backup og meta

Quinine (ដើមគីនីន)

Quinine (ដើមគីនីន)

ការ​ប្រើ​ប្រាស់

១- តើ​ដើមគីនីនប្រើ​ដើម្បី​អ្វី?

ដើមគីនីន​ ជា​ប្រភេទ​រុក្ខ​ម្យ៉ាង មាន​ប្រភព​មក​ពី​តំបន់​អារ៉ាប់ និង​ត្រូវ​គេ​យក​មក​ដាំ​ដុស​លើ​ទឹក​ដី​អាស៊ី​អាគ្នេយ៍ ពិសេស​ប្រទេស ឥណ្ឌូនេស៊ី ដើម្បីប្រើ​ជា​ឱសថ​បុរាណតែ​ឯង ឬ​ប្រើ​រួម​ជាមួយ​ថ្នាំ​ដទៃ​ទៀត​ ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ (ករណីធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ឆ្លង​តាម​រយៈ​មូស​ដែក​គោល​ញីខាំ)។

គ្រូពេទ្យ​ អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​​ប្រើ​ថ្នាំ គីនីន​ ក្នុង​ករណី​ជំងឺ​ផ្សេង​ទៀត ដូច​នេះ ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

២- ដើម​គីនីន​មាន​សកម្មភាព​យ៉ាង​ដូច​ម្ដេច?

ដើម​គីនីន ​មាន​សកម្មភាព​សម្លាប់​មេរោគ​​បង្កជា​​ជំងឺ​គ្រុន​ចាញ់។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​រុក្ខជាតិ ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុនប្រើដើមគីនីន?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ ព្រោះ​ពេល​​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​​ ​គួរ​​​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ទឹក​ដោះ​គោ ​​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

-​ មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ីប្រភេទ​ផ្សេង​ទៀត​ ដូចជា​ ជាមួយ​​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

– ​ត្រូវ​ការ​វះកាត់ (រួម​ទាំង​វះកាត់​ធ្មេញ​ផង​ដែរ) ឬ​ធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ណា​មួយ។ សូម​ប្រាប់​គ្រូពេទ្យ​​ជាមុន ​បើកំពុង​ប្រើ​ឱសថ​ពី​រុក្ខជាតិ គីនីន ព្រោះ​​ប្រហែល​ជា​អាច ​នឹង​ឈប់​ប្រើ​ថ្នាំ​មួយ​រយៈ​ពេល​ខ្លី។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ដើម​​គីនីន​មាន​សុវត្ថិភាព​កម្រិត​ណា?

– ចំពោះ​ស្ត្រី​ពពោះ​ និង​បំបៅ​ដោះ​កូន៖ ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ ជា​រឿង​សំខាន់ ព្រោះ​វា​អាច​បង្ក​ជា​ជំងឺ​ធ្ងន់​ធ្ងរ​ ប៉ះពាល់​ទាំង​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ។ គ្រូពេទ្យ ​អាច​នឹង​ប្រាប់យើង​ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​ផ្សេង​ៗ នៅ​ពេល​លេប​ថ្នាំ​បុរាណ​នេះ ​អំឡុង​ពេល​ពពោះ។

ស្វែង​យល់​ពី​ផលរំខាន

៥- ដើម​គីនីនអាច​មាន​ផល​រំខាន​អ្វី​ខ្លះ?

ខាង​ក្រោម​នេះ ​ជា​ផល​រំខាន​កើត​មាន​ញឹក​ញាប់ ដូចជា៖

– ចង្អោរ

– នៅ​មិនសុខក្នុង​ខ្លួន

– ពិបាក​ស្ដាប់​ឮ ឬ​ហឹង​នៅ​ក្នុង​ត្រចៀក

– វង្វេង​វង្វាន់

– មាន​អារម្មណ៍​ភ័យៗ។

ផល​រំខាន​ខ្លះ​ទៀត អាច​នឹង​ធ្ងន់​ធ្ងរ។ បើ​ធ្លាប់​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម ប្រញាប់​​ទៅ​ជួប​គ្រូពេទ្យជា​បន្ទាប់ ដូចជា៖

– ឡើងកន្ទួល

– កន្ទាលត្រអាក

– រមាស់

– ឡើង​ក្រហម

– សំឡេង​ស្អក

– ពិបាក​ដក​ដង្ហើម ឬ​ពិបាក​លេប

– ហើម​មុខ​ បំពង់ក បបូរមាត់ ភ្នែក ដៃ ជើង កំភួន​ជើង ឬ​ផ្នែក​ខាង​ក្រោម​​ជើង

– គ្រុន

– ពង​បែក

– មាន​បញ្ហា​ក្រពះ​ពោះវៀន

– ឈឺ​ពោះ

– ក្អួត

– រាក

– ស្រវាំង ឬ​មើល​ពណ៌​ខុស

– ស្ដាប់មិន​​ឮ ឬ​មើលមិន​ឃើញ

– សន្លប់

– ងាយ​មាន​ស្នាម​របូស

– ចេញ​ចំណុច ស្វាយ ត្នោត ឬ​ក្រហម​នៅ​លើ​ស្បែក

– ហូរ​ឈាម​ខុស​ធម្មតា

– លាមក​ក្រមៅ ឬ​ខ្មៅ​

– ឈាម​ច្រមុះ

– ហូរ​ឈាម​តាម​អញ្ចាញ

– ឈឺ​ក

– បេះដូង​លោត​ញាប់ ឬ​ខុស​ប្រក្រតី

– ឈឺ​ទ្រូង

– ខ្សោយ​កម្លាំង

– បែក​ញើស​ច្រើន

– វិល​មុខ។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើ​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ គ្រូ​ឱសថ​រុក្ខជាតិ ​ឬ​ឱសថការី។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦-​ ដើមគីនីនមាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ដើគីនីន អាច​មាន​ប្រតិកម្មជាមួយ​ថ្នាំ​ពេទ្យ ឬ​ស្ថានភាពជំងឺ​យើង​កំពុង​មាន​បច្ចុប្បន្ន។ សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យ​មុន​ប្រើ​ប្រាស់ ខណៈថ្នាំ​ពេទ្យ​ខាង​ក្រោម​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​រុក្ខជាតិ​នេះ មាន​ដូច​ជា៖

– ថ្នាំ Acetazolamide (Diamox)

– ថ្នាំ Sodium bicarbonate (Neut)

– ថ្នាំ Aminophylline (Truphylline)

– ថ្នាំ Theophylline (Theo-Dur)

– ថ្នាំ ព្យាបាល​ជំងឺ​មហារីក​ដូច​ជា ថ្នាំ Arsenic trioxide (Trisenox) ថ្នាំ Aandetanib (Caprelsa) និង ថ្នាំ Imatinib (Gleevec)។

– ថ្នាំ Bosentan (Tracleer)

– ថ្នាំ Methadone (Dolophine)

– ថ្នាំ Tacrolimus (Prograf)

– រុក្ខជាតិ St. John’s Wort (hypericum perforatum)

– ថ្នាំ ផ្សះ (Antibiotics) ដូច​ជា ថ្នាំ Azithromycin (Zithromax) ថ្នាំ Clarithromycin (Biaxin) ថ្នាំ Erythromycin (E-Mycin) ថ្នាំ Levofloxacin (Levaquin Leva-Pak) ថ្នាំ Moxifloxacin (Avelox) ថ្នាំ Pentamidine (Nebupent) ថ្នាំ Telithromycin (Ketek) ថ្នាំ Tetracycline (Sumycin)។

– ថ្នាំប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត (Antidepressants) ដូច​ជា ថ្នាំ Amitriptyline (Elavil) ថ្នាំ Citalopram (Celexa) ថ្នាំ Clomipramine (Anafranil) ថ្នាំDesipramine (Norpramin) ថ្នាំ Nefazodone (Serzone) ថ្នាំ Venlafaxine (Effexor)។

