backup og meta

Jackfruit (ផ្លែខ្នុរ)

Jackfruit (ផ្លែខ្នុរ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ​គេ​ប្រើផ្លែ​ខ្នុរដើម្បី​អ្វី​ខ្លះ?

ខ្នុរ ជា​ភាសា​អង់គ្លេស​ហៅ​ថា Jackfruit ជា​ប្រភេទ​ដើម​ឈើ​ ​គេ​ច្រើន​យក​ផ្លែ​ និង​គ្រាប់​មក​ញ៉ាំជា​អាហារ ឬ​ពេល​ខ្លះ​ជា​ថ្នាំ​ទៀត​ផង ដោយ​គេ​ញ៉ាំ​ផ្លែខ្នុរ ដើម្បី​ធ្វើ​ជា​ថ្នាំ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ ឬ​ជា​ថ្នាំ​ទឹក​នោម​ផ្អែម។ ខ្នុរ ក៏​អាច​ផលិត​ជា​ថ្នាំ​លាប​លើ​ស្បែក ​ដើម្បីព្យាបាល​បញ្ហា​សត្វ​ពិស​ចិក ​ឬខាំ បាន​ដូច​គ្នា។

២- ផ្លែ​ខ្នុរ​ដំណើរ​ការម៉េច?

​មិន​ទាន់​​មាន​ការ​សិក្សា​​ស្រាវជ្រាវ​ច្បាស់លាស់ណាមួយ អាច​បង្ហាញ​ពីដំណើរ​ការ​ធ្វើ​ការ​របស់​ខ្នុរ​​នៅឡើយ​​ទេ។ គប្បី​​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយខ្នុរ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ផ្លែ​ខ្នុរមាន​សុវត្ថិភាព​កម្រិត​ណា?

គេនៅ​មិន​ទាន់​ដឹង​ថា ​ផ្លែ​ខ្នុរ​មាន​សុវត្ថិភាព ​ឬ​អត់​នៅ​ពេល​ប្រើ​ជា​ឱសថ។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ស្រីៗកំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន៖ មិន​ទាន់​ដឹង​ពី​ការ​ប្រើ​ប្រាស់​ខ្នុរ​ជា​ឱសថ​អំឡុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​ ដើម្បី​សុវត្ថិភាព​ចៀស​វាង​ប្រើ​ផ្លែ​ខ្នុរ​​ជា​ថ្នាំបុរាណ។

– អាលែកហ្ស៊ី​នឹង​លំអង​ដើម Birch៖ មនុស្ស​មួយ​ចំនួន មាន​ប្រតិកម្ម​ជាមួយ​នឹង​លំអង​របស់​ដើម Birch ក៏​អាច​មាន​ប្រតិកម្ម​ជាមួយ​នឹង​ដើម​ខ្នុរដូច​គ្នា។ ហេតុ​នេះ គួរ​ប្រើ​ខ្នុរ​ជា​ឱសថ​ដោយ​ប្រុង​ប្រយ័ត្ន។

– ទឹក​នោម​ផ្អែម៖ ខ្នុរ​អាច​នឹង​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ថា​ អាច​នឹង​ប៉ះពាល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម នាំ​ឲ្យ​កម្រិត​ថ្នាំ​ទឹក​នោម​ផ្អែម ត្រូវ​​កែ​តម្រូវ។

– វះ​កាត់៖ ខ្នុរ​អាច​បណ្ដាល​ឲ្យ​​ងងុយ​គេង​កាន់​តែ​ខ្លាំង ​ប្រសិន​បើ​ប្រើ​ផ្លែ​ខ្នុរ​​លាយ​ជាមួយ​ថ្នាំ​ ត្រូវ​ប្រើ​អំឡុង​ពេល​វះ​កាត់ និង​បន្ទាត់​ពី​វះ​កាត់។ ត្រូវ​ឈប់​ញ៉ាំ​ខ្នុរ​យ៉ាង​ហោច ២សប្ដាហ៍ មុនធ្វើ​ការ​វះកាត់។

ស្វែង​យល់​ពី​ផលរំខាន

៦- ផ្លែ​ខ្នុរមាន​ផល​រំខាន​អ្វី​ខ្លះ?

សារធាតុ​ចម្រាញ់​ចេញ​ពី​ផ្លែខ្នុរ អាច​ធ្វើឲ្យ​​ងងុយ​គេង​ខ្លាំង។ យ៉ាង​ណា មិន​មែន​គ្រប់​គ្នា ​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​បើ​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឱសថការី​ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- ផ្លែ​ខ្នុរអាច​មាន​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

ផ្លែ​ខ្នុរ (Jackfruit) អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ពេទ្យ​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្រូឱសថ​បុរាណ មុន​នឹង​ប្រើ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ប្រើ​ផ្លែ​ខ្នុរ អាច​មាន​លក្ខណៈ​ខុស​គ្នា អាស្រ័យ​លើ​អ្នក​ជំងឺ​ម្នាក់ៗ អាយុ សុខភាព និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។

ឱសថ​រុក្ខជាតិ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​ជំនាញ​ពី​ប្រើ​កម្រិត​ដូស​ឲ្យ​បាន​ត្រឹមត្រូវ។

៩- ផ្លែ​ខ្នុរ​មាន​ទម្រង​ជា​ថ្នាំ​បែប​ណា​ខ្លះ?

ផ្លែ​ខ្នុរ អាច​រក​បាន​ក្នុង​ទម្រង់​ដូច​ខាង​ក្រោម៖

– ខ្នុរស្រស់

– សារធាតុ​រាវ​ចម្រាញ់​ចេញ​ពី​គ្រាប់​ខ្នុរ មិន​មាន​ជាតិ​អាល់កុល។

– សារធាតុ​ចម្រាញ់​ពី​រុក្ខជាតិ​ខ្នុរ ស្រោប​ក្នុង​ថ្នាំ​គ្រាប់​មាន​សម្បក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Jackfruit http://www.webmd.com/vitamins-supplements/ingredientmono-1487-jackfruit.aspx?activeingredientid=1487&activeingredientname=jackfruit Accessed August 21, 2017

Jackfruit https://herbpathy.com/Uses-and-Benefits-of-Jackfruit-Cid3911 Accessed August 21, 2017

កំណែ​ប្រែបច្ចុប្បន្ន

13/09/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម