backup og meta

Brown Rice (អង្ករសម្រូប)

Brown Rice (អង្ករសម្រូប)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- អង្ករសម្រូបប្រើ​ដើម្បី​អ្វី?

អង្ករសម្រូប (Brown rice) ​ជា​អង្ករ​ស​ធម្មតា​ដែល​មិន​ទាន់​សម្អាត​ឲ្យ​ស ដោយ​អង្ករសម្រូប មាន​ផ្ទុកអាស៊ីដ​ខ្លាញ់​មិន​ឆ្អែត (Unsaturated fatty acids) ជាតិ​ប្រូតេអ៊ីន រ៉ែ វីតាមីន និង​ម្ស៉ៅ (Starch) ដែល​សារធាតុ​ទាំង​អស់​នេះ ​ច្រើន​តែ​ត្រូវ​សម្អាត​ចេញ នៅ​ពេល​គេ​យក​ទៅ​​សម្អាត​អង្ករ​ឲ្យ​ស។ យើង​អាច​យក​អង្ករ​ប្រភេទ​នេះ​ធ្វើ​ជា​អាហារ​ក៏​បាន និង​អាច​ប្រើ​ជា​ឱសថបាន​ដូច​គ្នា។

អង្ករសម្រូប ​អាច​ប្រើ​ព្យាបាល​បញ្ហា​សុខភាព​ដូច​ជា៖

– រាក

– ឈឺពោះ

– ចង្អោរ​

– ខាន់​លឿង

– ហើម (រលាក)

– ពិកា​ស្ពឹក​ស្រពន់

– ឫស​ដូង​បាត

– ជំងឺ Psoriasis និង​ជំងឺ​ស្បែក​ផ្សេងៗ​ទៀត។

២- អង្ករ​សម្រូប​ដំណើរ​ការ​ម៉េច​ខ្លះ?

មិន​មាន​ការ​សិក្សា​គ្រប់គ្រាន់​ ពី​សកម្មភាព​ព្យាបាល​របស់​ធញ្ញជាតិ​​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ស្រាវជ្រាវ​ថ្មី​ៗ បញ្ជាក់​ថា​ អង្ករ​សម្រូប អាច​​ជួយ​ការពារ​ផល​វិបាក​ខ្លះ​ៗ​ទៅ​លើ​បេះដូង ដែលបង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។ មាន​ភស្ដុតាង​ខ្លះៗ​បង្ហាញ​ថា​ អង្ករ​សម្រូប ​អាចទប់​ស្កាត់​កោសិកា​មហារីក​មួយ​ចំនួន​មិនឲ្យលូតលាស់។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​អង្ករសម្រូបជា​ថ្នាំ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​​​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយអង្ករ​សម្រូប ​ឬ​ថ្នាំពេទ្យ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- តើ​អង្ករសម្រូបមាន​សុវត្ថិភាព​កម្រិត​ណា?

អង្ករសម្រូប មាន​សុវត្ថិភាព​ចំពោះ​មនុស្ស​ភាគ​ច្រើន​នៅ​ពេល​ញ៉ាំ​​កម្រិត​ជា​អាហារ​។ ប៉ុន្តែមក​ទល់​នឹង​ពេល​នេះ នៅមិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ ដើម្បី​ដឹង​ថា​ អង្ករ​សម្រូបមាន​សុវត្ថិភាព​ ឬ​អត់​នោះ​ទេ​នៅ​ពេល​ប្រើ​ក្នុង​កម្រិត​ជា​ថ្នាំនោះ​ទេ។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ស្រីៗ​ពពោះ ​និង​បំបៅ​ដោះ​កូន៖ អង្ករសម្រូប ​មាន​សុវត្ថិភាព​ ពេល​ញ៉ាំ​ក្នុង​កម្រិត​ជា​អាហារ ប៉ុន្តែ​គេ​មិន​ដឹង​ថា​តើ​វា​មាន​សុវត្ថិភាព ​ឬ​អត់​ ​ពេល​ដែល​ប្រើ​វា​ក្នុង​កម្រិត​ច្រើន​ដើម្បី​ធ្វើ​ជា​ថ្នាំ​នោះ​ទេ។

ផល​រំខាន

៦- អង្ករសម្រូបអាច​បង្ក​ឲ្យ​មាន​ផល​រំខាន​អី​ខ្លះ?

បើ​​មាន​ក្តី​បារម្ភ​ ទាក់​ទង​នឹង​ផល​រំខាន​អ្វី​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- អង្ករសម្រូប​មាន​អន្តរកម្ម​ជាមួយ​​អ្វី​ខ្លះ?

ឱសថ​រុក្ខជាតិ​នេះ អាច​នឹង​មាន​អន្តរកម្ម​ជាមួយ​​ថ្នាំ​ ឬ​ស្ថាន​ភាព​ជំងឺ​យើងកំពុង​មាន។ ដូច​នេះ​ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឬ​គ្រូឱសថ​បុរាណ​មុន​នឹង​ប្រើអង្ករ​សម្រូប​ជា​ថ្នាំ​បុរាណ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិតប្រើប្រាស់​​ផ្កាអង្ករ​សម្រូប ​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ប្រើប្រាស់​ អាស្រ័យ​លើ​កត្តាអាយុ ​សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​ទេ ​ហេតុ​នេះ​ សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​​ជាមុន​សិន។

៩- អង្ករ​សម្រូប​មាន​ទម្រង់​ម៉េច​ខ្លះ?

អង្ករសម្រូប អាច​មាន​ក្នុង​ទម្រង់​ដូច​ខាង​ក្រោម៖

– អង្ករសម្រូបសុទ្ធ

– ម្សៅ​កំហាប់​ប្រូតេអ៊ីនពី​អង្ករសម្រូប

– ទឹក​ខ្មេះ​ខ្មៅ ធ្វើ​ពី​អង្ករសម្រូប។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Brown rice http://www.webmd.com/vitamins-supplements/ingredientmono-1148-brown%20rice.aspx?activeingredientid=1148&activeingredientname=brown%20rice Accessed September 5, 2017

កំណែ​ប្រែបច្ចុប្បន្ន

01/10/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម