backup og meta

Papaya (ល្ហុង)

Papaya (ល្ហុង)

ការ​ប្រើ​ប្រាស់

១- តើ​ល្ហុងប្រើ​សម្រាប់​អ្វី​ខ្លះ?

ល្ហុង អាច​ប្រើ​ដើម្បី​ការពារ​ និង​ព្យាបាល​បញ្ហា​ប្រព័ន្ធ​បំពង់​ក្រពះ​ និង​ពោះវៀន ការ​បង្ក​រោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន និង​អាច​ធ្វើ​ជា​ថ្នាំ​ងុយ​គេង និង​បញ្ចុះ​នោម​។

ក្រៅ​ពី​នេះ ល្ហុង​អាច​ប្រើ​ដើម្បី​ព្យាបាល បញ្ហា​ឈឺ​សរសៃ​ប្រសាទ (Neuralgia) និងជំងឺ Elephantoid growth ដែល​ជា​ជំងឺ សំដៅ​លើ​​ការ​ហើម​ធំ​នៅ​កន្លែង​ណា​មួយលើ​រាង​កាយ បញ្ហា​នេះ ​ជា​បញ្ហា​កម្រ​កើត​មួយ​នៃ​បញ្ហា​ប្រព័ន្ធ​ទឹក​រងៃ បង្ក​ដោយ​ដង្កូវ​ប៉ារ៉ាស៊ីត។

ល្ហុង អាច​នឹង​ណែនាំ​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

២- ល្ហុង​ដំណើរ​ការ​ម៉េច?

ល្ហុង មាន​សារធាតុ​គីមី​ពីរ​សំខាន់​ហៅ​ថា ប៉ាប៉ាអ៊ីន (Papain) និងកាប៉ាអ៊ីន (Carpain) ដោយ​សារ​ធាតុ​ទាំង​ពីរ គឺ​មាន​នាទី​ដូចជា៖

– ប៉ាប៉ាអ៊ីន (Papain)៖ មាន​សកម្មភាព ​ដូច​ញញួរ​ដំ​សាច់​ឲ្យ​ទន់ (Meat tenderizer) គឺ​ជួយ​បំបែក​ប្រូតេអ៊ីន កាបូអ៊ីដ្រាត និង​ខ្លាញ់។ ទោះ​យ៉ាង​នេះ​ក្ដី សារធាតុ​នេះ នឹង​ផ្លាស់​ប្ដូរ​រូប​រាង​ដោយ​សារ​តែ​អាស៊ីដ​ក្រពះ ដូច​នេះ​​នៅ​តែមានសំណួរ​​ថា​តើ​ នឹង​មាន​ប្រសិទ្ធិភាព​ទេ​ បើ​ប្រើ​វា​ជា​ថ្នាំ​លេប។

– កាប៉ាអ៊ីន (Carpain)៖ អាច​នឹង​មាន​សកម្មភាព​សម្លាប់ប៉ារ៉ាស៊ីត​មួយ​ចំនួន តែ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដូច​គ្នា​។

ហេតុនេះ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​និង​គ្រូ​ឱសថ​រុក្ខជាតិ ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ​ល្ហុង​ជា​ថ្នាំ​បុរាណ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ​ធ្លាប់​មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយ​នឹងល្ហុង ​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– ធ្លាប់​មាន​ប្រតិកម្មអាល្លែក្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ល្ហុង​មាន​សុវត្ថិភាព​កម្រិត​ណា?

– ចំពោះស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​បំបៅ​ដោះ​កូន៖ ល្ហុង អាច​​មិន​មាន​សុវត្ថិភាព​ឡើយ​ បើ​លេប​វា​ក្នុង​កម្រិត​ជា​ថ្នាំ​នៅ​អំឡុង​ពេល​ពពោះ។ មិន​ត្រូវ​ញ៉ាំល្ហុង​ក្នុង​កម្រិត​ជា​ថ្នាំ​ឡើយ ព្រោះ​មាន​ភស្ដុតាង​ខ្លះ​បង្ហាញ​ថា​ សារធាតុ​ ប៉ាប៉ាអ៊ីន មិន​ទាន់​បំបែក​ អាច​នឹង​ពុល​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ ឬ​បង្ក​​ឲ្យ​ទារក​ខូច​ទ្រង់​ទ្រាយ​ពី​កំណើត (Birth defect)។

មក​ទល់​នឹង​ពេល​នេះ ក៏មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់ ពី​សុវត្ថិភាពការ​ប្រើ​ប្រាស់​ល្ហុង​ជា​ថ្នាំ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ដូច​គ្នា។ យក​ល្អ​ សូម​ចៀស​វាង​ញ៉ាំល្ហុង​ក្នុង​កម្រិត​ខ្ពស់ ជាង​កម្រិតអាហារ​ធម្មតា។

– វះ​កាត់៖ ត្រូវ​ឈប់​ប្រើ​ល្ហុង​ជា​ថ្នាំ​ព្យាបាលរយៈ​ពេល ២​ សប្ដាហ៍​មុន​ពេល​វះកាត់ ព្រោះ​ល្ហុង អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប។ ក្នុង​ទ្រឹស្ដី ទម្រង់​ជា​ថ្នាំ​របស់​ល្ហុង អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ ទាំង​អំឡុង​ពេលវះកាត់ ​និង​ក្រោយ​វះកាត់។

ស្វែង​យល់​ពី​ផលរំខាន

៥- ល្ហុងមាន​ផល​រំខាន​​អ្វី​ខ្លះ?

