អាកាសធាតុក្តៅបែបនេះ មនុស្សធំសឹងតែទ្រាំមិនបាន កុំថាឡើយក្មេងៗ បើស្រលាញ់កូន ត្រូវឲ្យអាអូន មីអូន ញ៉ាំទឹកឲ្យបានច្រើន ណាមួយកុំឲ្យបាត់កម្លាំងដោយសារអាកាសធាតុក្តៅ ក៏ដូចជាការពារពួកគេកុំឲ្យកើតជំងឺជាច្រើន ពិសេសជំងឺធាត់ តែម្តង។ ព្រោះការសិក្សាថ្មី ក្មេងៗផឹកទឹកតិចតួចក្នុងមួយថ្ងៃៗ នឹងនាំឲ្យអូនៗផឹកភេសជ្ជៈរសជាតិផ្អែមកាន់តែច្រើន។
ការសិក្សាមួយ ធ្វើឡើងដោយមន្ទីរពិសោធន៍ ផ្នែកអាហារបំប៉ន នៃសាកលវិទ្យាល័យរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បង្ហាញថា ក្មេងៗផឹកទឹកតិចតួច នឹងជំរុញឲ្យការផឹកភេសជ្ជៈផ្អែមខ្លាំង និងមានកាឡូរីខ្ពស់ កាន់តែច្រើន ដែលជាមូលហេតុបង្កឲ្យកើតជំងឺធាត់ ឈឺធ្មេញ និងជំងឺទឹកនោមផ្អែម។
ការសិក្សា បានប្រមូលទិន្នន័យពីការស្ទង់មតិថ្នាក់ជាតិ ពិនិត្យលើសុខភាព និងអាហារបំប៉ន នៅអាមេរិក ជាលទ្ធផល ក្មេង ១/៥ នាក់ មិនផឹកទឹកទាល់តែសោះ ក្នុងមួយថ្ងៃៗ។ ទិន្នន័យនេះ ប្រមូលពីឆ្នាំ ២០១១-២០១២ និងឆ្នាំ ២០១៥-២០១៦ លើក្មេងៗសរុប ៨.៤០០នាក់ អាយុចាប់ពី ២-១៩ ឆ្នាំ។
ក្នុងចំណោមក្មេង ៥នាក់ គឺមានម្នាក់ មិនញ៉ាំទឹករាល់ថ្ងៃ ជំនួសមកវិញនូវភេសជ្ជៈផ្អែម ដែលមានដល់ទៅ ២០០ កាឡូរី/ថ្ងៃ ប្រៀបធៀបជាមួយក្មេងៗផឹកទឹក មានត្រឹមតែ ១០០កាឡូរី ប៉ុណ្ណោះក្នុងថ្ងៃ។ ការផឹកភេសជ្ជៈផ្អែមលើស ១០០ កាឡូរី/ថ្ងៃ នាំឲ្យក្មេងៗ ឡើងទម្ងន់ និងឆាប់ធាត់។
វេជ្ជបណ្ឌិត Asher Rosinger អ្នកដឹកនាំការសិក្សា និងជាប្រធានមន្ទីរពិសោធន៍ផ្នែកអាហារបំប៉ន នៃសាកលវិទ្យាល័យរដ្ឋ Pennsylvania បញ្ជាក់ថា “ទឹក’ ជាភេសជ្ជៈសុខភាពល្អបំផុត។ ផ្ទុយទៅវិញ ភេសជ្ជៈផ្អែម ផ្ដល់បញ្ហាជាច្រើនដល់សុខភាព ដូចជា ឡើងទម្ងន់ ឈឺធ្មេញ និង ជំងឺទឹកនោមផ្អែម។ លោកថា ក្មេងៗ គួរផឹកទឹករាល់ថ្ងៃ នឹងត្រូវតែជាជម្រើសទី ១ ពេលក្មេងៗស្រេកទឹក។
អត្ថបទពាក់ព័ន្ធ៖
- ផឹកទឹកសុទ្ធដាក់ក្នុងឡានត្រូវកម្តៅថ្ងៃ ប្រឈមជំងឺច្រើនមុខ
- ប៉ាម៉ាក់គេ ប្រយ័ត្នអត់ដឹង! អាអូន ៥ឆ្នាំ ត្រូវឲ្យញ៉ាំអាហារទាំងនេះ
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា គោលការណ៍ណែនាំបច្ចុប្បន្ន កំណត់ឲ្យក្មេងៗ ញ៉ាំជាតិស្ករ តិចជាង ១០% នៃកាឡូរីសរុបក្នុងមួយថ្ងៃ។
[embed-health-tool-vaccination-tool]