backup og meta

Grapefruit (ក្រូចថ្លុង)

Grapefruit (ក្រូចថ្លុង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ក្រូចថ្លុងប្រើ​ដើម្បី​អ្វី?

ក្រូច​ថ្លុង នេះ​ជា​ប្រភេទ​ក្រូច​ម្យ៉ាង​ ដែល​ផ្លែ ប្រេង​សម្បក និង​សារធាតុ​ចម្រាញ់​ចេញ​ពី​គ្រាប់ សុទ្ធ​តែ​​អាច​ប្រើ​ជា​ថ្នាំ​បាន។

ទឹក​ក្រូចថ្លុង អាច​ប្រើ​ព្យាបាលបញ្ហា​ឡើង​ជាតិ​កូលេស្តេរ៉ូល ក្រិន​សរសៃ​ឈាម មហារីក ជំងឺ​ស្បែក Psoriasis និង​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ធាត់​លើស​ទម្ងន់។

សារធាតុ​ចម្រាញ់​ពី​គ្រាប់​ក្រូចថ្លុង ​លេប​ដើម្បី​ព្យាបាល​បញ្ហា​ការ​បង្ក​រោគដោយ​បាក់តេរី វីរុស និង​ផ្សិត។

ប្រេង​ក្រូចថ្លុង ប្រើ​លាប​នៅ​លើ​ស្បែក​ ដើម្បី​សម្រួល​សាច់​ដុំ បណ្ដុះ​សក់ ធ្វើ​ឲ្យ​មាន​សំណើម​ស្បែក និង​ព្យាបាល​បញ្ហា​មុន ​និង​ស្បែក​មុខ​ប្រេង​ច្រើន ហើយ​បើ​ផឹក​វិញ ​អាច​ព្យាបាល​បញ្ហា​គ្រុន​ផ្ដាសាយ​ធម្មតា (Influenza) បាន។

សារធាតុ​ចម្រាញ់​ពី​គ្រាប់​ក្រូចថ្លុង អាច​លាប​នៅ​លើ​ស្បែក ​ធ្វើ​ជា​សារធាតុ​សម្អាត​មុខ សារធាតុព្យាបាល​បឋម ព្យាបាល​បញ្ហា​រលាក​តិច​តួច និងអាច​​ប្រើ​ដើម្បី​ធ្វើ​ជា​ទឹក​លាង​សម្អាត​ទ្វារ​មាស សម្រាប់​បញ្ហា​ការ​បង្ក​រោគ​ដោយ​ផ្សិត​ទៅ​លើ​ទ្វារ​មាស (Candidiasis)។ លើស​ពី​នេះ ក៏​អាច​ប្រើ​ដើម្បី​សម្អាត​ត្រចៀក ឬ​ច្រមុះ ​ដើម្បី​ការ​ពារ ​និង​ព្យាបាល​ការ​បង្ក​រោគ ក៏​ដូច​ជា​បញ្ហា​ឈឺ​ក អាចយក​មក​​លាង​សម្អាត​ធ្មេញ​ ការពារ​ការ​រលាក​អញ្ចាញ​ និង​ធ្វើ​ឲ្យ​អញ្ចាញ​មាន​សុខភាព ល្អ ​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​ស្រស់​ស្រាយ។

គ្នា​យើង​មួយ​ចំនួន ហឹត​ផ្សែង​ក្រូច​ប្រភេទ​នេះ ​ដើម្បី​ជួយ​ឲ្យ​រាង​កាយ​រក្សា​ទឹក​ក្នុង​ខ្លួន ព្យាបាល​បញ្ហា​ឈឺ​ក្បាល ស្ត្រេស និង​បាក់ទឹក​ចិត្ត។ ចំហាយ​សារធាតុ​ចម្រាញ់​ពី​គ្រាប់ គេ​ប្រើ​ដោយ​ហឺត​ចូល​ ដើម្បី​ព្យាបាល​ការ​បង្ក​រោគទៅ​លើ​សួត។

បើ​ប្រើ​ជា​អាហារ ​និង​ភេសជ្ជៈ​វិញ ក្រូច​នេះ​ គេ​អាច​ញ៉ាំ​ផ្លែ ទឹក​ផ្លែ និង​ប្រើ​ដើម្បី​ជា​សារធាតុ​ផ្ដល់​ក្លិន។

ចំពោះ​ឧស្សាហកម្ម​ ប្រេង ​និង​សារធាតុ​ចម្រាញ់​ពី​គ្រាប់ក្រូច​ថ្លុង ត្រូវ​គេ​ប្រើ​ធ្វើ​ជា​សារធាតុ​ផ្ដល់​ក្លិនក្នុង​សាប៊ូ និង​គ្រឿង​សម្អាង និង​ប្រើ​ជា​សារធាតុ​សម្អាត​ផ្លែ​ឈើ បន្លែ សាច់ ផ្ទៃ​ចង្ក្រាន ចាន ។ល។

