វេជ្ជបណ្ឌិត Mala Kaul អ្នកឯកទេសជំងឺរលាកសន្លាក់បានប្រាប់ថានៅពេលកាច់ម្រាមដៃ យើងគ្រាន់តែបញ្ចេញខ្យល់ពីសន្លាក់ឆ្អឹងប៉ុណ្ណោះ។ នៅចន្លោះសន្លាក់ម្រាមដៃយើងមានសារធាតុរាវ synovial ដែលជួយឲ្យម្រាមដៃរបស់យើងធ្វើចលនាតាមទិសដៅផ្សេងៗដោយមិនបង្កការឈឺចាប់ឡើយ។ ក្នុងសារធាតុរាវនេះអាចនឹងមានពពុះខ្យល់ ហើយនៅពេលយើងកាច់ម្រាមដៃក៏មានសំឡេងលាន់ឡើង នេះមកពីការបែកនៃពពុះខ្យល់ទាំងនោះ។
ការកាច់ម្រាមដៃនេះគឺមិនមានបង្កគ្រោះថ្នាក់អ្វីទេ តែអាចជួយឲ្យម្រាមដៃរបស់យើងមានអារម្មណ៍ធូរស្បើយទៅវិញ។ ប៉ុន្តែបើកាច់ម្រាមដៃហើយ យើងមានការឈឺចាប់ ឬហើមនៅសន្លាក់យកល្អគួរបញ្ឈប់ការកាច់ម្រាមដៃ និងពិគ្រោះជាមួយគ្រូពេទ្យ។