home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Bitter Melon (ម្រះ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់|កត្តា​គួរ​ប្រុង​ប្រយ័ត្ន|ស្វែង​យល់​ពី​ផលរំខាន|ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ|ស្វែង​យល់​ពី​កម្រិត​ថ្នាំ
Bitter Melon (ម្រះ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- តើ​គេ​ប្រើ​ម្រះ​ដើម្បី​អ្វី?

ម្រះ​ជាប្រភេទ​​រុក្ខជាតិវល្លិ ​ខ្មែរ​យើង​និយម​ប្រើ​ជា​បន្លែចម្អិន​ក្នុង​ប្រភេទ​អាហារ​ជាច្រើន ប៉ុន្តែ​ចាស់ៗ​ពីដើម ចូល​ចិត្ត​ប្រើ​ម្រះ​ជា​ថ្នាំ​បុរាណ ដោយ ​ផ្លែ ​ស្លឹក ប្រេង​ចម្រាញ់​ពី​គ្រាប់​ និង​ឫស អាច​ប្រើ​ជា​ថ្នាំ​លេប ទឹក​ចម្រាញ់ពីម្រះ ក៏​ដូ​ចជា​ម្សៅ​ម្រះ ​ដើម្បីព្យាបាល​ជំងឺ​មួយ​ចំនួន​ដូច​ជា៖

– ជំងឺ​ក្រពះ​ពោះវៀន (GI)
– ដំបៅ​ក្រពះ
– រលាក​ពោះវៀន​ធំ
– ទល់​លាមក
– ដង្កូវ​ពោះវៀន
– ទឹក​នោម​ផ្អែម
– គ្រោះ​តម្រង​នោម
– គ្រុន​ក្ដៅ
– បញ្ហា​ស្បែក​មួយ​ហៅ​ថា Psoriasis
– ជំងឺ​ថ្លើម
– ឈឺចាប់ពេល​មក​រដូវ
– ប្រើ​ជា​ការ​ព្យាបាល​ជំនួយ​ ចំពោះ​អ្នក​ជំងឺ​អេដស៍
– បង្ក​រោគ​ជ្រៅ​ក្នុង​ស្បែក និង​របួស។

ម្រះ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេងទៀត សូម​សួរ​គ្រូពេទ្យ​ ឬ​ឱសថ​ការី ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

២- ម្រះ​ដំណើរការ​ម៉េចខ្លះ?

មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​សកម្មភាព​របស់​រុក្ខជាតិ​នេះនៅ​ឡើយ​ទេ ដូច​នេះ ​សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ម្រះ មាន​សារធាតុ​គីមី ដែល​មាន​សកម្មភាព​ដូច​នឹងអ័រម៉ូន​​អាំងស៊ុយលីន អាចដោយ​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ​ម្រះជា​ថ្នាំ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖

– ហាម​ប្រើ​ចំពោះ​ស្រ្តី​មាន​គភ៌​
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ ​អាចទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ម្រះ ​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត
– ​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

៤- ​ម្រះមាន​សុវត្ថិភាព​កម្រិត​ណា?

– ចំពោះស្រីៗព​ពោះ​ និង​បំបៅ​ដោះ​កូន៖ ម្រះ​អាច​មិន​មាន​សុវត្ថិភាព​ពេល​ប្រើ​ជា​ថ្នាំ​បុរាណ​​អំឡុង​ពេល​ពពោះ ព្រោះ​ថា ​សារធាតុ​គីមី​មួយ​ចំនួន​នៅ​ក្នុង ផ្លែ ទឹក​ និង​គ្រាប់​​ម្រះ ​(ចំពោះ​សត្វ) អាច​បង្ក​ឲ្យ​ធ្លាក់​ឈាមរដូវ ឈាន​ដល់​រលូត​កូន។ យើង​នៅ​មិន​ទាន់​ដឹង​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​​រុក្ខជាតិ​នេះ នៅ​ពេល​កំពុង​បំបៅ​ដោះ​កូន​នោះ​ទេ។ ដើម្បី​សុវត្ថិភាព​សូម​ចៀស​វាង​ប្រើ។

– វះកាត់៖ ត្រូវ​ឈប់​ប្រើ​ថ្នាំ​ម្រះ​យ៉ាង​តិច ​២ សប្ដាហ៍​មុន​ការ​វះកាត់។

ស្វែង​យល់​ពី​ផលរំខាន

៥- ម្រះ​មាន​ផល​រំខាន​អ្វី​ខ្លះ?

ម្រះ ​ជា​ទូទៅ​ អាច​បង្ក​ជា​ផល​រំខាន​តិច​តួច​ដូច​ជា៖

– រលាកក្រពះ​ពោះ​វៀន (ឈឺ​ពោះ រាក)
– ឈឺ​ក្បាល។

មាន​ករណី​ខ្លះ​ ត្រូវ​គេ​អាច​ឈាន​ដល់​សន្លប់​ ដោយ​សារ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប និងចង្វាក់​បេះ​ដូង​ញាប់​មិន​ប្រក្រតី (Heart atrial fibrillation) ដោយ​សារ​តែ​ញ៉ាំ​ម្រះ។​

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើ​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឱសថការី​ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ​ម្រះ​មាន​អន្តរកម្ម​នឹង​អ្វី​ខ្លះ?

ឱសថ​រុក្ខជាតិ​នេះ អាច​នឹង​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ​ពេទ្យ ឬ​ស្ថាន​ភាព​សុខភាព​យើង​​កំពុង​មាន​​បច្ចុប្បន្ន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ​មុន​នឹង​ប្រើជា​ថ្នាំបុរាណ។ ថ្នាំ​ពេទ្យ ​ឬ​ស្ថាន​ភាព​ជំងឺ​ អាច​មាន​អន្តរកម្ម​ពេល​ប្រើ​ជា​មួយ​ម្រះ មាន​ដូច​ជា៖

– ថ្នាំ​ទឹក​នោម​ផ្អែម៖ ញ៉ាំ​ម្រះ​ជាមួយ​នឹង​ថ្នាំ​ប្រភេទ​នេះ អាច​បង្ក​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់​តែ​ចុះ​ទាប ដូច​នេះ​ហើយ​កម្រិត​ថ្នាំ​ទឹក​នោម​ផ្អែម​ អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។ ថ្នាំ​ទឹក​នោម​ផ្អែម រួម​មាន ថ្នាំ Glimepiride (Amaryl) ថ្នាំ Glyburide (DiaBeta, Glynase PresTab, Micronase) អាំងស៊ុយលីន ថ្នាំ Pioglitazone (Actos) ថ្នាំ Rosiglitazone (Avandia) ថ្នាំ Chlorpropamide (Diabinese) ថ្នាំ Glipizide (Glucotrol) ថ្នាំ Tolbutamide (Orinase) និង​ថ្នាំ​ផ្សេងៗ​ទៀត។

– បញ្ហាអង់ហ្ស៊ឹម Glucose-6-phosphate dehydrogenase (G6PD) មិន​គ្រប់គ្រាន់៖ គ្នា​យើង​មាន​បញ្ហា​សុខភាពនេះ​ មិន​គួរ​ញ៉ាំ​ម្រះ​ទេ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

– ទឹក​ម្រះ ៖ សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម កម្រិត​ណែនាំ​ពី ៥០-១០០ មិល្លីលីត្រ/ថ្ងៃ ។

– សារធាតុ​ចម្រាញ់​ពី​ម្រះ៖ ជា​ទូទៅ​កម្រិត​ណែនាំ​ឲ្យ​ព្យាបាល​ជំងឺ​ភាគ​ច្រើន​ ពី ១-២ មិល្លីក្រាម/​ថ្ងៃ (ដោយ​ចែក​ជា ២-៣ កម្រិត) ហើយ​ម្រះ​ត្រូវ​ចៀស​វាង​ប្រើ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ គ្នា​យើង​កំពុង​ប្រើ​​ថ្នាំ​ទឹក​នោម​ផ្អែម និងទើប​វះ​កាត់។

កម្រិត​ដូស​ក្នុង​ការ​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះ គឺ​​ខុសៗ​គ្នា​ អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​រុក្ខជាតិ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង

៨- ម្រះ​មាន​ទម្រង់​អ្វី​ខ្លះ ?

– ទឹក​ម្រះ
– ម្រះ​ស្រស់ ឬ​ចម្អិន​រួច
– សារធាតុ​ចម្រាញ់​ និង​គ្រាប់​ថ្នាំ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Bitter-Melon. http://www.webmd.com/vitamins-supplements/ingredientmono-795-bitter%20melon.aspx?activeingredientid=795&. Accessed December 22, 2016.

Bitter-Melon. https://www.drugs.com/npc/bitter-melon.html. Accessed December 22, 2016.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គឹម កាណែល នៅ 30/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x