– ថ្នាំប្រឆាំង​ពពួក​ផ្សិត (Antifungal medication) ដូច​ជា ថ្នាំ Itraconazole (Sporanox) ថ្នាំ Ketoconazole (Nizoral) ថ្នាំ Posaconazole (Noxafil) ថ្នាំ Voriconazole (Vfend)។

– ថ្នាំបញ្ចុះ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម (Cholesterol-lowering medicine) ដូច​ជា ថ្នាំ Atorvastatin (Lipitor) ថ្នាំ Simvastatin (Zocor) ថ្នាំ Lovastatin (Mevacor)។

– ថ្នាំ​ក្អក (Cough medicine) ដែល​មាន​សារធាតុ Dextromethorphan។

– ថ្នាំជំងឺ​បេះដូង (Heart medication) ដូច​ជា ថ្នាំ Amiodarone ថ្នាំ Digoxin ថ្នាំ Dofetilide ថ្នាំ Disopyramide ថ្នាំ Dronedarone ថ្នាំ Flecainide ថ្នាំ Ibutilide ថ្នាំ Metoprolol ថ្នាំ Procainamide ថ្នាំ Propafenone ថ្នាំ Quinidine ថ្នាំ Sotalol និងថ្នាំ Verapamil។

– ថ្នាំរលាក​ថ្លើម​ប្រភេទ C (Hepatitis C medication) ដូច​ជា ថ្នាំ Boceprevir ថ្នាំ Telaprevir។

– ថ្នាំជំងឺ​អេដស៍ (HIV/AIDS medication) ដូច​ជា ថ្នាំ Atazanavir ថ្នាំ Delavirdine ថ្នាំ Efavirenz ថ្នាំ Fosamprenavir ថ្នាំ Indinavir ថ្នាំ Nelfinavir ថ្នាំ Nevirapine ថ្នាំ Ritonavir ថ្នាំ Saquinavir។

– ថ្នាំប្រឆាំង​ចង្អោរ ​និង​ក្អួត (Anti-nausea and anti-vomiting medication) ដូច​ជា ថ្នាំ Dolasetron ថ្នាំ Droperidol ថ្នាំ Ondansetron។

– ថ្នាំសរសៃ​ប្រសាទ (Antipsychotics) ដូច​ជា ថ្នាំ Chlorpromazine ថ្នាំ Clozapine ថ្នាំ Haloperidol ថ្នាំ Mesoridazine ថ្នាំ Pimozide ថ្នាំ Thioridazine ថ្នាំ Ziprasidone។

– ថ្នាំ​ប្រឆាំង​ប្រកាច់ (Seizure medication) ដូច​ជា ថ្នាំ Carbamazepine ថ្នាំ Fosphenytoin ថ្នាំ Oxcarbazepine ថ្នាំ Phenobarbital ថ្នាំ Phenytoin ថ្នាំ Primidone។

– ថ្នាំបញ្ចុះ​អាស៊ីដ​ក្រពះ (Stomach acid reducers) ដូច​ជា ថ្នាំ Cimetidine ថ្នាំ Ranitidine ឬថ្នាំ​ប្រឆាំង​អាស៊ីដ​មាន​ជាតិ​អាលុយមីញូម។

– ថ្នាំរបេង (Tuberculosis medication) ថ្នាំ Rifabutin ថ្នាំ Rifampin ថ្នាំ Rifapentine។

Dosage

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ដូស​ រ​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះ​ ​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល ​​ប្រើ​​អាស្រ័យ​លើ​អាយុ​ សុខភាព​ ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱ​សថ​រុក្ខជាតិ​ ​ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៨- ទម្រង់​ដើមគីនីន​ជា​ឱសថ

– ថ្នាំ​គីនីនស្រោប​សម្បក (ខាប់ស៊ុល)។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Quinine. http://www.everydayhealth.com/drugs/quinine. Accessed November 28, 2016

Quinine. https://medlineplus.gov/druginfo/meds/a682322.html. Accessed November 28, 2016

កំណែ​ប្រែបច្ចុប្បន្ន

21/08/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 21, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម