backup og meta

នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ

នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ

ម៉ាក់ប៉ាមានដឹងទេថា ក្នុងពោះវៀនកូនមានពពួកបាក់តេរីល្អរាប់លានរស់នៅ ចាំបាច់ដល់ការលូតលាស់ ជួយរក្សាសុខភាពពោះវៀន និងសុខភាពទូទៅរបស់កូនយើងបានរឹងមាំល្អ។ មិនត្រឹមតែប៉ុណ្ណោះ ពពួកបាក់តេរីល្អទាំងនេះក៏ការពារសុខភាពអាអូនពីជំងឺមួយចំនួនបានផងដែរ ហើយបាក់តេរីល្អគួរឲ្យកត់សម្គាល់នោះគឺ Probiotics។

Probiotics ជាអ្វីទៅ?

Probiotics ជាបាក់តេរីល្អផ្ដល់អត្ថប្រយោជន៍ដល់សុខភាព វាក៏ជួយរក្សាតុល្យភាពបាក់តេរីល្អៗនៅក្នុងបំពង់រំលាយអាហារបានច្រើន ហើយ Probiotics ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពស៊ាំរបស់ក្មេង។ Probiotics មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាពពោះវៀនកូនទេ វាក៏ជួយសុខភាពកូនផ្នែកផ្សេងទៀតដែរដូចជា៖

– ពង្រឹងដំណើរការប្រព័ន្ធភាពស៊ាំ

– ជួយដល់សុខភាពបេះដូង

– កាត់បន្ថយការរលាក

– កាត់បន្ថយបញ្ហារាករូស ឬបញ្ហាពោះវៀនផ្សេងៗ

– កាត់បន្ថយអាលែកហ្ស៊ី

– កម្ចាត់ទល់លាមក

– កាត់បន្ថយក្អែ

– បំបាត់បញ្ហាខ្យល់ក្នុងពោះ។ល។

ម៉ាក់ប៉ាអាចរក Probiotics បានទាំងនៅក្នុងទឹកដោះម្តាយ ផលិតផលទឹកដោះគោម្សៅ និងអាហារដទៃ ដែលយើងអាចបន្ថែមទៅក្នុងរបបអាហាររបស់អាអូនដូចជា យាអ៉ួរ គីមឈី ជ្រក់ត្រសក់ ឈីសមួយចំនួន (Cheddar, mozzarella…) ផលិតផលធ្វើពីទឹកដោះគោជាដើម។ ដោយសារ Probiotics ផ្ដល់ប្រយោជន៍មិនតិចទេដល់សុខភាព និងការលូតលាស់របស់កូនយើង ទើបថ្មីៗនេះ SYNBIOTICS ត្រូវបានគេណែនាំថា ជារូបមន្តថ្មី នៃអាហារូបត្ថម្ភសម្រាប់ក្មេង។ រូបមន្ត SYNBIOTICS ថ្មីនេះ មានការសំយោគរវាង បាក់តេរីល្អៗ ជាមួយនឹងចំណីអាហាររបស់បាក់តេរីល្អៗ ចូលទៅក្នុងផលិតផលតែមួយ ងាយស្រួលដល់ម៉ាក់ប៉ា មិនសូវមានពេលវេលាជ្រើសរើសអាហារច្រើនមុខ ដើម្បីកូនទទួលបានបាក់តេរីល្អៗច្រើន ក្នុងពោះវៀន ប្រឆាំងនឹងពពួកបាក់តេរីអាក្រក់ដែលបង្កជាជំងឺ បង្កាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។

គ្រួសាររីករាយ

 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម