home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Urena lobata (ដើមកញ្ជាន់អាចម៍ជ្រូក)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែង​យល់​ពី​ផលរំខាន|ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ|ស្វែង​យល់​ពី​កម្រិត​ថ្នាំ
Urena lobata (ដើមកញ្ជាន់អាចម៍ជ្រូក)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ដើមកញ្ជាន់​អាចម៍​ជ្រូកគេ​ប្រើ​ដើម្បី​អ្វី?

ដើម​កញ្ជាន់​អាចម៍​ជ្រូក​ ជា​ចុល្លព្រឹក្ស​តូច​ មាន​កំពស់ ពី ៥០-១២០ សង់ទីម៉ែត្រ មាន​រោម ​ឫស​ពណ៌​លឿង​ខ្ចី ច្រើន​ដុះ​ដោយ​ខ្លួន​ឯង​តាម​កន្លែង​វាល ឬ​តាម​ចិញ្ចើម​ផ្លូវ។ គេ​ប្រើ​រុក្ខជាតិ​នេះ​ ដើម្បី​ព្យាបាល ជំងឺ​គ្រុន​ផ្ដាសាយ ចុកស្រពន់ រាក​មួល មិន​រំលាយ​អាហារ ឈឺ​ឆ្អឹង​ រលាក​បំពង់​ក ឈឺ​បំពង់​ក គ្រុន​ពោះ​វៀន គ្រុន​ចាញ់ ធ្លាក់​ស ពស់​ចិក រលាក​លើ​សុដន់ និង​កើត​ពិស។

២- ដើមកញ្ជាន់​អាចម៍​ជ្រូក​ដំណើរ​ការ​ម៉េចខ្លះ?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់ពី​មុខងា និង​ដំណើរ​ការ​រុក្ខជាតិ​កញ្ជាន់​អាចម៍​ជ្រូក​នោះ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​រុក្ខ​ជាតិនេះ​ ​​ថ្នាំពេទ្យ ​ឬឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។
– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

៤- មាន​សុវត្ថិភាព​កម្រិត​ណា?

កញ្ជាន់​អាចម៍​ជ្រូក នៅ​មិន​មាន​ការ​សិក្សា​បញ្ជាក់​ពី​សុវត្ថិភាព​ ពេល​ប្រើ​ជា​ឱសថ​របស់​រុក្ខជាតិ​នៅ​ឡើយ​ទេ។

ស្វែង​យល់​ពី​ផលរំខាន

៥- មានផលរំខានអីខ្លះ?

បើ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិ​ភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

​កញ្ជាន់​អាចម៍​ជ្រូក​ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​​មាន។សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​​ប្រើប្រាស់។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​កញ្ជាន់​អាចម៍​ជ្រូក​លើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។ ប៉ុន្តែកម្រិត​ប្រើ​ជាទូទៅមាន​ដូច​ជា៖

– រុក្ខជាតិ​ស្ងួត៖ ប្រើ​ពី ១៥-៣០​ក្រាម ក្នុង​មួយ​ថ្ងៃ
– រុក្ខជាតិ​ស្រស់៖ ប្រើ​ពី​ ៥០-១០០​ក្រាម ក្នុង​មួយ​ថ្ងៃ។

៨- មានទម្រង់​អ្វី​ខ្លះ?

– រុក្ខជាតិ​ទាំង​មូល
– រុក្ខជាតិ​ស្ងួត
– រុក្ខជាតិ​ស្រស់

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ ២០០៦

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គឹម កាណែល នៅ 26/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x