ស្វែងយល់ពីការប្រើប្រាស់
១- កន្ទួតអាចប្រើដើម្បីអ្វី?
កន្ទួតជាចុល្លព្រឹក្ស (ដើមឈើតូច) ច្រើនដាំដើម្បីហូបផ្លែ និងស្លឹកសម្រាប់ធ្វើជាបន្លែ ។ ភាគច្រើនផ្លែកន្ទួត ប្រើជាថ្នាំបំបាត់ស្រេកទឹក ថ្នាំត្រជាក់ ព្យាបាលក្អក រីឯផ្នែកផ្សេងៗរបស់រុក្ខជាតិនេះ គេប្រើក្នុងការព្យាបាលដូចជា៖
– សម្បកដើម៖ ព្យាបាលបូស ស្វាយ របួសចេញឈាម រមាស់ ឈឺធ្មេញ ឈឺភ្នែក រលាកត្រចៀកមានខ្ទុះ ក្អកមាន់ស្លេស្ម ស្ងោរងូតព្យាបាលចែងថ្ងៃ។
– ឫស និងសម្បកឫស៖ មានជាតិពុល បើផឹកត្រូវប្រើក្នុងកម្រិតតិចតួចបំផុត តែអាចប្រើព្យាបាលរោគសើស្បែក ដោយដាំទឹក លាបពីលើកន្លែងរមាស់ និងចែងថ្ងៃ។
– ស្លឹក៖ ព្យាបាលគ្រុនក្ដៅ ស្ងោរព្យាបាលចែងថ្ងៃ ឈាមអញ្ចាញធ្មេញ។
២- វាដំណើរការម៉េច?
សូមពិគ្រោះជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែ រុក្ខជាតិនេះ មានសារធាតុ Protides សារធាតុ Lipides សារធាតុ Glucides អាស៊ីដ Acetic និងវីតាមីន C នៅក្នុងផ្លែ ចំណែកឯឫស មានជាតិ Tanin ១៨% ជាតិ Saponine និង អាស៊ីដ Galic។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការីឬអ្នកឯកទេសឱសថរុក្ខជាតិ បើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះ ព្រោះស្រីៗមានផ្ទៃពោះ ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណាណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំអាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយកន្ទួត ថ្នាំពេទ្យ ឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេង ដូចជា អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
បើមានក្តីបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
កន្ទួត អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺយើងកំពុងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនធ្វើការប្រើប្រាស់។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីកម្រិតថ្នាំ
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់កន្ទួត អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៧- កន្ទួតមានទម្រង់អ្វីខ្លះ?
– ផ្លែកន្ទួតស្រស់
– ឫស និងសម្បកឫស
– សម្បកដើម
– ស្លឹក
[embed-health-tool-bmi]