home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Pumpkin (ល្ពៅ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែង​យល់​ពី​ផលរំខាន|ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ|ស្វែង​យល់​ពី​កម្រិត​ថ្នាំ
Pumpkin (ល្ពៅ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- តើ​ល្ពៅប្រើ​ដើម្បី​អ្វី ?

ល្ពៅ ភាសា​អង់គ្លេស ហៅថា Pumpkin ជា​ប្រភេទ​បន្លែ ប្រើសម្រាប់​ផ្សំ​ក្នុង​មុខ​ម្ហូប បង្អែម និង​ផលិត​ជានំផ្សេងៗ ខណៈក្នុង​ឱសថបុរាណ​ខ្មែរ ចាស់ៗប្រើ​ល្ពៅ ដើម្បី​ព្យាបាល​បញ្ហា ​រលាក​បង្ហួរ​នោម ការ​បង្ក​រោគ​នៅ​តម្រង​នោម ដង្កូវ​ពោះវៀន ពិបាកនោម ដោយសារ​រ​រីក​ធំ​ក្រពេញ​ប្រូស្តាត (Benign Prostatic Hyperplasia – BPH) និង​ជួយ​ឲ្យ​មាន​តុល្យភាព​នៅ​ក្នុង​ពោះ​វៀន​ធំជាដើម។

ល្ពៅ (Pumpkin) ពេល​ខ្លះ​ប្រើ​លាយ​ជាមួយ​ឱសថ​បុរាណ​ផ្សេង​ទៀត​ ដើម្បី​ព្យាបាល​រោគ​សញ្ញា ជំងឺរីក​ធំ​ក្រពេញ​ប្រូស្តាត (BPH) ។

ល្ពៅ (Pumpkin) ក៏អាច​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ ​សូម​សួរ​គ្រូពេទ្យ​ ឬ​គ្រូ​ឱសថ​បុរាណ​ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

២- ល្ពៅ​មាន​ដំណើរ​ការយ៉ាង​ម៉េច?

សារធាតុ​គីមី​​មាន​នៅ​ក្នុង​គ្រាប់​ល្ពៅ​ អាច​ធ្វើឲ្យ​នោម​ច្រើន មាន​ប្រសិទ្ធភាព​ ដូច​ថ្នាំ​បញ្ចុះ​ទឹក​នោម ​ជួយ​កាត់​បន្ថយ​បញ្ហា​បង្ហួរ​នោម។ គ្រាប់​ល្ពៅ ក៏​មាន​សារធាតុ​គីមី អាច​សម្លាប់​ដង្កូវ​ពោះ​វៀន​ ដូចជា ភ្រូន អៀន ឬតេនញ៉ាំ ជាដើម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​វា​ជា​ថ្នាំ​តើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ឬ​បំបៅ​ដោះ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយ​នឹងល្ពៅ ​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត
– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត
– ធ្លាប់​មាន​ប្រតិកម្មអាល្លែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ល្ពៅ​មាន​សុវត្ថិភាពកម្រិត​ណា?

– ចំពោះ​ស្រីៗពពោះ​ និង​បំបៅ​ដោះ​កូន៖ នៅ​មិន​ទាន់​ដឹង​ពី​កម្រិត​រុក្ខជាតិ​នេះ​ ពេល​ប្រើ​ជា​ឱសថ​ចំពោះស្រីមាន​ផ្ទៃ​ពោះ​ និង​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដើម្បី​សុវត្ថិភាព សូម​ញ៉ាំ​នៅ​ត្រឹម​កម្រិត​ជា​អាហារ​ប៉ុណ្ណោះ។

ស្វែង​យល់​ពី​ផលរំខាន

៥- ល្ពៅបង្ក​ឲ្យ​មាន​ផល​រំខាន​អ្វី​ខ្លះ?

ល្ពៅ គឺ​មាន​សុវត្ថិភាពទាំង​ក្នុង​កម្រិត​ជា​អាហារ និង​ក្នុង​កម្រិត​ជា​ថ្នាំ​ពេទ្យ​ចំពោះ​មនុស្ស​ភាគ​ច្រើន ប៉ុន្តែ​​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​បញ្ចេញ​ទឹក​កាម ​ចំពោះ​ប្រុសៗ​មួយ​ចំនួន។

មិន​មែន​គ្រប់​គ្នា​ សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះទេ អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ។ ដូច​នេះ​បើ​មាន​ចម្ងល់​ទាក់ទងផល​រំខានណាមួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឱសថការី​ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ល្ពៅ​មាន​អន្តរកម្ម​ជាមួយអ្វី​ខ្លះ?

ល្ពៅ អាច​នឹង​មាន​អន្តរកម្ម​ជាមួយ​​ថ្នាំ​ពេទ្យ ឬ​ស្ថាន​ភាពសុខភាព​យើង​​កំពុង​មាន ​ពេល​បច្ចុប្បន្ន​នេះ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ​មុន​នឹង​ប្រើ។

– ប្រតិកម្ម​រវាង​សារធាតុ​លីចូម (Lithium) និង ល្ពៅ (Pumpkin)៖ ល្ពៅ អាច​មាន​ឥទ្ធិពល​ស្រដៀង​នឹង​ថ្នាំ​បញ្ចុះ​ទឹក​នោម។ ពេល​ញ៉ាំ​រុក្ខជាតិ​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សកម្មភាព​រាង​កាយ​បញ្ចេញ​សារធាតុលីចូម (Lithium) ​នាំ​ឲ្យ​កម្រិត​សារធាតុ​លីចូម​នៅ​ក្នុង​ខ្លួន​កើន​ឡើង​ បង្ក​ឲ្យ​មាន​ផល​រំខាន​ធ្ងន់ធ្ងរ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

– មនុស្ស​ពេញ​វ័យ៖ ញ៉ាំ​ថ្នាំ​ប្រភេទ​គ្រាប់​មាន​សម្បក (ខេបស៊ុល) ២-៣ គ្រាប់/​ថ្ងៃ ជាមួយ​អាហារ។

– ក្មេង​អាយុ​ចាប់​ពី ១២​ឆ្នាំ​ឡើង៖ ញ៉ាំ​ថ្នាំ​ប្រភេទ​គ្រាប់​មាន​សម្បក (ខេបស៊ុល) ១-២ គ្រាប់/​ថ្ងៃ ជាមួយ​អាហារ។

– ប្រើ​ព្យាបាល​ជំងឺរីក​ធំ​ក្រពេញ​ប្រូស្តាត (Benign Prostatic Hyperplasia – BPH)៖ កម្រិត​ណែ​នាំ​ឲ្យ​ប្រើ គឺ ៤៨០មិល្លីក្រាម (ប្រេង​ចម្រាញ់​ពី​គ្រាប់​ល្ពៅ) ចែក​ជា​ ៣ ​ដង/ថ្ងៃ ដោយ​ប្រើ​រួម​ជាមួយ​រុក្ខជាតិ Saw palmetto (រុក្ខជាតិ​ម្យ៉ាង​នៅ​អាមេរិក) និង​ឱសថ​បុរាណ​ផ្សេង ទៀត។

កម្រិត​ដូស​ក្នុង​ការ​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល​ប្រើប្រាស់​អាស្រ័យ​លើ​អាយុ ​សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន។

៨- ល្ពៅ​មាន​ទម្រង់​ជា​ថ្នាំ​បែប​ណា​ខ្លះ?

ល្ពៅ (Pumpkin) អាច​មាន​ទម្រង់​ជា​ថ្នាំ​ដូច​ខាង​ក្រោម៖

– ប្រេង​ចម្រាញ់​ពី​គ្រាប់​ល្ពៅ (Pumpkin)
– ថ្នាំ​គ្រាប់​មាន​សម្បក (ខេបស៊ុល)។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Pumpkin. http://www.naturessunshine.co.nz/store/product/herbal-pumpkin/. Accessed November 28, 2016

Pumpkin. http://www.webmd.com/vitamins-supplements/ingredientmono-810-pumpkin.aspx?activeingredientid=810&activeingredientname=pumpkin. Accessed November 28, 2016

Pumpkin. http://www.kew.org/science-conservation/plants-fungi/cucurbita-pepo-pumpkin. Accessed November 28, 2016

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ គឹម កាណែល
កែ 04/09/2019
x