ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា

    ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា

    ការចុចទីតាំង​ជីពចរ​លើរាងកាយ មាន​​នៅ​ប្រទេស​ចិន រាប់​ពាន់​ឆ្នាំ​មក​ហើយ ដោយ​ការចុច​ជីពចរ​នេះ អាច​កាត់បន្ថយ​ការឈឺចាប់ ឬជួយ​ដល់​សុខភាព​ផ្លូវចិត្ត។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងណែនាំ​ចំណុច​សម្ពាធ​ចំនួន ១៤ ដែល​យើងអាចអនុវត្តប្រចាំ​ថ្ងៃបាន។

    ១. ចំណុច Three Miles Point

    ចំណុច Three Miles Point នៅក្រោម​ក្បាល​ជង្គង់ ចម្ងាយ ៤ ​សង់ទីម៉ែត្រ​ពី​ក្បាល​ជង្គង់។ យើង​អាច​អង្គុយ​ចុះ ហើយ​យក​ដៃ ចុច​លើ​ចំណុច​នេះ ១​នាទី ដោយ​វាអាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ព្យាបាល​ការ​ឈឺក្រពះ ក្អួត និង​ចង់ក្អួត។

    ២. ចំណុច Third Eye Point

    ចំណុច Third Eye Point នៅ​ចន្លោះ​ចញ្ចើម​ទាំងសងខាង​របស់​យើង ហើយ​ការចុច​ត្រង់​ចំណុច​នេះ ១​នាទី អាច​ជួយ​បំបាត់​ការ​ឈឺក្បាល ស្ត្រេស អស់កម្លាំង ឬការ​ធ្លាក់ទឹកចិត្ត។

    ៣. ចំណុច Pericardium Point

    ចំណុច Pericardium Point ស្ថិតនៅ​លើ​កំភួនដៃ (ប្រមាណ ៣អង្អុល​ដៃ ពី​កដៃ) ដោយ​នៅចន្លោះ​សរសៃ​ពួរ ហើយ​ការចុច ឬម៉ាស្សា​ត្រង់ចំណុច​នេះ ពី ៤-៥​នាទី អាច​ជួយ​កាត់បន្ថយ​បញ្ហា​ចង់ក្អួត ក្អួត និង​ពុល​ពេល​ធ្វើដំណើរ​តាម​ឡាន ឬ​ទូក។

    ៤. ចំណុច Tong Zi Liao Point

    ចំណុច Tong Zi Liao Point ស្ថិតនៅ​ចុងចញ្ចើម​ទាំងសងខាង ហើយ​ការម៉ាស្សា​ត្រង់​ចំណុច​នេះ អាច​ជួយ​សម្រាល​បញ្ហា​ប្រកាំង និងខ្សោយ​ភ្នែក។

    ៥. ចំណុច Big Rushing Point

    ចំណុច Big Rushing Point ស្ថិតនៅ​លើ​ខ្នងជើង ចន្លោះ​មេជើង និង​ម្រាប់​ជើង​ជាប់គ្នា​នោះ ដោយ​នៅ​ចម្ងាយ​ប្រមាណ ៤​សង់ទីម៉ែត្រ ពី​ម្រាម​ជើង​ទាំង២។ ការចុច​ត្រង់​ចំណុច​នេះ ១​នាទី អាច​ជួយ​សម្រាល​ការ​ឈឺក្បាល ខ្សោយ​ភ្នែក រមួល​ក្រពើ និងជួយ​ឲ្យ​ការ​ផ្ដោត​អារម្មណ៍​កាន់តែ​ល្អ។

    ៦. ចំណុច Sea of Tranquillity Point

    ចំណុច Sea of Tranquillity Point ស្ថិតនៅ​ត្រង់ចំណុច​កណ្ដាល​ដើមទ្រូង ហើយ​ការចុច​ត្រង់ចំណុច​នេះ ១នាទី អាច​ជួយ​ឲ្យ​ធូរស្រាល​អារម្មណ៍ សម្រួល​ការ​ថប់បារម្ភ ការ​ធ្លាក់ទឹកចិត្ត និង​បញ្ហា​អារម្មណ៍​ផ្សេង​ទៀត។

