ស្វែងយល់ពីការប្រើប្រាស់
១- ផ្ទីអាចម៍មាន់ អាចប្រើដើម្បីអ្វី?
ផ្ទីអាចម៍មាន់ មានកម្ពស់ពី ៣០ ទៅ ៨០ សង់ទីម៉ែត្រ ភាគច្រើនដុះតាមផ្លូវ ដោយខ្លួនឯង ឬដាំធ្វើជាបន្លែ។ គេប្រើរុក្ខជាតិទាំងមូលធ្វើជាឱសថដើម្បីព្យាបាល មួល រលាកពោះវៀនតូច ឫសដូងបាត ជុះចេញឈាម ហើមអញ្ចាញធ្មេញ បូស សត្វល្អិតទិច (ក្អែប ខ្ទួយ ខ្យាដំរី) ពស់ចឹក។
២- វាដំណើរការម៉េច?
គេមិនទាន់ដឹងពីសកម្មភាពព្យាបាលរបស់វានៅឡើយទេ ប៉ុន្តែគេដឹងថាមែក និងស្លឹករបស់វា មានជាតិទឹក ៨៤,៥% ជាតិ Protide ៣,៤% គ្លុយស៊ីត ១,៤% Cellulose ១,៦% វីតាមីន C ៦៣ មិល្លីក្រាម Caroten ១០,៥ មិល្លីក្រាម វីតាមីន B2 ០,៣៦ មិល្លីក្រាម វីតាមីន PP ១,៣ មិល្លីក្រាម។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះ ព្រោះពេលកំពុងចង់បានកូន ឬបំបៅដោះ គួរប្រើថ្នាំតែមួយមុខណាដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំដែលអាចជាវបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយផ្ទីអាចម៍មាន់ ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជាជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
បើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ផ្ទីអាចម៍មាន់ អាចមានអន្តរកម្មជាមួយថ្នាំដែលកំពុងប្រើបច្ចុប្បន្ន ឬស្ថានភាពជំងឺដែលអ្នកមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលផ្ដល់នេះគឺមិនអាចជំនួសឲ្យការផ្ដល់អនុសាសន៍ ពីគ្រូពេទ្យបានឡើយ។ ត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី មុនប្រើថ្នាំនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ផ្ទីអាចម៍មាន់ អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដែលប្រើប្រាស់អាស្រ័យលើអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិមិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញមុនប្រើ។
កម្រិតប្រើជាទូទៅគឺ ១៥ ទៅ ៣០ ក្រាមក្នុងមួយថ្ងៃដោយ ដាំទឹកផឹក(ប្រភេទស្ងួត) និង ពី ៥០ ទៅ ១០០ ក្រាម ក្នុងមួយថ្ងៃដោយបុកផឹក ឬដាំផឹក (ប្រភេទស្រស់)។
បញ្ជាក់៖ បើសត្វមានពិសទិច ឬខាំ ឲ្យយករុក្ខជាតិនេះទាំងស្រស់បុកពូតយកទឹកផឹក។
៧- ផ្នែកដែលប្រើប្រាស់?
– ផ្ទីអាចម៍មាន់ ស្រស់ ឬស្ងួត។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]