ដុំគីសក្នុងខួរក្បាល ជាថង់តូចមួយដែលមិនមែនជាដុំមហារីក ហើយពោរពេញទៅដោយខ្យល់ សារធាតុរាវ ឬជាលិកាប្រភេទផ្សេងទៀត។ ផលប៉ះពាល់របស់ដុំគីស អាស្រ័យទៅលើទីតាំងដែលគីសនេះស្ថិតក្នុងខួរក្បាល និងមូលហេតុបង្ក។
តើដុំគីសបង្កគ្រោះថ្នាក់ដល់អាយុជីវិតយើងដែរទេ?
ជាទូទៅ ដុំគីសមានលក្ខណៈស្លូត និងមិនបង្កឲ្យមានរោគសញ្ញាឡើយ ហើយដុំគីសភាគច្រើនមានទំហំមិនប្រែប្រួល នេះបើយោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត David Weintraub នាយកផ្នែកវះកាត់ប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យសាកលវិទ្យាល័យNorth Shoreនៅទីក្រុងញូវយ៉ក។ ទោះយ៉ាងនេះក្ដី ប្រភេទដុំគីសមួយចំនួនអាចចាប់យកសារធាតុរាវចូលទៅក្នុងខ្លួនវា និងលូតលាស់ទៅតាមពេលវេលា។ ក្នុងករណីនេះ វានឹងបង្កជារោគសញ្ញា ព្រមទាំងត្រូវការព្យាបាលដោយវះកាត់ផងដែរ។
ដុំគីសក្នុងខួរក្បាលវិវដ្ដលើទារកក្នុងផ្ទៃ
ដុំគីសArachnoid ជាដុំគីសមួយប្រភេទដែលវិវដ្ដនៅក្នុងខួរក្បាលរបស់ទារកក្នុងផ្ទៃ ហើយវាបង្កឡើងដោយការបែងចែកមិនប្រក្រតីនៃភ្នាសArachnoid ជាស្រទាប់មួយក្នុងចំណោមស្រទាប់ទាំងបីដែលការពារខួរក្បាល និងខួរឆ្អឹងខ្នង។ ថ្វីត្បិតតែដុំគីសប្រភេទនេះតែងតែកើតមានតាំងពីកំណើតយ៉ាងណាក្ដី ប៉ុន្តែវាក៏អាចកើតឡើងដោយសារតែដុំសាច់ខួរក្បាល របួស ការឆ្លងមេរោគ ឬការវះកាត់ខួរក្បាល។
ដុំគីសក្នុងខួរក្បាលដទៃទៀត
ចំណែកដុំគីសColloid កកើតឡើងនៅផ្នែកកណ្ដាលនៃខួរក្បាល និងអាចនាំឲ្យស្ទះសារធាតុរាវខួរឆ្អឹងខ្នង។ បើយើងមានដុំគីសនេះ វាអាចបង្កឲ្យឈឺក្បាល នៅពេលដែលយើងស្ថិតក្នុងឥរិយាបថជាក់លាក់មួយ។ អាការៈឈឺក្បាលដែលបណ្ដាលមកពីដុំគីសColloidកើតឡើងនៅពេលដែលយើងពេញវ័យ។
ប្រភេទដុំគីសកម្រ
[embed-health-tool-bmi]