    ៧. ចំណុច Joining the Valley Point

    ចំណុច Joining the Valley Point ស្ថិតនៅ​ចន្លោះ​មេដៃ និង​ដៃចង្អុល ហើយ​ការ​ម៉ាស្សា​ត្រង់ចំណុច​នេះ ១​នាទី អាច​ជួយ​សម្រួល​បញ្ហា​ឈឺធ្មេញ ឈឺក ឈឺស្មា និង​ឈឺក្បាល។

    ៨. ចំណុច Yongquan Point

    ចំណុច Yongquan Point ស្ថិតនៅ​ត្រង់​បាតជើង ចន្លោះ​ម្រាម​ជើង​ទី២ និង​ទី៣។ ការចុច​សង្កត់​ត្រង់​ចំណុច​នេះ ១​នាទី អាច​ជួយ​ទប់ទល់​ជាមួយ​បញ្ហា​ឈឺក្បាល ចង់ក្អួត និង​ការ​សន្លប់។

    ជីពចរ

    ៩. ចំណុច Gates of Consciousness Point

    ចំណុច Gates of Consciousness Point ស្ថិតនៅ​ជិតកញ្ចឹងក ដោយវា​អាស្រ័យ​តាម​លលាដ៍ក្បាល។ ការ​ចុច​ត្រង់ចំណុច​នេះ ១​នាទី អាច​ជួយ​ទប់ទល់​ជាមួយ​បញ្ហា​ឈឺក្បាល ប្រកាំង និង​វិលមុខ។

    ១០. ចំណុច Wind Mansion Point

    ចំណុច Wind Mansion Point ស្ថិតនៅ​ផ្នែកខាងក្រោយ​នៃក្បាល ដោយ​នៅ​ចំកណ្ដាល​ប្រហោង​ក្រោម​លលាដ៍ក្បាល។ ការចុច​ត្រង់ចំណុច​នេះ ១ ឬ ២​នាទី អាច​ជួយ​សម្រួល​ដល់​ការឈឺក្បាល ស្អកក និង​ហូរឈាម​ច្រមុះ។

    ១១. ចំណុច Sea of Vitality Point

    ចំណុច Sea of Vitality Point ស្ថិតនៅ​លើ​ខ្សែចង្កោះ នៅចម្ងាយ ២-៤​ចង្អុលដៃ ពី​ឆ្អឹងខ្នង។ ការចុច​ត្រង់​ចំណុចនេះ ១​នាទី អាច​ជួយ​សម្រួល​ការ​ឈឺក្រពះ ការឈឺពោះ និង​បញ្ហា​មិនរំលាយ​អាហារ។

    ១២. ចំណុច Triple Heater 6 Point

    ចំណុច Triple Heater 6 Point ស្ថិតនៅ ១០​សង់ទីម៉ែត្រ ពី​កដៃ ហើយ​ការចុច​ត្រង់​ចំណុច​នេះ ១​នាទី អាច​កាត់បន្ថយ​បញ្ហា​ហើម​ពោះ។

    ១៣. ចំណុច Kunlun Mountains Point

    ចំណុច Kunlun Mountains Point ស្ថិតនៅ​ចន្លោះ​ឆ្អឹងកែងជើង និង​សរសៃ​ពួរសាច់ដុំ Achilles ហើយ​ការចុច​ត្រង់ចំណុច​នេះ ១​នាទី ជួយសម្រួល​ការឈឺចាប់​ក ស្មា និង​ខ្នង។

    ១៤. ចំណុច Crooked Pond Point

    ចំណុច Crooked Pond Point ស្ថិតនៅ​ជិត​ភ្នែក​កែងដៃ ហើយ​ការ​ប្រើ​មេដៃ​ម៉ាស្សា​ត្រង់​ចំណុច​នេះ ១​នាទី អាច​ជួយ​សម្រួល​បញ្ហា​ស្រៀវរងា គ្រុនក្តៅ និង​ស្អកក។ វាក៏ជួយ​ដល់​ប្រព័ន្ធ​ការពារ​ផងដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 07/08/2019
    ត្រួតពិនិត្យដោយ ដេត ធន្នី