ល្ហុង អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ចំពោះគ្នា​យើងមាន​ប្រតិកម្ម​នឹង​វា។ ជាតិ​ឡាក់ទិក​ក្នុង​ល្ហុង អាច​បង្ក​ការ​រលាក​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​មាន​ពង​បែក​លើ​ស្បែក។

ទឹក​ល្ហុង​ និង​គ្រាប់​ល្ហុង អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ពេល​លេប​។ ទោះ​យ៉ាង​នេះ​ក្ដី ​ការ​ប្រើ​ស្លឹក​ល្ហុង​ក្នុង​កម្រិត​ខ្ពស់ អាច​ធ្វើ​ឲ្យ​រលាក​ក្រពះ។

យ៉ាង​ណា មិន​មែន​គ្រប់​គ្នា ​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឱសថការី​ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ​ល្ហុងអាច​មាន​អន្តរកម្ម​នឹង​អ្វី​ខ្លះ?

ល្ហុង អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ពេទ្យ​ ឬ​ស្ថានភាព​ជំងឺ​ដែល​អ្នក​កំពុង​មាន​នៅ​ពេល​បច្ចុប្បន្ន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​គ្រូឱសថ​បូរាណ មុន​នឹង​ប្រើ។ ស្ថាន​ភាព​ជំងឺ​ និង​ថ្នាំ​ទាំង​នោះ​ អាច​មាន​ប្រតិកម្ម​ជា​មួយ​ល្ហុង​មាន​ដូច​ជា៖

– ថ្នាំ Warfarin (Coumadin)៖ Warfarin (Coumadin) ប្រើ​ដើម្បី​ឲ្យ​ឈាម​ក្រ​កក ល្ហុង អាច​នឹង​បង្កើន​ប្រសិទ្ធិភាព​ថ្នាំ​នេះ និង​បង្កើន​ឱកាស​ឲ្យ​មាន​ការ​ហូរ​ឈាម​ និង​មាន​របួស​ស្នាម។ ត្រូវ​ប្រាកដ​ថា យើងបាន​ពិនិត្យ​ឈាម​ទៀង​ទាត់ ព្រោះ​កម្រិត​ថ្នាំ អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។

– ជំងឺ​ទឹក​នោម​ផ្អែម៖ ល្ហុង ​ឡើង​មេ (Fermented) អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប។ គ្នា​យើង​មាន ​ជំងឺ​ទឹក​នោម​ផ្អែម និង​​កំពុង​ញ៉ាំ​ថ្នាំ​បញ្ចុះជាតិ​ស្ករ ត្រូវ​ប្រុង​ប្រយ័ត្ន ទៅ​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ហើយ​​បើ​ចាំបាច់ គ្រូពេទ្យ​អាច​នឹង​កែ​តម្រូវ​កម្រិត​ថ្នាំ​ទៀត​ផង។

– ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប៖ ល្ហុង​ ​ឡើង​មេ អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប។ ញ៉ាំ ល្ហុង​របៀប​នេះ អាច​នឹង​ធ្វើ​ឲ្យ​ចុះ​ជាតិ​ស្ករ​កាន់​តែ​ទាប ចំពោះ​គ្នា​យើងមាន​បញ្ហា​នេះ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​នេះ ​មិន​អាច​ជំនួស​​អនុសាសន៍គ្រូពេទ្យ​បាន​ទេ។ ត្រូវតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​នឹង​ប្រើប្រាស់​ថ្នាំ​នេះ។

៧- កម្រិត​ប្រើ​ប្រាស់យ៉ាង​ម៉េច​ខ្លះ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់ល្ហុង អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។កម្រិត​​ដែល​​ប្រើប្រាស់​អាស្រ័យ​លើ​អាយុ​សុខភាព​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេសឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៨- ល្ហុងមាន​ទម្រង់​ជា​ថ្នាំម៉េច​ខ្លះ?

– គ្រាប់​ថ្នាំ​មាន​សម្បក (ខេបស៊ុល)។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Papaya. https://www.drugs.com/npc/papaya.html. Accessed November 28, 2016

Papaya. http://www.webmd.com/vitamins-supplements/ingredientmono-488-papaya.aspx?activeingredientid=488&activeingredientname=papaya. Accessed November 28, 2016

កំណែ​ប្រែបច្ចុប្បន្ន

26/09/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម