ពេលប្រើថ្នាំនេះ ជាមួយថ្នាំដទៃ អាចធ្វើឲ្យងងុយគេង ដកដង្ហើមយឺត ធ្វើឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតបាន។ គួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់ថ្នាំ Midazolam ជាមួយថ្នាំផ្សេង ដូចជា ថ្នាំងងុយគេង ថ្នាំបំបាត់ឈឺចាប់ ថ្នាំបន្ធូរសាច់ដុំ ថ្នាំរំងាប់អារម្មណ៍ ថ្នាំព្យាបាលបាក់ទឹកចិត្ត ឬថ្នាំប្រកាច់ជាដើម។
មានថ្នាំជាច្រើនទៀត អាចមានអន្តរកម្មជាមួយ Midazolam ហេតុនេះគួរពិភាក្សាជាមួយគ្រូពេទ្យ ពីការប្រើប្រាស់ថ្នាំ Midazolam ជាមួយថ្នាំដទៃ ពិសេសថ្នាំ៖
– Bosentan
– Imatinib
– Nefazodone
– St. John’s wort
– ថ្នាំផ្សះអង់ទីបាយ៉ូទិក Clarithromycin, Erythromycin, Telithromycin
– ថ្នាំព្យាបាលជំងឺផ្សិត Itraconazole, Ketoconazole, Posaconazole, Voriconazole
– ថ្នាំបេះដូង Nicardipine, Quinidine
– ថ្នាំរលាកថ្លើមប្រភេទ C Boceprevir, Relaprevir
– ថ្នាំព្យាបាលជំងឺអេដស៍ Atazanavir, Delavirdine, Efavirenz, Fosamprenavir, Indinavir, Nelfinavir, Nevirapine, Ritonavir, Saquinavir
– ថ្នាំប្រកាច់ Carbamazepine, Fosphenytoin, Oxcarbazepine, Phenobarbital, Phenytoin, Primidone
– ថ្នាំព្យាបាលរបេង Isoniazid, Rifabutin, Rifampin, Rifapentine។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ Midazolam មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់របស់ថ្នាំកាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។ ពិសេសមិនត្រូវប្រើថ្នាំនេះពេលញ៉ាំ ស្រា (Ethanol) និង ផ្លែ ឬទឹកទំពាំងបាយជូរ នោះឡើយ។
៩- អន្តរកម្មជាមួយសុខភាព
Midazolam អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពបច្ចុប្បន្ន ពិសេសបើធ្លាប់មានប្រវត្តិប្រតិកម្ម ឬមានបញ្ហាសុខភាពមួយចំនួនដូចជា៖
– បញ្ហាបាត់ដង្ហើមមួយភ្លែតៗ
– ជំងឺបេះដូង
– ដកដង្ហើមយឺត
– មានឆ្លងរោគ
– មានជំងឺសួតធ្ងន់ធ្ងរ
– ជំងឺខ្សោយ (Congestive heart failure)
– ជំងឺតម្រងនោម
– មានជំងឺទឹកដក់បាតភ្នែក អ្នកមិនគួរប្រើថ្នាំនេះទេ បើអ្នកមានជំងឺមួយនេះឡើយ
– ស្ទះសួត ឬស្ទះបំពង់ខ្យល់ ត្រូវប្រើថ្នាំនេះដោយមានការប្រុងប្រយ័ត្ន ព្រោះវាអាចធ្វើផលរំខានរបស់វាកាន់តែធ្ងន់ធ្ងរ។
– ជំងឺថ្លើម អ្នកត្រូវប្រើថ្នាំនេះដោយប្រុងប្រយ័ត្ន។ ផលរំខានរបស់វាអាចកើនឡើង ដោយសារតែថ្លើមមិនអាចកំចាត់សារធាតុថ្នាំចេញពីរាងកាយបានលឿន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតថ្នាំប្រើដើម្បីសណ្ដំកម្រិតស្រាលលើមនុស្សពេញវ័យ
– ថ្នាំលេប៖ លេបម្តង ១០-២០ មិលី្លក្រាម មុនពេលចាប់ផ្តើម។
– ចាក់តាមសរសៃ៖ ចាក់តាមសរសៃ ១-២,៥ មិលី្លក្រាម ចាក់ ២-៣ នាទីមុនពេលចាប់ផ្តើម។ ត្រូវរង់ចាំ ២នាទី រហូតដល់ថ្នាំធ្វើឲ្យអ្នកជំងឺងងុយគេង។ បើត្រូវចាក់បន្ថែមថ្នាំ មិនត្រូវចាក់លើសពី ១មិលី្លក្រាម ក្នុងរយៈពេល ២ នាទីឡើយ ហើយត្រូវចាំប្រហែល ២នាទី រហូតដល់ថ្នាំធ្វើឲ្យអ្នកជំងឺងងុយគេង។ កម្រិតថ្នាំសរុប មិនអាចប្រើលើសពី ៥ មិលី្លក្រាមឡើយ។
– ចាក់សាច់ដុំ៖ ចាក់ក្នុងសាច់ដុំ ០,០៧-០,០៨ មិលី្លក្រាម/គីឡូ រយៈពេល ៣០-៦០ នាទី មុនពេលចាប់ផ្តើមការវះកាត់។ ត្រូវបន្ថយកម្រិតថ្នាំ ចំពោះអ្នកជំងឺ COPD (ស្ទះដង្ហើម) ជំងឺងាយមានគ្រោះថ្នាក់ ប្រើថ្នាំញៀន ឬថ្នាំកាត់បន្ថយសកម្មភាព CNS (ប្រព័ន្ធសរសៃប្រសាទ)។ កម្រិតអតិបរិមា ១០ មិលី្លក្រាម។
កម្រិតថ្នាំប្រើឲ្យសន្លប់កម្រិតស្រាលលើមនុស្សពេញវ័យ
– កម្រិតដំបូង៖ ចាក់ចូលក្នុងសរសៃឈាមម្តង ២មិលី្លក្រាម មិនត្រូវចាក់បន្ទាន់លើស ១ មិលី្លក្រាម/នាទី មុនពេលការវះកាត់ឡើយ។
-កម្រិតបន្ថែម៖ អាចចាក់បន្ថែម ០,៥-២ មិលី្លក្រាម នៅ ២នាទីបន្ទាប់ ដើម្បីឲ្យអ្នកជំងឺងងុយគេង។ ជាទូទៅអ្នកជំងឺងងុយគេង នៅក្នុងកម្រិតថ្នាំក្រោម ៥ មិលី្លក្រាម។
កម្រិតថ្នាំប្រើរំងាប់អារម្មណ៍ លើអ្នកជំងឺពេញវ័យនៅក្នុងបន្ទប់ ICU
– កម្រិតដំបូង៖ ចាក់តាមសរសៃ ០,០១-០,០៨ មិលី្លក្រាម/គីឡូ (ជាទូទៅប្រើ ១-៥ មិលី្លក្រាម) ប្រហែល ២-៣នាទីមុនវះកាត់។ ត្រូវតាមដានអារម្មណ៍អ្នកជំងឺក្នុងរយៈពេល ៥-១៥ នាទីម្តង។
– កម្រិតថ្នាំបន្ទាប់៖ បង្ហូរថ្នាំតាមសេរ៉ូម ០,០២-០,២ មិលី្លក្រាម/គីឡូ/ម៉ោង។ ដើម្បីឲ្យអ្នកជំងឺគេងលក់ ត្រូវបន្តឲ្យគាត់ប្រើថ្នាំក្នុងកម្រិតមួយនេះដដែល។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
ថ្នាំនេះមិនទាន់មានកម្រិតប្រើប្រាស់ សម្រាប់កូនក្មេងនៅឡើយទេ។ ថ្នាំនេះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេង។ ដូចនេះត្រូវដឹងឲ្យបានច្បាស់អំពី សុវត្ថិភាពរបស់ថ្នាំមុនពេលប្រើប្រាស់។ ដើម្បីដឹងពត៌មានបន្ថែម អាចពិភាក្សាជាមួយគ្រូពេទ្យបាន។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Midazolam លើទីផ្សារ គឺមានតែល្បាយថ្នាំចាក់ប៉ុណ្ណោះ មានកម្រិត ២ មិលី្លក្រាម/មិលី្លលីត្រ ៥ មិលី្លក្រាម/មិលី្លលីត្រ និង ១០ មិលី្លក្រាម/មិលី្លលីត្រ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