ស្វែងយល់ពីការប្រើប្រាស់
១- ផ្លែប៉េសគេប្រើដើម្បីអ្វី?
ស្លឹក សម្បកដើម ផ្កា និងគ្រាប់ របស់រុក្ខជាតិនេះ សុទ្ធតែមានប្រសិទ្ធិភាពព្យាបាល បន្ថយការឈឺចាប់ សណ្ដំ បញ្ចុះទឹកនោម និងសកម្មភាពកាត់ស្លេស្ម។ ផ្លែប៉េស ក៏អាចប្រើ ចំពោះជំងឺក្អកមាន់ ក្អកធម្មតា និងជំងឺរលាកទងសួតរ៉ាំរ៉ៃ។
គ្រូឱសថបុរាណចាស់ៗ លើកឡើងថា ស្លឹកស្រស់ របស់រុក្ខជាតិប៉េស អាចប្រើដើម្បីបណ្ដេញដង្កូវ បើរឹតលើស្បែកដូចថ្នាំរឹត។
សេរ៉ូ និងទឹកត្រាំ (Infustion) របស់ផ្កាប៉េស អាចមានប្រសិទ្ធិភាព ជាថ្នាំបញ្ចុះលាមក។ សេរ៉ូ អាចល្អចំពោះក្មេង@ និងគ្នាយើងមានជំងឺ មានសុខភាពខ្សោយ ល្អក្នុងការប្រឆាំងជំងឺខាន់លឿង (Jaundice)។
សេរ៉ូមានជាតិអាល់កុល (Tincture) ផ្កាប៉េស អាចបន្ថយការឈឺចាប់លើពោះវៀនធំ ដែលបណ្ដាលមកពីគ្រួស។
ផ្លែប៉េស អាចនឹងចេញវេជ្ជបញ្ជាអោយប្រើក្នុងករណីផ្សេងទៀត សូមសួរទៅគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ ដើម្បីដឹងព័ត៌មានបន្ថែម។
២- ផ្លែប៉េសមានសកម្មភាពយ៉ាងម៉េចខ្លះ?
មិនមានការសិក្សាគ្រប់គ្រាន់ពីដំណើរការឱសថរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
កត្តាគួរប្រុងប្រយ័ត្ន
៣- ត្រូវដឹងអ្វីខ្លះមុនប្រើផ្លែប៉េស?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ស្រ្តីមានគភ៌ឬបំបៅដោះព្រោះនៅពេលដែលអ្នកកំពុងចង់បានកូន ឬបំបៅដោះអ្នកគួរតែប្រើថ្នាំតែមួយមុខណា ដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗរួមទាំងថ្នាំដែលអាចជាវបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងផ្លែប៉េស ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀតដូចជាជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាព លើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍ ប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ផ្លែប៉េសមានសុវត្ថិភាពកម្រិតណា?
– ស្រីៗពពោះ និងបំបៅដោះកូន៖ មិនមានព័ត៌មានអាចជឿជាក់បានពីសុវត្ថិភាព ញ៉ាំឱសថបុរាណពីផ្លែប៉េសនេះឡើយ ហើយប្រសិទ្ធភាពបន្ទន់លាមក របស់តែធ្វើពីស្លឹករុក្ខជាតិនេះ មិនល្អចំពោះស្ត្រីមានផ្ទៃពោះដូចគ្នា។ ដូចនេះ បើសិនជាមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន ដើម្បីសុវត្ថិភាព សូមចៀសវាងប្រើផ្លែប៉េសជាថ្នាំបុរាណ។
ស្វែងយល់ពីផលរំខាន
៥- ផ្លែប៉េសអាចមានផលរំខានអ្វីខ្លះ?
ជាទូទៅ ការញ៉ាំឱសថបំប៉នពីផ្លែប៉េស មិននាំឲ្យមានផលប៉ះពាល់អ្វីទេ។ តែយ៉ាងនេះក្ដី បើញ៉ាំវាច្រើនពេក អាចបណ្ដាលឈឺ ឬពិបាកក្នុងពោះ។ បើមានករណីមអាលែកហ្ស៊ី សូមបញ្ឈប់ការប្រើប្រាស់ភ្លាម។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថរុក្ខជាតិ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ផ្លែប៉េសមានអន្តរកម្មជាមួយអ្វីខ្លះ?
ផ្លែប៉េស អាចមានប្រតិកម្មអន្តរកម្មជាមួយថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាននៅពេលបច្ចុប្បន្ន។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យមុនប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ផ្លែប៉េស អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៨- ផ្លែប៉េសមានទម្រង់ជាឱសថបុរាណម៉េចខ្លះ?
ផ្លែប៉េស អាចនឹងមានទម្រង់ និងកម្រិតដូចខាងក្រោម៖
– សេរ៉ូលាយអាល់កុល (Tincture)
– តែផ្លែប៉េស
– សម្បកផ្លែប៉េសត្រាំ (infusion) កម្រិត ១/២ អោន (ប្រហែល ១៤,១៧ក្រាម) ឬកម្រិត ១ អោន (ប្រហែល ២៨,៣៥ ក្រាម) ចំពោះស្លឹកផ្លែប៉េសត្រាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]