ខណៈពេលដែលយើងមិនអាចដឹងច្បាស់ថា យើងអាចប្រឈមនឹងការកើតជំងឺសរសៃឈាមខួរក្បាលនៅពេលអនាគតឬអត់នោះ សញ្ញាមួយចំនួននឹងបញ្ជាក់អំពីហានិភ័យខ្ពស់នៃជំងឺនេះ ដែលយើងគួរប្រុងប្រយ័ត្នឲ្យបានដិតដល់។ យ៉ាងណាមិញ ប្រសិនបើយើងធ្វើការការពារបានទាន់ពេលវេលាចំពោះសញ្ញាគ្រោះថ្នាក់នីមួយៗ យើងក៏អាចកាត់បន្ថយហានិភ័យទាំងនោះបានមួយកម្រិតដែរ។ តើសញ្ញាទាំងនោះមានអ្វីខ្លះ?
១. សម្ពាធឈាមខ្ពស់
ពិតណាស់ សម្ពាធឈាមខ្ពស់ជាប្រចាំ គឺជាកត្តាគ្រោះថ្នាក់នៃជំងឺសរសៃឈាមខួរក្បាល។ ប៉ុន្តែបញ្ហានេះ អាចគ្រប់គ្រងបានដោយការប្រើថ្នាំ របបអាហារត្រឹមត្រូវ និងការផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាកាត់បន្ថយស្ត្រេស និងមិនជក់បារីជាដើម។ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីធ្វើការវិភាគអំពីអាការៈសម្ពាធឈាមខ្ពស់ដែលយើងកំពុងតែជួបប្រទះឲ្យបានច្បាស់លាស់ និងចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់មិនល្អឲ្យបានទាន់ពេលវេលា។
២. ជក់បារី
ការផ្ដាច់បារី គឺជារឿងដ៏លំបាកមួយក៏ពិតមែន ប៉ុន្តែវាមានសារសំខាន់ណាស់ ក្នុងការការពារយើងពីជំងឺសរសៃឈាមខួរក្បាល ពីព្រោះការជក់បារីបង្កើនហានិភ័យដល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរ។ ដូចនេះ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាព ទាំងចំពោះខ្លួនឯង ក៏ដូចជាអ្នកដទៃ ចូរនៅឲ្យឆ្ងាយពីបារី។
៣. មិនសូវហាត់ប្រាណ
ការហាត់ប្រាណមានគុណប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព រួមទាំងកាត់បន្ថយហានិភ័យជំងឺសរសៃឈាមខួរក្បាលផងដែរ។ ទោះបីជាយើងមានសុខភាពល្អ ឬមានជំងឺសរសៃឈាមខួរក្បាលធ្ងន់ធ្ងរយ៉ាងណាក្ដី ការហាត់ប្រាណងាយៗ នឹងធ្វើឲ្យយើងមានរាងកាយមាំមួន ក៏ដូចជាចៀសឆ្ងាយពីជំងឺផ្សេងៗបានផងដែរ។
៤. ញ៉ាំស្រាច្រើនជ្រុល
សម្រាប់មនុស្សស្រី ការញ៉ាំស្រាមួយកំប៉ុង រីឯសម្រាប់មនុស្សប្រុស ការញ៉ាំស្រាពីរកំប៉ុង ក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកថាសមល្មម។ ប៉ុន្តែ ប្រសិនបើយើងញ៉ាំស្រាច្រើនជាងនេះ វាអាចនឹងធ្វើឲ្យសម្ពាធឈាមនិងទ្រីគ្លីសេរីដ (Triglycerides) របស់យើងកើនឡើង។ កត្តានេះនឹងធ្វើឲ្យសរសៃឈាមឡើងតឹង ព្រមទាំងបង្កើនហានិភ័យនៃជំងឺសរសៃឈាមខួរក្បាលថែមទៀតផង។
៧. ធាត់ជ្រុល
ការធាត់ជ្រុល នឹងធ្វើឲ្យយើងប្រឈមនឹងហានិភ័យសុខភាពជាច្រើន រួមមាន កូលេស្តេរ៉ូលខ្ពស់ សម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែមជាដើម។ ប្រសិនបើយើងអាចកាត់បន្ថយទម្ងន់ខ្លួនដែលលើសរបស់យើងបាន វាប្រៀបដូចជាយើងបានកាត់បន្ថយហានិភ័យនៃជំងឺទាំងនោះបានដូចគ្នា។ ហេតុនេះហើយ ចូរចាប់ផ្ដើមញ៉ាំរបបអាហារដែលល្អៗ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
៨. ជំងឺទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែម មានកម្រិតជាតិស្ករខ្ពស់ ដែលកត្តានេះ បានបំផ្លាញសរសៃឈាមពាសពេញរាងកាយរបស់យើង ដែលធ្វើឲ្យកើតមាននូវជំងឺជាច្រើនទៀត រួមទាំងហានិភ័យខ្ពស់នៃជំងឺសរសៃឈាមខួរក្បាលផងដែរ។
[embed-health-tool-bmi]