home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Star Gooseberry (កន្ទួត)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែង​យល់​ពី​ផលរំខាន|ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ|ស្វែង​យល់​ពី​កម្រិត​ថ្នាំ
Star Gooseberry (កន្ទួត)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- កន្ទួត​អាច​ប្រើ​ដើម្បី​អ្វី?

កន្ទួត​ជា​ចុល្លព្រឹក្ស (ដើមឈើ​តូច) ច្រើន​ដាំ​ដើម្បី​ហូប​ផ្លែ ​និង​ស្លឹក​សម្រាប់​ធ្វើ​ជា​បន្លែ ។ ភាគ​ច្រើន​ផ្លែកន្ទួត ​ប្រើជា​ថ្នាំ​បំបាត់​ស្រេក​ទឹក ថ្នាំ​ត្រជាក់ ព្យាបាល​ក្អក រីឯ​ផ្នែក​ផ្សេង​ៗ​របស់​រុក្ខជាតិ​នេះ​ គេ​ប្រើ​ក្នុង​ការ​ព្យាបាល​ដូច​ជា៖

– សម្បក​ដើម៖ ព្យាបាល​បូស ស្វាយ របួស​ចេញ​ឈាម រមាស់ ឈឺ​ធ្មេញ ឈឺ​ភ្នែក រលាក​ត្រចៀក​មាន​ខ្ទុះ ក្អក​មាន់​ស្លេស្ម ស្ងោរ​ងូត​ព្យាបាល​ចែង​ថ្ងៃ។

– ឫស និង​សម្បក​ឫស៖ មាន​ជាតិ​ពុល បើ​ផឹក​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច​តួច​បំផុត តែ​អាច​ប្រើ​ព្យាបាល​រោគ​សើ​ស្បែក ដោយ​ដាំ​ទឹក​ លាប​ពីលើ​កន្លែង​រមាស់ និង​ចែង​ថ្ងៃ។

ស្លឹក៖ ​ព្យាបាល​គ្រុន​ក្ដៅ ស្ងោរ​ព្យាបាល​ចែង​ថ្ងៃ ឈាម​អញ្ចាញ​ធ្មេញ។

២- វា​ដំណើរ​ការ​ម៉េច?

សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​​ រុក្ខជាតិ​នេះ​ មាន​សារធាតុ​ Protides សារធាតុ Lipides សារធាតុ Glucides អាស៊ីដ Acetic និង​វីតាមីន​ C នៅ​ក្នុង​ផ្លែ ចំណែក​ឯ​ឫស​ មាន​ជាតិ​ Tanin ១៨% ជាតិ Saponine និង អាស៊ីដ Galic។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ ​ព្រោះស្រីៗ​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា​​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​អាចទិញ​​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ីជាមួយ​កន្ទួត ថ្នាំពេទ្យ​ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។
– ​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត។
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ីប្រភេទ​ផ្សេង​ ​ដូចជា​ ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

​បើ​​មាន​ក្តី​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

កន្ទួត​ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​ធ្វើ​ការ​ប្រើប្រាស់។

អត្ថបទពាក់ព័ន្ធ៖

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​កន្ទួត អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន។

៧- កន្ទួត​មាន​ទម្រង់​អ្វី​ខ្លះ?

– ផ្លែ​កន្ទួត​ស្រស់
– ឫស និង​សម្បក​ឫស
– សម្បក​ដើម
– ស្លឹក

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ គឹម កាណែល
កែ 29/05/2019
x