ចំពោះ​ខាង​កសិកម្ម​វិញ សារធាតុ​ចម្រាញ់​ពី​គ្រាប់ អាច​ប្រើ​ដើម្បី​សម្លាប់​បាក់តេរី និង​ផ្សិត ប្រឆាំង​នឹង​ការ​លូត​លាស់​របស់​ផ្សិត សម្លាប់​ប៉ារ៉ាស៊ីតក្នុង​អាហារ​សត្វ ប្រើ​ដើម្បី​រក្សា​គុណភាព​អាហារ និង​ទឹក។

២- ក្រូចថ្លុង​ដំណើរការ​យ៉ាងម៉េច​ខ្លះ?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់ ​ពី​សកម្មភាព​ព្យាបាលរ​បស់​ក្រូច​ថ្លុងនៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ​យ៉ាង​ណា មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ក្រូច​ថ្លុង ជា​ប្រភព​នៃ​វីតាមីន C ជាតិ​សរសៃ ប៉ូតាស្យូម ប៉ិក​ទីន និង​សារធាតុ​ជីវជាតិ​ផ្សេងៗ​ទៀត។ សារធាតុ​ខ្លះ​ អាច​មាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម (Antioxidant) អាច​ជួយ​ការ​ពារ​កោសិកា​ពី​ការ​ខូច​ខាត ឬ​បន្ថយ​ជាតិ​កូលេស្តេរ៉ូល។

ទោះ​យ៉ាង​នេះ​ក៏​ពិត​មែន ក៏​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់ ​ពី​សកម្មភាព​ប្រេង​របស់ក្រូច​ថ្លុង ពេល​ប្រើ​ជា​ថ្នាំ​នៅ​ឡើយ​ទេ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើក្រូចថ្លុងជា​ថ្នាំ?

មុន​យក​ក្រូចថ្លុង​ធ្វើ​ជា​ថ្នាំ​ព្យាបាល ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​ពេទ្យ​ថ្នាំ​បុរាណ​ជា​មុន បើ​សិន៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយក្រូចថ្លុង ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- ក្រូចថ្លុង​មាន​សុវត្ថិភាព​កម្រិត​ណា?

ក្រូចថ្លុង​ មាន​សុវត្ថិភាព​ពេល​ប្រើ​ក្នុង​កម្រិត​ជា​អាហារ​ធម្មតា ហើយ​ក៏​អាច​មាន​សុវត្ថិភាព​ពេល​ញ៉ាំ​ជា​ថ្នាំ​ផង​ដែរ។ ប៉ុន្តែ​ក្រូចថ្លុង​ អាច​នឹង​មិន​មាន​សុវត្ថិភាព​ពេលល​ញ៉ាំ​ក្នុង​កម្រិត​ខ្ពស់។ ​បើ​ញ៉ាំ​ថ្នាំ​ពេទ្យ​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន មុន​នឹង​ញ៉ាំ​ជា​អាហារ​ ឬ​ប្រើ​​ថ្នាំ​ដែល​មាន​សារធាតុ​ពី​ផ្លែ​ឈើ​នេះ​ ព្រោះ​ថ្នាំ​ពេទ្យ​ខ្លះ​អាច​មាន​ប្រតិកម្ម​នឹង​ក្រូច​ថ្លុង។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ស្រីៗ​ពពោះ​ និង​បំបៅ​ដោះ​កូន៖ មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់ ​ពី​ការ​ប្រើ​ប្រាស់​ក្រូចថ្លុង​ ​អំឡុង​ពេល​ពពោះ និង​បំបៅ​ដោះ​នៅ​ឡើយ​ទេ ដូច​នេះ​សូម​កុំ​ប្រើ​វា​ជា​ថ្នាំ។

– ជំងឺ​មហារីក​សុដន់៖ មាន​ការ​ព្រួយ​បារម្ភ​ទាក់​ទង​​សុវត្ថិភាព​ នៅ​ពេល​​ញ៉ាំ​ទឹក​ផ្លែ​ឈើ​នេះ​ក្នុង​កម្រិត​ច្រើន។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ស្រីៗជិត​អស់​រដូវ ពេល​ផឹក​ទឹក​ក្រូច​ថ្លុង​ច្រើន​ជាង​បួន​កែវ​រៀង​រាល់​ថ្ងៃ អាច​នឹង​ប្រឈម​វិវត្ត​កើត​ជំងឺ​មហារីក​សុដន់​ រហូត​ដល់ ២៥-៣០ ភាគរយ។ ទឹក​ក្រូច​ថ្លុង​ នឹងកាត់​បន្ថយ​សកម្មភាព​រាង​កាយ​​បំបែកអ័រម៉ូន អឺស្ត្រូជែន នាំ​ឲ្យ​អ័រម៉ូន​នេះ​កើន​ឡើង​ខ្ពស់។ ដើម្បី​រក​ភស្ដុតាង​ច្បាស់​ជាង​នេះ គេ​នៅ​ត្រូវ​ការ​ការ​សិក្សា​ច្រើន​បន្ថែម​ទៀត រហូត​ទាល់​តែ​ដឹង​ច្បាស់។​ ហេតុនេះ សូម​ចៀស​វាង​ផឹក​ទឹក​ក្រូច​ថ្លុងច្រើនពេក ​ពិសេស​បើ​យើង​មាន​ជំងឺ​មហារីក​សុដន់ ឬ​ប្រឈម​ខ្ពស់​កើត​ជំងឺ​នេះ។

– ជំងឺ​មហារីក និង​ជំងឺទាក់​ទង​​អ័រម៉ូន៖ ញ៉ាំ​ក្រូច​ថ្លុង​ក្នុង​ច្រើន អាច​នាំ​ឲ្យ​កើន​កម្រិត​អ័រម៉ូនក្នុង​ខ្លួន ជា​ហេតុ​នាំ​ឲ្យ​កើន​ឡើង​ការ​ប្រឈម ​ជំងឺ​​ទាក់​ទង​នឹង​អ័រម៉ូន។ ស្រីៗ​មាន​បញ្ហា​ជំងឺ​ទាំងនេះ គួរ​ចៀស​វាង​ញ៉ាំ​ក្រូចថ្លុង។

ស្វែង​យល់​ពី​ផលរំខាន

៦- ​ផល​រំខានមាន​អ្វី​ខ្លះ​?

បើ​មាន​ក្តី​បារម្ភ​ពី​ផល​រំខាន​ណាមួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ផ្នែកឱសថ​រុក្ខជាតិ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- តើ ក្រូចថ្លុង​អាមេរិក (Grapefruit) អាច​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

ក្រូច​ថ្លុង អាច​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ​ ឬ​ស្ថាន​ភាព​ជំងឺ​យើង​កំពុង​មាន។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ ឬ​គ្រូឱសថ​បុរាណ ​មុន​នឹង​ប្រើ។

​ប្រតិកម្ម​មួយ​ចំនួន​ អាច​កើត​ឡើង​នៅ​ពេល​ប្រើ​ថ្នាំ​ពេទ្យ​ជាមួយ​នឹង​ក្រូច​ថ្លុង ដោយ​ថ្នាំ​ទាំង​នោះ​រួម​មាន៖

– ថ្នាំ Artemether (Artenam, Paluther) ថ្នាំ Buspirone (BuSpar) ថ្នាំ Carbamazepine (Tegretol) ថ្នាំ Carvedilol (Coreg) ថ្នាំ Cisapride (Propulsid) ថ្នាំ Clomipramine (Anafranil) ថ្នាំ Cyclosporine (Neoral, Sandimmune) ថ្នាំ Dextromethorphan (Robitussin DM, and others)។

– ថ្នាំ​អ័រម៉ូន Estrogens (conjugated equine estrogens – Premarin), ថ្នាំ ethinyl estradiol, estradiol (Climara, Vivelle, Estring), និង​ថ្នាំ​ផ្សេង​ៗ​ទៀត ថ្នាំ Etoposide (VePesid); ថ្នាំ Itraconazole (Sporanox)។

– ថ្នាំ​ពេទ្យ​​ផ្លាស់​ប្ដូរ​សកម្មភាព​ដោយ​សារ​ថ្លើម (Cytochrome P450 3A4 (CYP3A4) substrates) រួម​មាន ថ្នាំ lovastatin (Mevacor), ថ្នាំ ketoconazole (Nizoral), ថ្នាំ itraconazole (Sporanox), ថ្នាំ fexofenadine (Allegra), ថ្នាំ triazolam (Halcion), និង​ថ្នាំ​ជា​ច្រើន​ផ្សេង​ទៀត។

– ក្រុម​ថ្នាំ​​ព្យាបាល​ជំងឺ​លើស​ឈាម (ក្រុម​ថ្នាំ Calcium channel blockers) រួម​មាន ថ្នាំ nifedipine (Adalat, Procardia), ថ្នាំ verapamil (Calan, Isoptin, Verelan), ថ្នាំ diltiazem (Cardizem), ថ្នាំ isradipine (DynaCirc), ថ្នាំ felodipine (Plendil), ថ្នាំ amlodipine (Norvasc), និង​ថ្នាំ ផ្សេងៗ ជា​ច្រើន​ទៀត។

