ធ្លាប់សម្គាល់អត់ថាជង្គង់យើង មានពណ៌ខ្មៅជាងផ្នែកផ្សេងទៀត នៃរាងកាយ ហើយនេះដោយសារស្បែកផលិតសមាសធាតុមេឡានីនច្រើនពេក។ ចុះហេតុម៉េចបានជាបរិវេនណនេះ ឡើងខ្មៅ ហើយអាចដោះស្រាយបានអត់?
ត្រួតពិនិត្យដោយ ជីព ចិត្ត
ធ្លាប់សម្គាល់អត់ថាជង្គង់យើង មានពណ៌ខ្មៅជាងផ្នែកផ្សេងទៀត នៃរាងកាយ ហើយនេះដោយសារស្បែកផលិតសមាសធាតុមេឡានីនច្រើនពេក។ ចុះហេតុម៉េចបានជាបរិវេនណនេះ ឡើងខ្មៅ ហើយអាចដោះស្រាយបានអត់?
ស្បែកខ្មៅត្រង់ជង្គង់ និងកែងដៃ កើតឡើងជាធម្មតា តែក៏អាស្រ័យលើប្រភេទស្បែករបស់មនុស្សម្នាក់ៗផងដែរ។ ក្នុងនោះ មានមូលហេតុមួយចំនួន បណ្ដាលឲ្យជង្គង់ និងកែងជើង ខ្មៅជាងផ្នែកផ្សេងទៀត នៃរាងកាយ៖
ជង្គង់ខ្មៅ គ្មានគ្រោះថ្នាក់នោះទេ ហើយយើងមិនចាំបាច់ព្យាបាលក៏បាន ប៉ុន្ដែបើយើងស្រលាញ់ស្បែក និងចង់ឲ្យវាសដូចផ្នែកផ្សេងទៀតនៃរាងកាយ មានរូបមន្ដធម្មជាតិមួយចំនួន ដែលយើងអាចអនុវត្តបាន។
– ដាក់តែបៃតង ១កញ្ចប់ ក្នុងពែងទឹកក្តៅ ហើយទុកឲ្យត្រជាក់
– យកដុំសំឡីជ្រលក់ក្នុងទឹកតែបៃតង ហើយយកមកជូតលើជង្គង់
– ធ្វើដូច្នេះ ឲ្យបាន ២ដង/ថ្ងៃ
– លាបប្រទាលកន្ទុយក្រពើ ១ស្លាបព្រាកាហ្វេ លើជង្គង់
– ធ្វើដូច្នេះ ពី ២-៣ដង/សប្ដាហ៍
– លាយម្សៅរមៀត ១/២ស្លាបព្រាកាហ្វេ ជាមួយយាអួរ ឬទឹកឃ្មុំ ១ស្លាបព្រា
– លាបល្បាយនេះ លើជង្គង់ រយៈពេល ១០-១៥នាទី
– ធ្វើដូច្នេះ ២-៣ដង/សប្ដាហ៍
ដោយសារការកើនឡើងសមាសធាតុមេឡានីន បណ្ដាលមកពីកម្ដៅថ្ងៃ ដូច្នេះការប្រើក្រែមការពារកម្ដៅថ្ងៃ ពិតជាសំខាន់ណាស់ ក្នុងការការពារស្បែកមិនឲ្យខ្មៅ។
រក្សាសំណើមលើជង្គង់ ដោយលាបក្រែមរក្សាសំណើម ហើយវាជួយស្បែកមានសុខភាពល្អថែមទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត