ស្វែងយល់ពីការប្រើប្រាស់
១- ភ្លៅកង្កែប អាចប្រើដើម្បីអ្វី?
ភ្លៅកង្កែប ជាប្រភេទតិណជាតិ ឬរុក្ខជាតិពពួកស្មៅ ប៉ុន្តែអាចរស់យូរឆ្នាំ មានប្រវែងពី ៣០-៨០ សង់ទីម៉ែត្រ ភាគច្រើនដុះដោយខ្លួនឯង នៅកន្លែងមានដីសើម ថ្លុកត្រពាំង និងដាំហូបធ្វើជាអន្លក់។ គេច្រើនប្រើភ្លៅកង្កែប ជាឱសថសម្រាប់ព្យាបាល ជំងឺលើសឈាម រលាកផ្លូវទឹកនោម នោមឈាម នោមឈឺ ដួលបោកទង្គិច រដូវមកច្រើនថ្ងៃ។
២- ភ្លៅកង្កែបដំណើរការម៉េច?
មិនមានការសិក្សាជាក់លាក់បែបវិទ្យាសាស្ត្រ ពីសកម្មភាពព្យាបាលវានៅឡើយទេ។ ប៉ុន្តែវាគ្មានជាតិពុលឡើយ ចំពោះការប្រើប្រាស់ ប្រើកាន់តែច្រើន កាន់តែល្អ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះ នៅពេលកំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណា ដែលមានការណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយភ្លៅកង្កែប ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
បើមានក្តីបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
- ក្រសាំង (Krosang)
- ផ្កាម្លិះ (Jasmine)
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ភ្លៅកង្កែប អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺយើងកំពុងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនធ្វើការប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសប្រើប្រាស់ភ្លៅកង្កែប អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឪសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។ ប៉ុន្តែកម្រិតប្រើទូទៅ ពី ១៦-២០ ក្រាមក្នុងមួយថ្ងៃ។
៧- ផ្នែកដែលប្រើប្រាស់?
– ដើមរុក្ខជាតិទាំងមូល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]