– ក្រុម​ថ្នាំ​ប្រើ​សម្រាប់​បញ្ចុះ​កូឡេស្តេរ៉ូល (ក្រុម​ថ្នាំ Statins) រួម​មាន ថ្នាំ lovastatin (Mevacor), ថ្នាំ simvastatin (Zocor), ថ្នាំ atorvastatin (Lipitor), ថ្នាំ cerivastatin (Baycol), និង​ថ្នាំ​ផ្សេងៗ​ច្រើន​ទៀត​លើក​លែង​តែ ថ្នាំ pravastatin (Pravachol)។

– ថ្នាំ Methylprednisolone ថ្នាំ Praziquantel (Biltricide) ថ្នាំ Quinidine ថ្នាំ Scopolamine (Transderm Scop)។

– ក្រុម​ថ្នាំងងុយគេង (ពពួក​ថ្នាំ Benzodiazepines) រួម​មាន​ ថ្នាំ clonazepam (Klonopin) ថ្នាំ diazepam (Valium) ថ្នាំ lorazepam (Ativan) និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ថ្នាំ Sildenafil (Viagra) ថ្នាំ Terfenadine (Seldane) សារធាតុ Caffeine ថ្នាំ Erythromycin ថ្នាំ Fexofenadine (Allegra) ថ្នាំ Losartan (Cozaar)។

– ក្រុម​ថ្នាំ​​ផ្លាស់​ប្ដូរ​ដោយ​សារ​ថ្លើម (Cytochrome P450 1A2 (CYP1A2) substrates) រួម​មាន ថ្នាំ amitriptyline (Elavil) ថ្នាំ haloperidol (Haldol) ថ្នាំ ondansetron (Zofran) ថ្នាំ propranolol (Inderal) ថ្នាំ theophylline (Theo-Dur, others) ថ្នាំ verapamil (Calan, Isoptin, others) និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ក្រុម​ថ្នាំ​​ផ្លាស់​ប្ដូរ​ដោយ​សារ​ថ្លើម (Cytochrome P450 2C19 (CYP2C19) substrates) រួម​មាន​ ថ្នាំ omeprazole (Prilosec) ថ្នាំ lansoprazole (Prevacid) និង​ថ្នាំ pantoprazole (Protonix)។

– ថ្នាំ diazepam (Valium) ថ្នាំ carisoprodol (Soma) ថ្នាំ nelfinavir (Viracept) និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ក្រុម​ថ្នាំ​​ផ្លាស់​ប្ដូរ​ដោយ​សារ​ថ្លើម (Cytochrome P450 2C9 (CYP2C9) substrates) រួម​មាន ថ្នាំ diclofenac (Cataflam, Voltaren) ថ្នាំ ibuprofen (Motrin) ថ្នាំ meloxicam (Mobic) និង​ថ្នាំ piroxicam (Feldene)។

– ថ្នាំ celecoxib (Celebrex) ថ្នាំ amitriptyline (Elavil) ថ្នាំ warfarin (Coumadin) ថ្នាំ glipizide (Glucotrol) ថ្នាំ losartan (Cozaar) និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ថ្នាំ Saquinavir (Fortovase, Invirase) ថ្នាំ Theophylline ថ្នាំ Warfarin (Coumadin)។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៨- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ប្រើប្រាស់​ អាស្រ័យ​លើ​អាយុ សុខភាព​ និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​ទេ ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​អាច​ដឹង​ពី​កម្រិត​ប្រើ​​ត្រឹមត្រូវ។

៩- ទម្រង់​ថ្នាំ

ក្រូចថ្លុង​  អាច​មាន​ជា​ទម្រង់ ​និង​កម្រិត​៖

– គ្រាប់​ថ្នាំ​សារធាតុ​ Pectin ចម្រាញ់​ពី ក្រូចថ្លុង ៥០០មិល្លីក្រាម និង ១០០ មិល្លីក្រាម។

– សារធាតុ​ចម្រាញ់​ពី​គ្រាប់​ ក្រូចថ្លុង ក្នុង​គ្រាប់​ថ្នាំ​មាន​សម្បក (ខាប់ស៊ុល)។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Grapefruit. http://www.m.webmd.com/vitamins/ai/ingredientmono-946/grapefruit.Accessed March, 30, 2017.

Grapefruit. http://www.medicalnewstoday.com/articles/280882.php. Accessed March, 30, 2017.

Grapefruit. http://www.whfoods.com/genpage.php?tname=foodspice&dbid=25. Accessed March, 30, 2017.

កំណែ​ប្រែបច្ចុប្បន្ន

23/10/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម