home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Noni (រុក្ខជាតិញ)

ការ​ប្រើ​ប្រាស់|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែង​យល់​ពី​ផលរំខាន|ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ|ស្វែង​យល់​ពី​កម្រិត​ថ្នាំ
Noni (រុក្ខជាតិញ)

ការ​ប្រើ​ប្រាស់

១- រុក្ខជាតិ​​ញប្រើ​ដើម្បី​អ្វី?

ផ្លែ​ញ ភាសា​អង់គ្លេសហៅថា Noni ​រុក្ខជាតិ​ដើម​តូច​ ​មាន​ពណ៌​បៃ​តង​គ្រប់​រដូវ​កាល ច្រើន​ដុះ​នៅ​បណ្ដុំ​កោះនៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​អូស្ត្រាលី និង​ប្រទេស​ឥណ្ឌា។

ការ​ពី​អតីតកាល គេ​ប្រើ​រុក្ខជាតិ​នេះ ​ជា​ថ្នាំ​ពណ៌​លើ​សំលៀក​បំពាក់​ ជា​ពណ៌​ក្រហម ​ឬ​លឿង ហើយ​ក៏​ប្រើ​ជា​ថ្នាំ​ព្យាបាល​ សម្រាប់​​លាប​លើ​ស្បែកផង​ដែរ។

បច្ចុប្បន្ន ផ្លែ​ ស្លឹក ផ្កា ដើម សម្បក និង​ឫស ​របស់​រុក្ខជាតិនេះ នៅ​តែ​ប្រើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ជា​ច្រើន។ តែ​​យ៉ាង​នេះ​ក្ដី ប្រសិទ្ធិភាពរបស់​ញ នៅ​មិន​ទាន់​មាន​អ្វី​មក​បញ្ជាក់​នៅ​ឡើយ​ទេ។

គេ​ប្រើរុក្ខជាតិ​នេះ​ ដើម្បី​ព្យាបាល​ជំងឺ​ពោះវៀន​ធំ ប្រកាច់ ក្អក ទឹក​នោម​ផ្អែម ​នោម​ឈឺ​ចុក​ចាប់ ភ្ញោច​ឲ្យ​មាន​រដូវ គ្រុន​ក្ដៅ ជំងឺ​ថ្លើម ទល់លាមក ធ្លាក់​ស​អំឡុង​ពេល​ពពោះ គ្រុន​ចាញ់ និង​ចង្អោរ។

វា​ក៏​ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺអុតស្វាយ​ធំ ហើម​អណ្ដើក (Enlarged spleen) ហើម ហឺត រលាក់​សន្លាក់​ និង​ជំងឺ​ឆ្អឹង​ផ្សេងៗ ​បញ្ហា​សន្លាក់ ជំងឺ​មហារីក ជំងឺ​ភ្នែក​ឡើង​បាយ (Cataracts) ជំងឺ​គ្រុន​ផ្ដាសាយ ជំងឺ​បាក់​ទឹក​ចិត្ត បញ្ហា​រំលាយ​អាហារ និង​ដំបៅ​ក្រពះ។

ការ​ប្រើ​ប្រាស់​ព្យាបាល​ផ្សេង​ទៀត​រួម​មាន ជំងឺ​លើស​ឈាម ការ​បង្ក​រោគ ជំងឺ​តម្រង​នោម ឈឺ​ក្បាល​ប្រកាំង បណ្ដុំ​រោគ​សញ្ញា​មុន​មក​រដូវ (Premenstrual syndrome) ជំងឺ​ស្ត្រូក ការ​ឈឺ​ចាប់ និង​ថ្នាំ​សណ្ដំ។

ទឹក​ផ្លែ​ញ អាវ​ប្រើ​ដើម្បី​ព្យាបាល​ ជំងឺ​រលាក​សន្លាក់ ទឹក​នោម​ផ្អែម ឡើង​សម្ពាធ​ឈាម ឈឺ​សាច់ដុំ និង​ការ​ឈឺ​ចាប់​ផ្សេង​ៗ ការ​លំបាក​ពេល​មក​រដូវ ឈឺ​ក្បាល ជំងឺ​បេះដូង ជំងឺអេដស៍ ជំងឺ​មហារីក ដំបៅ​ក្រពះ ថ្លោះ​គ្រេច ជំងឺ​បាក់​ទឹក​ចិត្ត ភាព​ចាស់​ជរា (Senility) ការ​ពិបាក​រំលាយ​អាហារ ក្រិន​សរសៃ​ឈាម បញ្ហា​ចរន្ត​ឈាម និង​ការ​ញៀន​ថ្នាំ។

ស្លឹក​​រុក្ខជាតិ​នេះ ប្រើ​ជា​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ ឈឺ​សន្លាក់ និង​ហើម​សន្លាក់ ឈឺ​ក្រពះ រាកមួល និង​ហើម​ដោយ​សារ​ការ​បង្ក​រោគ​របស់​ប៉ារ៉ាស៊ីត​ឈ្មោះ​ថា Filariasis (ពពួក​ព្រូន​មូល)។

សំបក​ឈើ​ ត្រូវ​បាន​គេ​ប្រើ​ក្នុង​ការ​រៀបចំ​ដើម្បី​ជួយ​ដល់​ការ​សម្រាល​កូន។

ញ ពេល​ខ្លះ​អាច​ប្រើ​ជា​ថ្នាំ​លាប​លើ​ស្បែក​បាន ព្រោះ​ញរ​មាន​សារធាតុ​ផ្ដល់​សំណើម​ស្បែក (Moisturizer) អាច​កាត់​បន្ថយ​ភាព​ចាស់។ ស្លឹក​ ប្រើ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ​ដោយ​រុំ​នៅ​ជុំវិញ​សន្លាក់​​មាន​បញ្ហា។ ចំពោះ​ករណី​ឈឺ​ក្បាល ត្រូវ​លាប​វា​នៅ​លើ​ក្បាល ហើយ​ចំពោះ​ករណី​រលាក ឈឺ​ចាប់ និង​របួស​ ត្រូវ​លាប​ដោយ​ផ្ទាល់​នៅ​កន្លែង​មាន​បញ្ហា។

ល្បាយ​របស់​ស្លឹក​ និង​ផ្លែ ​អាច​លាប​នៅ​កន្លែង​មាន​អាប់សែរ ហើយ​ចំពោះ​ឫស​ ប្រើ​ព្យាបាល​របួស​ និង​ដំបៅ​ជំងឺ​អុតស្វាយ​ធំ។

ចំពោះ​ប្រើ​ជា​អាហារ​វិញ ទាំង​ផ្លែ ស្លឹក ឫស គ្រាប់ និង​សម្បក​ដើម ​សុទ្ធ​តែ​អាច​ហូប​បាន។

២- រុក្ខជាតិ​ញមាន​សកម្មភាព​ដូច​ម្ដេច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់ ​ពី​សកម្មភាព​ព្យាបាល​របស់​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ ដូច​នេះ​ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ​ ដើម្បីទទួល​បាន​​ព័ត៌មាន​បន្ថែម។ ​ទោះ​​យ៉ាង​នេ​ក្ដី គេ​ដឹង​ថា រុក្ខជាតិ​នេះ មានផ្ទុក​​សារធាតុ​ជា​ច្រើន រាប់​បញ្ចូល​​ទាំង​ប៉ូតាស្យូម​ផង។ សារធាតុ​ខ្លះ​ក្នុង​រុក្ខជាតិ​នេះ អាច​នឹង​ជួយ​ជួស​ជុលកោសិកា​ខូច​ខាតក្នុង​រាង​កាយ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​សកម្ម និង​មាន​សកម្មភាព​ផ្សេងៗ​ទៀត។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ​ប្រាស់​រុក្ខជាតិញ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ញព ​ថ្នាំពេទ្យ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។
– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

៤- រុក្ខ​ជាតិញមាន​សុវត្ថិភាព​កម្រិត​ណា?

ញ (Noni) អាច​នឹង​សុវត្ថិភាព​បើ​ញ៉ាំ​ផ្លែជា​អាហារ​ធម្មតា ប៉ុន្តែ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ថា ​បើ​ញ៉ាំ​​ក្នុង​កម្រិត​ជា​ថ្នាំ ​អាច​នឹង​មិន​មាន​សុវត្ថិភាព​ទេ។

៥- កត្តា​ប្រុង​ប្រយ័ត្ន

– ស្ត្រី​ពពោះ ​និង​បំបៅ​ដោះ​កូន៖ ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ មិន​ត្រូវ​ប្រើ​រុក្ខជាតិ​នេះ​ទេ​ ព្រោះ​កាល​ពី​មុន​គេ​ប្រើ​រុក្ខជាតិ​នេះ​ ធ្វើ​ជា​ថ្នាំ​ដើម្បី​ពន្លូត​កូន ហើយគួរ​ចៀស​វាង​ កុំ​ប្រើ​ញ​ ​បើ​អ្នក​កំពុង​បំបៅ​ដោះ​កូន។ គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​វា​មាន​សុវត្ថិភាព​ ឬ​អត់​នោះ​ទេ ពេល​ប្រើ​ប្រាស់រុក្ខ​ជាតិញ​ អំឡុង​ពេល​បំបៅ​កូន​ឡើយ។

– បញ្ហា​តម្រង​នោម​៖ រុក្ខជាតិ​នេះ​ មាន​កម្រិត​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ណាស់ ​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា ជា​ពិសេស​ចំពោះគ្នា​យើង​​មាន​ជំងឺ​តម្រង​នោម​តែ​ម្ដង។ ធ្លាប់​មាន​របាយ​ការណ៍​ពី​អ្នក​ជំងឺ​​តម្រង​នោម បាន​​វិវត្ត​ទៅ​ជា​មាន​កម្រិត​ប៉ូតាស្យូមខ្ពស់​​ក្នុង​ឈាម​ ​បន្ទាប់​ពី​ផឹក​ទឹក​ញ ហេតុ​នេះ មិន​ត្រូវ​ប្រើ​រុក្ខជាតិ​នេះ​ឡើយ​ មាន​បញ្ហា​តម្រង​នោម។

– មានកម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម​ខ្ពស់៖ ផឹក​ទឹក​ញ អាច​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម​អាច​ធ្វើ​ឲ្យ​កម្រិត​ប៉ូតាស្យូម​កាន់​តែ​ឡើង​ខ្ពស់ ​ចំពោះ​គ្នា​យើង​មាន​បញ្ហា​នេះ​ស្រាប់។

– ជំងឺ​ថ្លើម៖ រុក្ខជាតិ​នេះ មាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​ខូច​ថ្លើម​ជា​ច្រើន។ ដូច​នេះ​ត្រូវ​ចៀស​វាង​ប្រើ​ បើយើង​មាន​ជំងឺណាមួយ​ពាក់ព័ន្ធ​នឹង​ថ្លើម។

ស្វែង​យល់​ពី​ផលរំខាន

៦- តើ​ ញរ (Noni) មាន​ផល​រំខាន​អ្វី​ខ្លះ?

តែ​ ឬ​ទឹកញ អាច​បង្ក​ឲ្យ​ខូច​ថ្លើម​ចំពោះ​មនុស្ស​មួយ​ចំនួន។ មាន​របាយការណ៍​​ខ្លះ ​ទាក់​ទង​នឹង​បញ្ហា​ខូច​ថ្លើម​ចំពោះ​អ្នក​ជំងឺ​មួយ​ចំនួន​ ​ផឹក​ទឹក​ញ រយៈពេល ២-៣ ​សប្ដាហ៍។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​ បញ្ហា​នេះ​ពិត​ជា​បណ្ដាល​មក​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។

មិន​មែន​គ្រប់​គ្នា ​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​ មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើ​​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី​ គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- រុក្ខ​ជាតិ​ញ​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយអ្វី​ខ្លះ?

ញ អាច​នឹង​មាន​អន្តរកម្ម​ជាមួយ​​ថ្នាំ​ពេទ្យ ឬ​ស្ថាន​ភាព​ជំងឺ​យើង​កំពុង​មាន​ ​ពេល​បច្ចុប្បន្ន​នេះ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បូរាណ​មុន​នឹង​ប្រើ។ ខណៈ​ផលិត​ផល​មាន​ប្រតិកម្ម​ជាមួយ​រុក្ខជាតិញរួម​មាន៖

– ថ្នាំ​ព្យាបាល​ជំងឺ​លើសឈាម (ពពួក​ថ្នាំ ACE inhibitors)៖ ថ្នាំ​មួយ​ចំនួន​ ​ប្រើ​ព្យាបាល​ជំងឺ​លើស​ឈាម​ អាច​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម។ ដូច​នេះ ​ពេល​ញ៉ាំ​ទឹក​ញ ជាមួយ​ថ្នាំ​ទាំង​នោះ អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ប៉ូតាស្យូម​ក្នុង​ឈាម​កាន់​តែ​ច្រើន។ ថ្នាំ​ទាំង​នោះ​រួម​មាន ថ្នាំ Captopril (Capoten) ថ្នាំ enalapril (Vasotec) ថ្នាំ lisinopril (Prinivil, Zestril) ថ្នាំ ramipril (Altace) និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ថ្នាំ​ព្យាបាល​ជំងឺ​លើសឈាម (ពពួក​ថ្នាំ Angiotensin receptor blockers (ARBs)៖ ថ្នាំ​មួយ​ចំនួន​ ប្រើ​ព្យាបាល​ជំងឺ​លើស​ឈាម ​អាច​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម។ ដូច​នេះ​ ពេល​ញ៉ាំ​ទឹក​ញ ជាមួយ​ថ្នាំ​ទាំង​នោះ អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ប៉ូតាស្យូម​ក្នុង​ឈាម​កាន់​តែ​ច្រើន។ ថ្នាំ​ទាំង​នោះ​រួម​មាន ថ្នាំ Losartan (Cozaar) ថ្នាំ Valsartan (Diovan) ថ្នាំ Irbesartan (Avapro) ថ្នាំ Candesartan (Atacand) ថ្នាំ Telmisartan (Micardis) ថ្នាំ Eprosartan (Teveten) និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ថ្នាំ​ប៉ះពាល់​ថ្លើម (Hepatotoxic drugs)៖ រុក្ខជាតិ​នេះ ​អាច​ធ្វើ​ឲ្យ​ថ្លើម​មាន​គ្រោះ​ថ្នាក់។ ញ៉ាំ​ញ ជាមួយ​នឹង​ថ្នាំ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ថ្លើម នាំ​ឲ្យ​កើន​ឡើង​គ្រោះ​ថ្នាក់​ខូច​ថ្លើម។ មិន​ត្រូវ​ហូប​រុក្ខជាតិ​នេះ​ទេ បើ​​កំពុង​ប្រើ​ថ្នាំ​ ប៉ះពាល់​ដល់​ថ្លើម។ ថ្នាំ​មួយ​ចំនួន​អាច​ប៉ះ​ពាល់​ដល់​ថ្លើម ​រួម​មាន ថ្នាំ Acetaminophen (Tylenol and others) ថ្នាំ Amiodarone (Cordarone) ថ្នាំ Carbamazepine (Tegretol) ថ្នាំ Isoniazid (INH) ថ្នាំ Methotrexate (Rheumatrex) ថ្នាំ Methyldopa (Aldomet) ថ្នាំ Fluconazole (Diflucan) ថ្នាំ Itraconazole (Sporanox) ថ្នាំ Erythromycin (Erythrocin, Ilosone, others) ថ្នាំ Phenytoin (Dilantin) ថ្នាំ Lovastatin (Mevacor) ថ្នាំ Pravastatin (Pravachol) ថ្នាំ Simvastatin (Zocor) និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ថ្នាំ Warfarin (Coumadin)៖ ថ្នាំ Warfarin (Coumadin) ​ប្រើ​ដើម្បីពង្រាវ​ឈាម។ ផឹកទឹក​ញ អាច​ធ្វើ​ឲ្យ​កាត់​បន្ថយ​សកម្មភាព​រា​រាំង​​ឈាមកក​របស់​ថ្នាំ​នេះ ​នាំ​ឲ្យ​កើន​ឡើង​ឱកាស​មាន​បញ្ហា​កំណក​ឈាម។

– នាំ​បញ្ចុះទឹក​នោម (ពពួក Potassium-sparing)៖ ញ មាន​កម្រិត​ជាតិ​ប៉ូតាស្យូម​ខ្ពស់ ខណៈថ្នាំ​បញ្ចុះ​ទឹក​នោម​មួយ​ចំនួន អាច​នឹង​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​ប៉ូតាស្យូម​ក្នុង​រាង​កាយ។ ញ៉ាំ​ថ្នាំ​បញ្ចុះ​នោម​ជាមួយ​នឹង​រុក្ខជាតិ​នេះ អាច​ធ្វើ​ឲ្យ​កម្រិត​ប៉ូតាស្យូម​ក្នុង​ខ្លួន​កាន់​តែ​ច្រើន​ឡើង​។ ថ្នាំ​បញ្ចុះ​នោម ឲ្យ​កើន​កម្រិត​ប៉ូតាស្យូម​ក្នុង​ខ្លួន​ រួម​មាន ថ្នាំ Amiloride (Midamor) ថ្នាំ Spironolactone (Aldactone) និង​ថ្នាំ Triamterene (Dyrenium)។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៨- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​ញ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៩- ទម្រង់​រុក្ខជាតិ​ញជា​ថ្នាំ​មាន​អ្វី​ខ្លះ?

– ទឹក​ផ្លែ​ឈើ
– ថ្នាំ​គ្រាប់​មាន​សម្បក (ខេបស៊ុល)
– ម្សៅ
– តែញ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គឹម កាណែល នៅ 22/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x