន្លោះពេល ១៤ថ្ងៃ ព្យាបាលដោយមិនប្រើថ្នាំ។ ការព្យាបាលអាចបន្តរហូតទៅដល់រាប់ខែ ឬរាប់ឆ្នាំ ដើម្បីសម្លាប់ពពួកប៉ារ៉ាស៊ីតឲ្យអស់ពីក្នុងខ្លួន។
កម្រិតប្រើសម្រាប់ព្យាបាល Neurocysticercosis លើមនុស្សពេញវ័យ៖
– ទម្ងន់លើស ៦០ គីឡូក្រាម៖ លេប ៤០០មិល្លីក្រាម ២ដង ក្នុងមួយថ្ងៃ។
– ទម្ងន់តិចជាង ៦០ គីឡូក្រាម៖ លេប ១៥ មិល្លីក្រាម/គីឡូ ចែកជា ២ដង ក្នុងមួយថ្ងៃ។
កម្រិតប្រើសម្រាប់ព្យាបាល Enterobiasis លើមនុស្សពេញវ័យ៖
– មនុស្សធំ៖ លេប ៤០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
កម្រិតប្រើសម្រាប់ព្យាបាល Ascariasis (ព្រូនចង្កឹះ) លើមនុស្សពេញវ័យ៖
– មនុស្សធំ៖ លេប ៤០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
កម្រិតប្រើសម្រាប់ព្យាបាល Hookworm (ព្រូនទំពក់) លើមនុស្សពេញវ័យ៖
– លេប ៤០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
កម្រិតប្រើសម្រាប់ព្យាបាល Strongyloidiasis លើមនុស្សពេញវ័យ៖
– លេប ៤០០មិល្លីក្រាម លេបមួយថ្ងៃម្តង ឬ ២ដង ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ៣ថ្ងៃជាប់គ្នា។ បើចាំបាច់ត្រូវលេបម្តងទៀត នៅរយៈពេល ៣ សប្តាហ៍ក្រោយ។
កម្រិតប្រើសម្រាប់ព្យាបាល Giardiasis លើមនុស្សពេញវ័យ៖
– លេប ៤០០មិល្លីក្រាម លេបមួយថ្ងៃម្តង រយៈពេល ៥ ថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
កម្រិតប្រើសម្រាប់ព្យាបាល Enterobiasis លើកូនក្មេង៖
– អាយុលើសពី ២ ឆ្នាំ៖ លេប ៤០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
– អាយុចន្លោះពី ១-២ ឆ្នាំ៖ លេប ២០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
កម្រិតប្រើសម្រាប់ព្យាបាល Ascariasis លើកូនក្មេង៖
– អាយុលើសពី ២ ឆ្នាំ៖ លេប ៤០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
– អាយុចន្លោះពី ១-២ ឆ្នាំ៖ លេប ២០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
កម្រិតប្រើសម្រាប់ព្យាបាល Hookworm លើកូនក្មេង៖
– អាយុលើសពី ២ ឆ្នាំ៖ លេប ៤០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
– អាយុចន្លោះពី ១-២ ឆ្នាំ៖ លេប ២០០មិល្លីក្រាម តែម្តងប៉ុណ្ណោះ។
កម្រិតប្រើសម្រាប់ព្យាបាល Giardiasis លើកូនក្មេង៖
– លេប ៤០០មិល្លីក្រាម មួយថ្ងៃម្តង រយៈពេល ៥ ថ្ងៃ។
១២- មានទម្រង់បែបណាខ្លះ?
Albendazole មានក្នុងកម្រិត និងទម្រង់ដូចខាងក្រោម៖
– ថ្នាំគ្រាប់សម្រាប់លេប៖ ២០០មិល្លីក្រាម និង ៤០០មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។