home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Xylia Xylocarpa (សុក្រំ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែង​យល់​ពី​ផលរំខាន|ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ|ស្វែង​យល់​ពី​កម្រិត​ថ្នាំ
Xylia Xylocarpa (សុក្រំ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- សុក្រំត្រូវ​គេ​ប្រើ​ដើម្បី​អ្វី?

សុក្រំ ​ជា​ប្រភេទ​ឈើ​ធំ​ មាន​កម្ពស់​រហូត​ដល់​ទៅ ​៣០ម៉ែត្រ មាន​សាច់​ឈើ​រឹង មាន​ពណ៌​ក្រហម​តិចៗ។ រុក្ខជាតិ​នេះ​ច្រើន​ដុះ​នៅ​តំបន់​ខ្ពង់​រាប និង​ព្រៃ​របោះ ហើយ​បើ​តាម​វេជ្ជសាស្ត្រ​បុរាណ​ខ្មែរ​ ផ្នែក​ផ្សេងៗ​នៃ​រុក្ខជាតិ​នេះ ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ដូច​ជា៖

– សម្បក​ដើម៖ បំបាត់​រាក និង​គ្រុន​ក្ដៅ។
– ខ្លឹម៖ ព្យាបាល​បញ្ហា​ទល់​លាមក មហារីក​កន្សោម​ស្បូន មហារីកស្បូន មហារីក​សួត (ចំពោះប្រុសៗ)។
– សម្បក​ដើម​ និង​ខ្លឹម៖ ដាំ​ទឹក​ផឹក ១ កែវ/ថ្ងៃ ព្យាបាល​របួស​ខាង​ក្នុង (ក្រំ) និង​ស្បូន​ធ្លាក់​ឈាម (ប៉ុន្តែ​ហាម​ប្រើ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ)។
– ផ្កា៖ បញ្ចុះ​កម្ដៅ ជំនួយ​បេះដូង។
– ផ្លែ៖ ព្យាបាល​ក្រំក្នុង ក្អក​ធ្លាក់​ឈាម ជំនួយ​សរសៃ។

២- សុក្រំវា​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សាពី​មុខងារ​ធ្វើ​ការ​​របស់​រុក្ខជាតិ​សុក្រំ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ សម្រាប់​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– ​មាន​ប្រតិកម្ម​ជាមួយសុក្រំ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មាន​សុវត្ថិភាព​កម្រិត​ណា?

សុក្រំ​ មិន​មាន​ការ​សិក្សា​បញ្ជាក់​ពី​សុវត្ថិភាព ពេល​​ប្រើ​ជា​ឱសថ​បុរាណ​នៅ​ឡើយ​ទេ តែ​បើ​តាម​វេជ្ជសាស្ត្រ​បុរាណ​ខ្មែរ រុក្ខជាតិ​នេះហាម​មិន​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ប្រើ​ជាដាច់ខាត។

ស្វែង​យល់​ពី​ផលរំខាន

៥- មានផលរំខានអីខ្លះ?

​បើ​​មាន​ក្តី​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

​សុក្រំ ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​អ្នក​ប្រើ​​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​កំពុង​​មាន។ ប្រឹក្សា​យោបល់​ជាមួយ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​​​ប្រើ​។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។ ប៉ុន្តែ​​កម្រិត​ប្រើ​ជាទូទៅពី ១៥-៣០​ ក្រាម​ក្នុង​មួយ​ថ្ងៃ។

៨- មាន​ទម្រង់​អ្វី​ខ្លះ?

– សម្បក​ដើម
– ខ្លឹម
– ផ្កា
– ផ្លែ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​ បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា (Cambodia Medicinal Plants) បោះពុម្ភឆ្នាំ២០០៦

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គឹម កាណែល នៅ 27/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x