ថ្នាំដែលអាចមានអន្តរអំពើជាមួយថ្នាំនេះមាន Memantine និង Methenamine។ ពិនិត្យពីស្លាកសញ្ញានៅលើថ្នាំទាំងអស់មុនលេប ព្រោះវាអាចមានផ្ទុកថ្នាំអាស្ពីរីន ឬថ្នាំមានអំពើដូចថ្នាំអាស្ពីរីន (salicylates) អាចបណ្ដាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ បើសិនជាយើងប្រើក្នុងកម្រិតច្រើន។ បើគ្រូពេទ្យណែនាំឱ្យប្រើថ្នាំអាស្ពីរីន ក្នុងកម្រិតទាបសម្រាប់ជំងឺគាំងបេះដូង ឬការពារជំងឺដាច់សរសៃឈាមខួរក្បាល ជាធម្មតាត្រូវលេបក្នុងកម្រិត ៨១-៣២៥ មិល្លីក្រាម/ថ្ងៃ។ ត្រូវលេបវារហូតទាល់តែគ្រូពេទ្យប្រាប់ឲ្យឈប់។ សូមសួរគ្រូពេទ្យ ឬឱសថការីសម្រាប់ព័ត៌មានលម្អិត។
ថ្នាំនេះអាចមានរំខានដល់ការធ្វើតេស្តនៅមន្ទីរពិសោធន៍មួយចំនួន អាចធ្វើឱ្យលទ្ធផលតេស្តចេញមកមិនត្រឹមត្រូវ។ ត្រូវប្រាកដថាបុគ្គលិកនៅមន្ទីរពិសោធន៍ និងគ្រូពេទ្យទាំងអស់បានដឹងថាអ្នកកំពុងប្រើថ្នាំនេះ។
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Methazolamide អាចមានការប្រែប្រួលដោយមានអន្តរអំពើជាមួយអាហារ ឬជាតិអាល់កុល ឬបង្កើនហានិភ័យនៃផលរំខានធ្ងន់ធ្ងរជាច្រើន។ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីពីបញ្ហានេះ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
កម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
– កម្រិតលើអ្នកជំងឺទឹកដក់ក្នុងបាតភ្នែក៖ ៥០-១០០ មិល្លីក្រាម លេ ២-៣ ដង/ថ្ងៃ។
– មតិយោបល់៖ អាចប្រើជាមួយ Miotic និង Osmotic agents
– ការប្រើប្រាស់៖ ព្យាបាលស្ថានភាពភ្នែក បន្ថយសម្ពាធឈាមក្នុងគ្រាប់ភ្នែក គឺមានប្រយោជន៍ក្នុងការព្យាបាលលើជំងឺដូចជា ជំងឺទឹកដក់បាតភ្នែករ៉ាំរ៉ៃ ជំងឺទឹកដក់បាតភ្នែកបណ្ដាលមកពីជំងឺផ្សេង និងការប្រើមុនវះកាត់លើជំងឺទឹកដក់បាតភ្នែក។
– កម្រិតលើបញ្ហាតម្រង់នោម៖ ហាមប្រើលើអ្នកខ្សោយតម្រង់នោម
– កម្រិតលើបញ្ហាថ្លើម៖ ហាមប្រើលើអ្នកខូចថ្លើម
យោបល់ផ្សេងៗទៀត
ត្រួតពិនិត្យ៖
– ត្រូវត្រួតពិនិត្យលើប្រតិកម្មរបស់ឈាម ដូចគ្នា ទៅនឹងពពួកថ្នាំ Sulfonamides ទាំងអស់ រួមមាន រាប់ចំនួនគ្រាប់ឈាម (CBC) និងរាប់ចំនួនប្លាកែត មុនពេលចាប់ផ្ដើមព្យាបាល និងត្រូវធ្វើយតេស្តទាំងនេះឲ្យទៀងទាត់។
– ត្រួតពិនិត្យលើអេឡិចត្រូលីតជាប្រចាំ។
ដំបូន្មានទៅលើអ្នកជំងឺ៖
– ត្រូវស្វែងរកការព្យាបាលភ្លាមៗ បើមានប្រតិកម្ម Sulfonamide ដូចជា ប្រតិកម្មដោយសារការចាក់ថ្នាំ គ្រុនក្តៅ រមាស់ (ជំងឺ Erythema Multiforme, Stevens -Johnson syndrome, Toxic epidermal necrolysis) ទឹកនោមមានកំណកគ្រីស្ទាល់ (Crystalluria) បញ្ហាតម្រងនោមមានគ្រួស(Renal calculus) ខូចខួរឆ្អឹងខ្នង (Bone marrow depression) ជំងឺប្រព័ន្ធការពាររាងកាយបំផ្លាញកោសិកាប្លាកែត (Thrombocytopenic purpura) ជំងឺស្លេកស្លាំង ខ្វះគ្រាប់ឈាមស ជំងឺខ្វះឈាម និងជំងឺធ្លាក់ចុះកោសិកាឈាមស ពិសេសពពួក ណឺត្រូហ្វីល (Agranulocytosis)។
– ប្រាប់អ្នកជំងឺពីកត្តាប្រឈម និងគ្រោះថ្នាក់ទាក់ទងការប្រើថ្នាំនេះ ជាមួយថ្នាំអាស្ពីរីនមានកម្រិតខ្ពស់ (លែងឃ្លានអាហារ ដកដង្ហើមញាប់ ខ្សោយ សន្លប់ និងស្លាប់) ។
១១- ក្មេងត្រូវប្រើកម្រិតណា?
គ្មានកម្រិតថ្នាំច្បាស់លាស់សម្រាប់ក្មេងទេ ថ្នាំនេះអាចគ្មានសុវត្ថិភាពចំពោះក្មេង។ សំខាន់បំផុត ត្រូវដឹងរបស់របៀបប្រើប្រាស់ថ្នាំ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឱសថការីសម្រាប់ព័ត៌មានបន្ថែម។
១២- មានទម្រង់បែបណាខ្លះ?
Methazolamide អាចមានទម្រង់ជាថ្នាំគ្រាប់។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